រថយន្ត​ធុន​ត្រា​បើក​បុក​ម៉ូតូ​គុប​ជ្រុង​រងរបួស​បាក់ជើង បែកក្បាល គេចខ្លួន​ដោយ​សុវត្ថិភាព​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នារី​ពីរ នាក់ នឹង​បុរស​ម្នាក់ ត្រូវ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ក្នុងខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1AO 5490 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា ក្នុងទិសដៅ​ពី​លិចទៅ​កើត ហើយ​ត្រូវ​រថយន្ត​ធុន​ត្រា ពណ៌​ស មិន​ស្គាល់​ស្លាក​លេខ មួយគ្រឿង​បាន​បើក​បុក​ពេញទំហឹង នៅ​ចំណុច​ផ្លូវកែង​ព្រះមុនីវង្ស ក្នុង​សង្កាត់ មនោ​រម្យ ខណ្ឌ​៧ មករា កាលពី​វេលា​ម៉ោង ១ នឹង ៤០ នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៣ ។


​យោងតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​នោះបាន​ឲ្យ​ដឹងថា នៅមុន​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ គុប​ជ្រុង ដឹក​ស្រី​ស្នេហ៍​ពីរ​នាក់​ទៀត​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា ដោយបាន​ជិះ​ក្នុង​ល្បឿន​ល្មម លុះ​ពេល​ជិះ​ដល់​ចំណុច​កែង​ផ្លូវ​ព្រះមុនីវង្ស ក៏ត្រូវ​រថយន្ត​ធុន​ត្រា ពណ៌​ស​មួយគ្រឿង​ដែល​កំពុង​បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​នោះ បាន​ជ្រុល​ទៅបុក​ម៉ូតូ​គុប​ជ្រុង​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ចំនួន​បីនាក់​រងរបួស បាក់ជើង នឹង​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន ដោយ​ក្នុង​បីនាក់​នោះ​មាន​នារី​ពីរ​នាក់​ផងដែរ​។


​ប្រភព​ដដែល​បាន​បន្តថា​ក្រោយ​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​រត់​គេចខ្លួនបាត់ ស្រមោល​ឈឺ​ង​បន្ទាប់ពី​ដឹក​ថា​បុក​មនុស្ស​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​បីនាក់ ។ ​បន្ទាប់ពី​កើតហេតុ​អ្នករងរបួស​ទាំងបី​ត្រូវ​រថយន្ត​សាមុយ​មក​ដឹក​យកទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះមក​អន្តរាគមន៍​អូស​យក​ម៉ូតូ​ទៅ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ រីឯ រថយន្ត​បង្កហេតុ​បាន​បើក​រត់គេច​បាត់​ស្រ​មោ​ស​ក្រោយ​ដឹងថា​ខ្លួនគេ​បើក​បុក មនុស្ស​កំពុង​ជិះ​ម៉ូតូ​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ៕  

10-4 (1) 10-4 (2)
 

 

Leave a Reply

(*) Required, Your email will not be published