កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប និង​ឃាត់ខ្លួន​បាន​មនុស្ស​ជាង​៤០​នាក់ នៅ​សណ្ឋាគារ​ប៉ារីស​ដែល​បង្កប់​លួចលាក់​បម្រើសេវា​ផ្លូវភេទ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ទីតាំង​សណ្ឋាគារ​ប៉ារីស ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ទឹក​ដី​​ខណ្ឌ​៧ មករា ដែល​មនុស្ស​គ្រប់ៗ​គ្នា​បាន​ស្គាល់​យ៉ាង​ច្បាស់​​ថា ជាទី​តាំង​​​ដែលមាន​លួច​បង្កប់​នូវ​សេវា​បម្រើ​ភេទត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ ការជួញដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន នៃ​​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តំ​ណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចុះបង្ក្រាប កាល​ពី​រសៀល​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៣ ។​

 

បើ​តាម​ការ​បញ្ជាក់​របស់​ប្រ​ធាន​កា​រិ​យា​ល័យ​​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញ ដឹកនាំ​ដោយ​លោក កែវ ធា បាន​មានប្រសាសន៍ថា ក្រោយពី​ទទួលបាន​បទបញ្ជា​ពី​លោកស្នងការ​និង​ស្នងការរង​នគរបាល​រាជ​ធានី​ ភ្នំពេញ ប៉ែន រ័ត្ន រួច​មក លោ​ក៏បាន​ដឹ​នាំ​កម្លាំង​ចុះ​ធ្វើការ​បង្ក្រាប​ជាបន្ទាន់​ដោយ​ក្នុង​នោះបាន​ ឃាត់ខ្លួន​ថៅកែ​ឈ្មោះ គួ​យ គាក់ អាយុ​ជាង​៣០​ឆ្នាំ នារី​ម៉ា​ស្សា​៣៥​នាក់ អ្នក​អនាម័យ​៣​នាក់ និង​អ្នក​គិតលុយ​ម្នាក់ទៀត ។ លោក​បន្តទៀតថា ថៅកែ​រូបនេះ​ស្ថិតនៅក្រោម​ការសាកសួរ​ពី​សមត្ថកិច្ច ហើយ​ចំណែក​នារី​ម៉ាស្សា​៣៥​នាក់ និង​អ្នក​អនាម័យ​អាច​នឹង​ធ្វើ​ការដោះលែង​វិញ ៕

01 (3) 01 (4) 01 01 (1) 01 (2)

 

Leave a Reply

(*) Required, Your email will not be published