ចុះ​ពីលើ​រថយន្ត​ដើរ​ឆ្លងថ្នល់ មិន​មើល​ឆ្វេង​ស្តាំ​ត្រូវ​រថយន្តបុក​ស្លាប់​

, , Leave a comment

​ខេត្តកំពង់ធំ​ ៖ អ្នកបើកបរ​រថយន្ត​ម្នាក់​ចុះ​ពីលើ​រថយន្ត​របស់ខ្លួន​ដើរ ឆ្លងថ្នល់​ត្រូវ​រថយន្តបុក​ស្លាប់ កាលពី​វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៦ មិថុនា ឆ្នាំ​២០១៣ នៅ​ចំនុច​ភូមិ​ក្រចាប់សង្កាត់​អាចារ្យ​លាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ​។​ប្រភព​ព័​ត៍​មាន​ពី​បុរស​ម្នាក់​ឈ្មោះ ជា ចាំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​ជន​រងគ្រោះ​បានអោយដឹងថា ជនរងគ្រោះ​ត្រូវជា​បងប្រុស​ឈ្មោះ ជា ចូ​វ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ម្រី ឃុំ​ផាន់​ញើ​ម ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ជា​ម្ចាស់​រថយន្ត​កូរ៉េ​ពណ៍​ផ្ទៃមេឃ ពាក់​ផ្លាកលេខ​ភ្នំពេញ 3A0232 ដឹក​ភ្ញៀវ​ពី​ខេត្តកំពង់ធំ ទៅកាន់​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ នៅពេល​ធ្វើដំណើរ​ទៅដល់​ចំនុចកើតហេតុ​ខាងលើ ស្រាប់តែ​បងប្រុស (​ជា​ជនរងគ្រោះ​) បាន​ឈប់​រថយន្ត​នៅ​ខាងស្តាំ​ដៃ រួច​ដើរ​ឆ្លងថ្នល់​ក៏ត្រូវ​រថយន្ត​ដឹក​ដី​បង្ករ​ហេតុ​បុក​បណ្តាល អោយ​ស្លប់​នៅ​និង​កន្លែង​តែម្តង​។​

 


​ចំណែក​រថយន្ត​ដឹក​ដី ដែល​បង្ករ​ហេតុ​បុក​មនុស្ស​ស្លាប់​នោះ ពណ៍​ផ្ទៃមេឃ ពាក់​ផ្លាកលេខ​កំពង់ធំ 3A 0467 បើកបរ​ដោយ​យុវជនឈាមរាវ​ឈ្មោះ ឡ​ន សូ​មុន្នី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន បន្ទាប់ពី​បាន​បង្ករ​ហេតុ​បើករថយន្ត​ដឹក​ដី​បុក​មនុស្ស​ស្លាប់ ហើយក៏​ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​អាចារ្យ​លាក់ ចាប់បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងសែន ដើម្បីអោយ​រួចផុត​ពី​ការកាត់ទោស​របស់​តុលាការ​ប្រជាជន ពី​ព្រោះតែ​ប្រជាពលរដ្ឋ​ពួកលោក​មិន​ពេញចិត្ត និង​ពួក​អ្នក​រថយន្ត​ដឹក​ដី​ទាំងអស់​នោះទេ ដោយសារតែ​ក្រុម​រថយន្ត​ដឹក​ដី​ទាំងនោះ បើកបរ​មាន​ល្បឿន​លឿនៗ​ណាស់ ដើម្បីអោយ​បាន​ចំនួន​ច្រើន​ជើង នឹង​បាន​ប្រាក់​ច្រើន ពុំ​សូវ​គិតគូរ​អំពី​អាយុ​ជិវិត​របស់​ប្រជាពលរដ្ឋ​នោះឡើយ​។ ក្រោយពេល​កើតហេតុ បន្ទាប់ពី​វាស់វែង​រួច សមត្ថកិច្ច​បាន​នាំយក​រថយន្ត​បង្ករ​ទៅ​រក្សាទុក​ដើម្បី​ចាត់កា រ​ទៅតាម​ផ្លូវច្បាប់​៕

10-9

 

Leave a Reply

(*) Required, Your email will not be published