ដោយមានការសហការគ្នារវាងអ្នកបើកយន្តហោះលោក Claython Pender និងអ្នកថតរូបជនជាតិបារាំងលោក Normann Szkop ទើបអាចថតយករូបភាពពីចម្ការផ្កា Tulipដែលកំពុងរីកស្គុះស្គាយយ៉ាងស្រស់បំព្រងក្នុងទីក្រុង Anna Paulowna នៃប្រទេសហុឡង់ភាគខាងជើងបាន។
ផ្កាប្រភេទនេះបានក្លាយជានិមិត្តិរូបជាទីស្រលាញ់របស់ប្រជាជាតិ ហុឡង់ ហើយមានអ្នកទេសចរណ៍ភាគច្រើនបានមកទស្សនកិច្ចក្នុងប្រទេសនេះដោយ គ្រាន់តែចង់គយគន់ផ្កាដែលមានពណ៌ភ្លឺចិញ្ចាច និងទស្សនីយភាពដ៏ភ្ញាក់ផ្អើលពីផ្ទៃខាងលើចម្ការ។ រដូវរបស់វាបានចាប់ផ្តើមក្នុងខែមិនា ជាមួយនឹងប្រភេទ Crocuse និងបន្តបន្ទាប់ដោយ Daffodil និង Narcissi ពណ៌លឿង ឯពីខែមេសាទៅ Hyacinths និង Tulips រីករហូតដល់ពាក់កណ្តាលខែឧសភា ដោយអាស្រយលើអាកាសធាតុផងដែរ។ ចំណែកខែសីហាជារដូវរបស់ Gladioli ហើយទោះបីជារដូវផ្ការីកកន្លងផុតទៅ ប្រទេសហុឡង់នៅតែមានសួនច្បារដដែល ដែលអាចធ្វើឲ្យភ្ញៀវទេសចរណ៍រីករាយពេញមួយឆ្នាំតែម្តង។ បច្ចុប្បន្ននេះប្រទេសហុឡង់បានធ្វើការនាំផ្កាប្រភេទមើមទាំងអស់ ក្នុងបរិមាណដ៏ធំចេញទៅកាន់បណ្តាលប្រទេសជាងរាប់រយពាសពេញពិភពលោក។ តើប្រិមិត្តចង់ដាំផ្កាទាំងនេះក្នុងផ្ទះដែរឬទេ?
ដោយមានការសហការគ្នារវាងអ្នកបើកយន្តហោះលោក Claython Pender និងអ្នកថតរូបជនជាតិបារាំងលោក Normann Szkop ទើបអាចថតយករូបភាពពីចម្ការផ្កា Tulip ដែលកំពុងរីកស្គុះស្គាយយ៉ាងស្រស់បំព្រងក្នុងទីក្រុង Anna Paulowna នៃប្រទេសហុឡង់ភាគខាងជើងបាន។ ផ្កាប្រភេទនេះបានក្លាយជានិមិត្តិរូបជាទីស្រលាញ់របស់ប្រជាជាតិ ហុឡង់ ហើយមានអ្នកទេសចរណ៍ភាគច្រើនបានមកទស្សនកិច្ចក្នុងប្រទេសនេះដោយ គ្រាន់តែចង់គយគន់ផ្កាដែលមានពណ៌ភ្លឺចិញ្ចាច និងទស្សនីយភាពដ៏ភ្ញាក់ផ្អើលពីផ្ទៃខាងលើចម្ការ។
រដូវរបស់វាបានចាប់ផ្តើមក្នុងខែមិនា ជាមួយនឹងប្រភេទ Crocuse និងបន្តបន្ទាប់ដោយ Daffodil និង Narcissi ពណ៌លឿង ឯពីខែមេសាទៅ Hyacinths និង Tulips រីករហូតដល់ពាក់កណ្តាលខែឧសភា ដោយអាស្រយលើអាកាសធាតុផងដែរ។ ចំណែកខែសីហាជារដូវរបស់ Gladioli ហើយទោះបីជារដូវផ្ការីកកន្លងផុតទៅ ប្រទេសហុឡង់នៅតែមានសួនច្បារដដែល ដែលអាចធ្វើឲ្យភ្ញៀវទេសចរណ៍រីករាយពេញមួយឆ្នាំតែម្តង។ បច្ចុប្បន្ននេះប្រទេសហុឡង់បានធ្វើការនាំផ្កាប្រភេទមើមទាំងអស់ ក្នុងបរិមាណដ៏ធំចេញទៅកាន់បណ្តាលប្រទេសជាងរាប់រយ៕