Zhao Wei ជា​តារា​ជាប់​ឈ្មោះ​ជា​សេដ្ឋីនី ដែលមាន​ផ្ទះ​វីឡា​ជាច្រើន​ខ្នង​

, , Leave a comment

​ទស្សនិកជន​ច្បាស់​ជា​បាន​ស្គាល់​នាង​ហើយ Zhao Wei គឺជា​តារា​សំដែង​មួយរូប ដែល​បាន​លេចមុខ​ល្បី ពេលដែល​នាង​សំដែង​រឿង ព្រះ​នាង យេ​យេ តួរ​ឈ្មោះ ត្រចៀកកាំ​។បើ​យោងតាម​គេហទំព័រ​របស់​ចិន QQ បាន​ចុះផ្សាយ​ថា Zhao Wei ជាតា​រា​ដែល​ជាប់​ឈ្មោះ​ជា​សេដ្ឋីនី មានទ្រព្យ​សម្បត្តិ​ច្រើន ជាពិសេស​ផ្ទះ​វីឡា ហើយ​ទ្រព្យសម្បត្តិ​របស់​នាង ភាគច្រើន​បានមក​តែ​ពី​ការសំដែង​តែប៉ុណ្ណោះ​។​


នៅ​សៀង​ហៃ Zhao Wei មានផ្ទះ​វីឡា ៧ ខ្នង ដែល​នាង​ចំណាយ​ប្រាក់​អស់ ៣០ លាន​យ័ន​។ នៅ​ប៉េកាំង នាង​បាន​ទិញ​ផ្ទះ​វីឡា​បាន ២ ខ្នង​ទៀត ដែលមាន​តំលៃ​មិនតិចជាង ៥០ លាន​យ័ន​នោះទេ​។ នៅ​មិនទាន់​អស់​ទេ ដោយនៅ​សាំង​ហ្គា​ព័រ នាង​បាន​ទិញ វីឡា​មួយ​នៅ​ជិត​ឆ្នេរ​ខ្សាច់​ដែលមាន​តំលៃ​ប្រហែល ៣០ លាន​យ័ន​។​ ​បន្ត​ដល់​សៀង​ហៃ នៅ​ខែមករា ២០១២ នាង​បាន​ទិញ​ផ្ទះ​វីឡា ២ ទៀត​នៅ​ភាគ​ខាងលិច ហុងកុង ដែលមាន​តំលៃ​ប្រហែល ៥០ លាន​ដុល្លារ​ហុងកុង​។ មិនទាន់​អស់ចិត្ត នាង​និង​ស្វាមី​របស់​នាង បាន​ទិញ​ដី​មួយកន្លែង សាងសង់​រោងចក្រ​ផលិត​ស្រា នៅ​បារាំង ដែលមាន​តំលៃ​ប្រហែល ៤ លាន​អឺរ៉ូ​។ បើ​និយាយ​ពី​ឡាន​វិញ នាង​មាន​ឡាន​ប្រណិតៗ លំដាប់​ខ្ពស់​ទាំងអស់ ៧ គ្រឿង​៕

10-6 (1) 10-6 (2) 10-6 (3) 10-6 (4) 10-6 (5)

 

Leave a Reply

(*) Required, Your email will not be published