ត​បណ្ដាញ​ខ្សែ​កា​ប្លិ៍​ទូរស័ព្ទ​មិន​ប្រយ័ត្ន​ឆក់​ខ្សែភ្លើង​រងរបួស​ធ្ងន់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែលជា​បុគ្គលិក​ក្រុមហ៊ុន​ត​បណ្ដាញទូរស័ព្ទ ចល័ត​ស៊ិន​វៃ (០៣៨) បាន​រងរបួស​ខ្លោច​មួយ​ចំហៀង​ខ្លួន​ត្រូវបាន​រថយន្ដ​សាមុយ​ដឹកយក ទៅ​សង្គ្រោះ​ភ្លាមៗខណៈ​កំពុងត​បណ្ដាញ ទូរស័ព្ទ​ចល័ត ហើយក៏​បោះ​ខ្សែភ្លើង​ប៉ះ នឹង​ខ្សែ​កា​ប្លិ៍ បណ្ដាលឱ្យ​ឆក់​តែម្ដង ។​ ​ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៣ នៅ​ចំណុច សាលារៀន​ញូ​វ​ប្រ៊ិ​ច​អន្ដរជាតិ ឋិត​នៅ តាម​បណ្ដោយ​ផ្លូវ​១០១៩(​ភ្នំពេញ​ហា ណូយ​)​ក្នុងភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ ថ្មី ខណ្ឌ​សែន​សុខ ។​


​យុវជន​រងគ្រោះ​មានឈ្មោះ​សា​រ៉ាវុធ  អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក​ត​បណ្ដាញទូរស័ព្ទ  ស៊ិន​វៃ​០៣៨ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ផ្សារ​ទឹក ថ្លា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន  ស្រុកកំណើត​នៅ​ស្រុក​ឈូក ខេត្ដ​កំពត ។​ ​តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ បាន​និយាយ​ឱ្យដឹងថា នៅមុន​ពេល​កើត ហេតុ​រូបគេ​បាន​ឡើងទៅ​លើដំបូល​ផ្ទះ កន្លែងកើតហេតុ ហើយ​ឱ្យ​បុគ្គលិក​ម្នាក់ ទៀត​បោះ​ខ្សែភ្លើង​ដើម្បី​ត​បណ្ដាញទូរស័ព្ទ ចល័ត ពេលនោះ​បុគ្គលិក​ម្នាក់ទៀត​បាន បោះ​ខ្សែភ្លើង​ទៅ​ប៉ះ​នឹង​ខ្សែ​កា​ប្លិ៍​បណ្ដាល ឱ្យ​ផ្ទុះ​ចរត្ដ​អគ្គិសនី​នឹង​រូបគេ​បណ្ដាលឱ្យ ឆេះ​រោល​ខ្លោច​ពេញ​ខ្លួន ។​


​ក្រោយពេល​កើតហេតុ​ក៏មាន​ការ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថ កិច្ច និង​បុគ្គលិក​ម្នាក់ទៀត​បាន​រត់​គេច បាត់ស្រមោល ។ ពេលនោះ​សមត្ថកិច្ច បាន​ទូរស័ព្ទ​រថយន្ដ​សាមុយ​ដឹកយក​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។ ដោយឡែក​បុគ្គលិក​២​នាក់​ទៀត រួម​នឹង រថយន្ដ​១​គ្រឿង​ដែលជា​របស់​ក្រុមហ៊ុន ស៊ិន​វៃ​(០៣៨)​ត្រូវបាន​នគរបាល​ឃាត់ យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន សុខ ដើម្បី​សួរនាំ ៕

10-1 (6) 10-1 (1) 10-1 (2) 10-1 (3) 10-1 (4) 10-1 (5)

 

Leave a Reply

(*) Required, Your email will not be published