សមត្ថកិ​ច្ច​ក្នុ​ង​ខេ​ត្ត​បា​ត់​ដំ​ប​ង​មិ​ន​ដែ​ល​ហ៊ា​ន​ហើ​ប​មា​ត់​ និង​ប៉ះ​ពាល់​ឧ​ក​ញ៉ា ​ហេ​ង​ ​តុ​លា​ ដែ​ល​មេ​ជំ​នួញ​ឈើ​គ្រ​ញូ​ង​ដ៏​ធំ​ជា​ង​គេ​

, , Leave a comment

ខេ​ត្ត​បា​ត់ដំ​ប​ង​ ​៖ ​តា​ម​ប្រ​ភ​ព​ព​ត័​មា​ន​​ពី​ខេ​ត្ត​បា​ត់​ដំ​ប​ង​បា​ន​បា​ន​រា​យ​កា​រ​ណ៍​ម​ក​ថា​ ​ទី​តាំ​ង​ស្តុក​ឈើ​គ្រញូង​ចំ​នួ​ន​ ២​ នៅ​ក្នុ​ងស្រុក​មោ​ងឫ​ស្សី ​ខេត្ត​បា​ត់ដំ​ប​ង​ គឺជា​រ​ប​ស់​ឧ​ក​ញ៉ា ហេ​​​ង​ ​តុ​លាដែ​​ល​ស​មត្ថ​កិច្ច គ្រប់ជាន់ថ្នាក់ រួមទាំងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តមិនហ៊ានប៉ះពាល់ ដោយសារតែឧកញ៉ារូបនេះធ្លាប់ផ្តល់ផលប្រយោជន៍យ៉ាងពេញចិត្តពេញថ្លើមមិនដាច់ចិត្ត
បង្រ្កាបព្រោះខ្លាចបែកឆ្នាំងបាយព្រោះវាជាចំណូលមិនចេះរីងស្ងួត ។


ទីតាំង ស្តុកឈើគ្រញូងទាំង២របស់ឧកញ៉ាហេង តុលា ទី១ស្ថិតនៅចំណុចភូមិ-ឃុំព្រៃស្វាយ ស្រុកមោង ឫស្សី និងទី២ស្ថិតនៅភូមិ-ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងដែលមានការពាក់ព័ន្ធផងដែរជាមួយនឹងនាយទាហ៊ានក្នុង យោធភូមិភាគទី៥។ នេះបើតាមការបង្ហើបពីសមត្ថកិច្ចខ្លះដែលមិនបានផលប្រយោជន៍ឈើ  គ្រញូងពីឧកញ៉ា ហេង តុលា នោះ។

 

តាមការរៀមរាប់ពី សមត្ថកិច្ចទាំងនោះគឺឈើគ្រញូងទាំងនោះត្រូវបាន ដឹកមកពីស្រុកសំឡូតក្នុងខេត្តបាត់ដំបង និងស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ដែលសុទ្ធតែប្រើឡានទំនើបៗ មានដូចជាឡង់គ្រីស័រ ឡង់រ៉ឺវ័រ ធុនត្រា ប៉ាសឺរ៉ូ ឬក៏បង្កប់ក្នុងឡានដឹកទំនិញជាដើម ដូច្នេះសកម្មភាព ក្នុងការដឹកជញ្ជូនឈើគ្រញូងកំពុងកើតមានយ៉ាងខ្លាំង ជាពិសេសឈើគ្រញូងរបស់ឧកញ៉ាហេង តុលា ត្រូវបានចំណាយប្រាក់យ៉ាងច្រើនសម្រាប់សមត្ថកិច្ច និងស្ថាប័នដែលពាក់ព័ន្ធតាមដងផ្លូវ។

 

គួររម្លឹកផងដែរថា កាលពីយប់ថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ២០១៣ នៅចំណុចភូមិអណ្ដូងចេញ សង្កាត់ស្រែចា ក្រុង-ខេត្តបាត់ដំបង មានករណីផ្ទុះអាវុធរវាងក្រុមឈ្មួញដឹក ជញ្ជូនឈើ ជាមួយនឹងយោធាមណ្ឌល៥   នៅចំណុចភូមិអណ្ដូងចេញ សង្កាត់ស្រែចា ក្រុង-ខេត្តបាត់ដំបង ហើយខាងអ្នកដឹកជញ្ជូនឈើត្រូវបានស្លាប់នៅកន្លែងកើត ហេតុ ដោយសារតែក្រុមសមត្ថកិច្ចទាំងនោះដេញចាប់ឡានយីឌុបដឹកឈើគ្រញូងចេញ មកពីស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឆ្ពោះចូលក្រុងបាត់ដំបង ប៉ុន្តែគេពុំដឹងថាម្ចាស់ឈើគ្រញូង១ឡានយីឌុប នេះជារបស់ឈ្មួញមួយណាពិតប្រាកដនៅឡើយទេ ព្រោះកំពុងស្ថិតនៅក្រោមការស៊ើបអង្កតរបស់ សមត្ថកិច្ចជំនាញ។ លោក ច័ន្ទ សារុន ជាពិសេសលោក ឆេង គឹមស៊ុន ជាប្រធានរដ្ឋបាលព្រៃឈើ ប្រសិនបើមានឆន្ទៈពិតប្រាកដក្នុងការអនុវត្តបទបញ្ជាលេខ ០១ ក្នុងការបង្ការបង្ក្រាបនិងទប់
ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់របស់រាជរដ្ឋាភិបាលមិនគួរមើលរំលងពីជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំ ពីការដឹកជញ្ជូនឈើខុសច្បាប់ចេញ ពីចំណុចភូមិ-ឃុំព្រៃស្វាយ ស្រុកមោង ឫស្សី និងទី២ស្ថិតនៅភូមិ-ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងនោះទេ៕

Battambong 01

 

Leave a Reply

(*) Required, Your email will not be published