សាក្សីបាននិយាយថា រថយន្តក្រុងដែលឆេះសម្លាប់មនុស្ស ៤៧ នាក់ បណ្តាលមកពីបុរសម្នាក់ដែលបានធ្វើអត្តឃាត។ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ជនសង្ស័យបានបន្សល់ទុកលិខិតធ្វើអត្តឃាតមួយ នៅឯផ្ទះរបស់ខ្លួននៅក្រុងសៀមិន កន្លែងដែលមានឧបទ្ទវហេតុឆេះរថយន្តក្រុមមួយខ្ទេច តែក្នុងរយៈពេល១០នាទី។ ជនសង្ស័យឈ្មោះ ចេន ស៊ុយហ្សុង បានស្ថិតចំណោមអ្នករងគ្រោះក្នុងអគ្គិភ័យ។ ប៉ូលិសបានចាប់ផ្តើមការស៊ើបអង្កេតព្រហ្មទណ្ឌ បន្ទាប់ពីការតាមដានស្នាមប្រេងសាំងស្រក់ និងធុងសាំង។ មនុស្សជាង ៣០នាក់ ក៏បានរងរបួសនៅក្នុងអគ្គិភ័យនៅពេលល្ងាចថ្ងៃសុក្រ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលមូលដ្ឋានបាននិយាយថា ចេន ស៊ូយហ្សុង អាយុប្រមាណ ៦០ឆ្នាំ បានធ្វើការវាយប្រហារនេះ ដោយ សារតែខ្លួនមិនសប្បាយចិត្តក្នុងការរស់នៅ និងចង់បញ្ចេញកំហឹង។ សាក្សីបាននិយាយថា រថយន្តត្រូវបានឆេះខ្ទេចតែក្នុងរយៈពេល ១០នាទី និងអ្នកខ្លះបានឮសម្លេងផ្ទុះ៕
Leave a Reply