ទៀនទោះបីពន្លឺរបស់វាផ្តល់ឱ្យបរិយាកាស យ៉ាងស្រទន់ក្តីតែ វាអាចធ្វើឱ្យលោកអ្នកឈឺ បានដោយមិនដឹងខ្លួន ព្រោះសារជាតិ ផ្សំដែលមាននៅក្នុងទៀនដូចជា ពីត្រូលៀម ឬ ក្រមួន ដែលក្រោយពេលរងនឹងកម្តៅពីអណ្តាតភ្លើង វានឹងជះ ចេញនូវសារជាតិម្យ៉ាងដែលអាចបង្កជារោគមហារីក ។ សារជាតិបង្ករោគមហារីកមួយនេះវានៅសន្សំទុកក្នុងរាងកាយរាល់លើក ពេលដែលលោកអ្នកបានដុតទៀន ជាពិសេស ការ ដុតទៀននៅក្នុងបរិវេណហប់ដូចជាបន្ទប់ទឹក បន្ទប់ដេកអាចសន្សំទុកសារជាតិពុលនេះកាន់តែច្រើនថែមទៀត ។ ប្រសិនបើទុកក្នុងសភាពបែបនេះរយៈពេលយូរអាចនឹងក្លាយទៅជាមូលហេតុនៃរោគប្រព័ន្ធផ្លូវដកដង្ហើម រោគ ចាញ់អាកាស ធាតុ ឬ ក៏រោគមហារីក ៕
Leave a Reply