តារា​ស្រី​សិច​ស៊ី បញ្ចេញ ដើមទ្រូង សាន សុ​ម៉ាលី ត្រូវ​ប្រភព ទម្លាយ​ថា​កំពុង​លួច​សាង​ស្នេហ៍​ស្ងាត់ៗ​ជាមួយ​ប្រុស នៅ​អូស្ត្រាលី​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មួយរយៈ​ចុងក្រោយ​នេះ សកម្មភាព​សិល្បៈ របស់​តារា​ស្រី និយម​ភាព​សិច​ស៊ី ខាង​បញ្ចេញ ដើមទ្រូង​បង្អួត​ប្រុសៗ សាន សុ​ម៉ាលី ហាក់ដូចជា មាន​ភាពស្ងប់ស្ងាត់ទៅវិញ​បន្តិច ។ តែបើ​និយាយ​ពី​រឿង​ស្នេហា តែង​លេចឮ មិនចេះ​ដាច់​ឡើយ កាលពីពេល​កន្លងមក​នេះ​។ ស្របពេល​កញ្ញា សាន សុ​ម៉ាលី បាន​បាត់​មុខ​មិនសូវ បង្ហាញ​វត្តមាន ក្នុង​សិល្បៈ​នេះដែរ ក៏​ស្រាប់តែ​ល្បី ព័ត៌មាន​ថា តារា​សម្តែង សាន សុ​ម៉ាលី កំពុង​សម្ងំ​សាង​ស្នេហ៍ យ៉ាង​ផ្អែមល្ហែម ជាមួយ​បុរស​អាណិកជន​ខ្មែរ អូស្ត្រាលី វ័យ​ប្រហែល​៤០​ឆ្នាំ ម្នាក់​។​

 

​បើតាម​ប្រភព ដែល​លេចឮ​ចេញពី ចង្កោម​អ្នកសិល្បៈ បាន​បង្ហើប​ប្រាប់ថា សាន សុ​ម៉ាលី រកបាន​បុរស​អាណិកជន ខ្មែរ​អូ​ស្រា្ត​លី​ម្នាក់ ដែលមាន​ទ្រព្យសម្បត្តិ ច្រើន​ហូរហៀ ហើយក៏​កំពុងតែ​ចាប់ផ្តើម សាង​ស្នេហ៍ ជាមួយគ្នា ទើបបាន​នាង​ហាក់ ដូចជា​ប្រ​ងើយ​មិនសូវ​ខ្វាយខ្វល់ ពី​ការងារ​សិល្បៈ​បន្តិច​សោះឡើយ​។ ប្រភព​ដដែល​បាន និយាយទៀតថា ការ​អវត្តមាន​ពី​សិល្បៈ របស់​តារា​ស្រី​រូបនេះ ប្រហែលជា​នាង​ចង់ យក​ពេលវេលា​នេះ ទុកជា​ឱកាស​ដើម្បី សាង​ស្នេហ៍ និង ស្វែងយល់​ពី​ចិត្ត​គ្នា ទើបបានជា សុ​ម៉ាលី មិនសូវ​ខ្វល់​ពី ការ​សាង​កេរ្តិ៍ឈ្មោះ ក្នុង​សិល្បៈ​ឡើងវិញ​នោះ​។ ម្យ៉ាងទៀត​ប្រហែលជា សាន​សុ​ម៉ាលី អាច​ចង់​ដកខ្លួន ពេញ​ពី​សិល្បៈ ក៏​ថា​បាន​ព្រោះ បុរស​ម្នាក់នេះ គេ​ជា​អ្នក​ដែលមាន ទ្រព្យសម្បត្តិ​ច្រើន​។​

 

​ក្រោយមក​ទើប​ឃើញ វត្តមាន​ស្រី​ស្រស់ សាន សុ​ម៉ាលី ចូលខ្លួន​មក​ប្រឡូក ក្នុង​វិថី​សិល្បៈ​ជាថ្មី​ឡើងវិញ ប៉ុន្តែ​ការវិលត្រឡប់​ចូលខ្លួន ក្នុង​វិស័យ​សិល្បៈ​វិញ​នេះ កញ្ញា សាន សុ​ម៉ាលី ហាក់ដូចជា​បាត់បង់​ឱកាស​សម្តែង​ច្រើន ជាង​ពេល​មុខៗ​ដែល​គេ​ធ្លាប់​ដឹងថា នាង​ជាតា​រា​ស្រី​ម្នាក់ ប្រជែង​បាន​ទីផ្សា​ខ្ពស់​៕

10-3 (1) 10-3 (2) 10-3 (3) 10-3 (4)

 

Leave a Reply

(*) Required, Your email will not be published