ចេញពី​ស៊ីការ​ជិះ​រថយន្តបុក​ម៉ូតូ​១​គ្រឿង​បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​

, , Leave a comment

​ខេត្តបាត់ដំបង​ ៖ កាលពី​វេលា​ម៉ោង​១៥​រសៀល​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៣ បុរស​ពីរ​នាក់ ខ​ណះ​ពេល​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រាប់​តែមាន​រថយន្ត​ម៉ាក​កាំ​ម៉ា​រី​មួយគ្រឿង ព្រោះតែ​បែក​កង់​ក៏បាន​បើក​មក​បុក​ពីក្រោយ​ម៉ូតូ​រងគ្រោះ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​របួសធ្ងន់​និង​ម្នាក់ទៀត​គ្រាន់តែ​របួសស្រាល​ប៉ុណ្ណោះ ក្រោយ​ហេតុការណ៍​កើតឡើង​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​គេចខ្លួនបាត់​សល់​មិត្ត​ភ័​ក្ត​៥​ទៅ​៦​នាក់​កំពុង​ធំក្លិន​ស្រា ទំនងជា​មកពី​ស៊ីកា​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ស្ថិត​ក្នុងភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​


​ម៉ូតូ​ដែល​ត្រូវ​រថយន្ត​បង្ករ​ហេតុ​បុក​នោះ ម៉ា​កវេ​វ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង​1A6382 ជិះ​គ្នា​២​នាក់ ទី​១​ឈ្មោះ​រៀន រី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​អ្នករត់​ឌុប​រងរបួស​ស្រាល​មាន​ទីលំនៅ​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ។ ទី​២​ឈ្មោះ​ផន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជាម​ន្ត្រី​ស៊ីម៉ាក​រងរបួស​ធ្ងន់​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ចំណែករ​ថយ​ន្តំ់​បង្ករ​ហេតុ​ម៉ាក​កាំ​ម៉ា​រី​សេរី​ឆ្នាំ​១៩៩១ ចង្កូត​ស្តាំ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2F1095 ក្រោយពី​កើតហេតុ​អ្នកបើកបរ​រត់គេចខ្លួន​បាត់​នៅសល់តែ​អ្នកជិះ​៥​ទៅ​៦​នាក់​។​


​តាម​ប្រភព​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា មុនពេល​កើតហេតុ​ម៉ូតូ​វេ​វ​ពណ៌​ក្រហម​មួយគ្រឿង​ជិះ​គ្នា​២​នាក់​បើកបរ​ពី​កើ​តទៅ​លិច (​ពី​បាត់ដំបង​ទៅ​បន្ទាយមានជ័យ​) ពេល​នៅ​ស្រាប់តែ​រថយន្ត​កាំ​ម៉ា​រី​ពណ៌​ស​កំពង់បើក​លឿន​បាន​បែក​កង់​ស្តាំ​មុខ​រេ​ចង្កូត​ទៅបុក​ម៉ូតូ​វេ​ល​បណ្តាលអោយ​ដួល​បណ្តាលអោយ​អ្នកជិះ​ខាងក្រោយ​រងរបួស​ធ្ងន់​ដឹក​យកទៅ​មន្ទីរពេទ្យ​និង​បុរស​ម្នាក់ទៀត​រងរបួស​ស្រាល​តែម្តង​។​


​លោក​ម៉ែន​បូរី​បាន​បញ្ជក់​ថា​ពេល​កើតហេតុ​នោះ​មិនបាន​យក​សាវតា​ជនរងគ្រោះ​ទេ​ម៉​យាង​ទៀត​អ្នក​នៅក្នុង​រថយន្ត​ក្រាញ​មិន​ចង់អោយ​ធ្វើ​កំណត់ហេតុ​ឬ​យក​រថយន្ត​មក​កា​រិ​យា​ល័​ចរាចរណ៍​ផ្លូវគោក​ទេ​។​ទោះជា​យ៉ាងណា​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​យក​មធ្យោបាយ​ទាំង​២​គ្រឿង​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រងចាំ​ដោះស្រាយ​ជា​ក្រោយ​៕

10-8

 

Leave a Reply

(*) Required, Your email will not be published