ឧកញ៉ា ទ្រី ភាព ប្រមូល​ទិញ​ឈើ​ខុសច្បាប់ យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ធំៗ​ពីរ​កន្លែង បង្កើត​ឲ្យ​មាន​បទល្មើស​យ៉ាង​គគ្រឹកគគ្រេង នៅ​ខេត្តរតនគិរី​

, , Leave a comment

​ខេត្តរតនគិរី ៖ បទល្មើស​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​ក៏ដូចជា​ការរកស៊ី​ឈើ​ខុសច្បាប់​នៅក្នុង​ ខេត្តរតនគិរី កំពុងមាន​សភាព គគ្រឹកគគ្រេង​គ្មាន​នរណាម្នាក់​ចេញមុខ​ទប់ស្កាត់​ឲ្យ​បាន​សមស្រប​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​នោះទេ ហើយ​រឿង​សំខាន់​ជាងគេ​នោះ​គឺ​ក្រុមមន្ត្រី​ដែលមាន​តួនាទី​ក្នុង​ស្ថាប័នរដ្ឋ ​ក៏ដូចជា​កម្លាំងប្រដាប់អាវុធ​មួយចំនួន​បានក្លាយ​ជា​ឈ្មួញ​ឬ​ជា​អ្នក កាង​ជំនួញ​ឈើ​ខុសច្បាប់​ឲ្យ​ក្រុម​ឈ្មួញ យ៉ាង​ក្រអឺតក្រទម​បំផុត​។​


​ជាក់ស្តែង​ក្រុម​ឈ្មួញ​ដែលមាន​តួនាទី និង​អំណាច​នៅក្នុង​ខេត្តរតនគិរី​កំពុង​កេណ្ឌ​គូកន​របស់​ពួកគេ​ធ្វើ​ឃ្លាំង​ ធំៗ​ចំនួន​ពីរ​កន្លែង​ស្ថិតនៅក្នុង​ស្រុក​វ៉ឺ​ន​សៃ​និង​ស្រុក​អណ្តូង​មាស ដោយ​ប្រមូល​ទិញ​ឈើ​ប្រណីត​ខុសច្បាប់​ពី​ក្រុម​ឈ្មួញកណ្តាល​មកពី​គ្រប់​ ទីកន្លែង​ដើម្បី​យកមក​ស្តុក​ទុក​សម្រាប់​នាំចេញ​ទៅ​ប្រទេស​វៀតណាម​។ ចំពោះ​សកម្មភាព​រកស៊ី​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​ធំៗ​ដែល​កំពុង​ច្បាម​ប្រមូល​ ទិញ​ឈើ​គ្រប់​ទីកន្លែង​នោះ​មិន​ត្រូវបាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មាន​ វិធានការ​បង្ក្រាប​អ្វី​ទាល់តែសោះ ព្រោះ​គេ​ដឹងថា ឃ្លាំង​ស្តុក​ឈើ​ធំៗ​ទាំងពីរ​កន្លែង​នោះ ជា​របស់លោក​ឧកញ៉ា ទ្រី ភាព​។​


​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ប្រណីត​ខុសច្បាប់​យកទៅ​ស្តុក​ទុក​ ក្នុង​ឃ្លាំង​ធំៗ​ទាំងពីរ​កន្លែង​នោះ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​មាន​មន្ត្រី​ដែលមាន​តួនាទី​ធំ​បង្គួរ​ក្នុង​ខេត្តរតនគិរី​ជា​អ្នកចេញ​ មុខ​កាង និង​ជួយ​មើល​ការខុសត្រូវ​ឲ្យ​លោក​ឧកញ៉ា ទ្រី ភាព​។ សមត្ថកិច្ច​មួយចំនួន​បាន​រិះគន់​ចំពោះ ក្រុមមន្ត្រី​មួយចំនួន​ដែល​ឆ្លៀតពេល​ទៅ​ជួយ​មើល​ការខុសត្រូវ​ជំនួញ​ឈើ​ ខុសច្បាប់​ឲ្យ​ក្រុម​ឈ្មួញ​ជាជាង​មាន​វត្តមាន​ក្នុង​ប៊ុ​យ​រ៉ូ​ធ្វើការ​។​


​ប្រភព​ខាងលើ​បាន​បន្តទៀតថា ឃ្លាំង​ស្តុក​ឈើ​ប្រណីត​ធំៗ​ទាំងពីរ​កន្លែង​នោះ​គឺ​មួយកន្លែងៗ​ស្មើនឹង ៥០០​ម៉ែត្រ​បួន​ជ្រុង​បិទ​ជិត​ដោយ​របង​ស័ង្កសី​នៅ​ភូមិ​កា​បាន ឃុំ​កា​ជូន ស្រុក​វ៉ឺ​ន​សៃ (​ក្នុង​ម្តុំ​ផ្លូវបំបែក​ស្តាំ​ដៃ​) និង​មួយកន្លែង​ទៀត​មាន​ទំហំ​ប្រវែង ១០០​ម៉ែត្រ​បួន​ជ្រុង​ស្ថិតនៅ​ភូមិ​ម៉ា​លិច ឃុំ​ម៉ា​លិច ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ។​ឃ្លាំង​ស្តុក​បទល្មើស​ឈើ​ប្រណីត​ខុសច្បាប់​ទាំងពីរ​កន្លែង​ត្រូវបាន​ ប្រជាពលរដ្ឋ​នៅក្បែរនោះ បង្ហើប​ឲ្យ​ដឹង​ដូចៗ​គ្នា​ថា ទាំងយប់​ទាំង​ថ្ងៃ​រថយន្ត​គ្រប់​ប្រភេទ​បាន​ដឹកឈើ​ប្រណីត​ខុសច្បាប់​មក​ ទម្លាក់​ក្ឌុង​ក្ឌាំង​ស្ទើ​រាល់​យប់​រំខាន​ការ​ដេក​ពួន​របស់​ប្រជាពលរដ្ឋ​ ខ្លាំង​សម្បើម​ណាស់​។​


​យ៉ាងណាក៏ដោយ​កម្លាំង​សមត្ថកិច្ច​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ទាំង​ ថ្នាក់ស្រុក​-​ខេត្ត និង​ថ្នាក់​ក្រសួង​ពុំមាន​នរណាម្នាក់​ចេញមុខ​ចុះបង្ក្រាប និង​ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ទាំងពីរ​កន្លែង​ នោះទេ​ជាពិសេស​លោក​អភិបាលខេត្ត​រតនគិរី ហាក់ដូចជា​ស្ងាត់ស្ងៀម​ពី​បញ្ហា​នេះ ហើយ​មន្ត្រី​មួយចំនួន កំពុងមាន​មោទនភាព​ធំធេង​ចំពោះមុខ​មាត់​របស់​ពួកគេ​ដែល​ត្រូវបាន​លោក​ឧកញ៉ា ទ្រី ភាព​ចាត់តាំង​ឲ្យ​ជួយ​មើល​ការខុសត្រូវ​លើ​ជំនួញ​ឈើ​ដោយ​ជ្រក​ក្រោម​ អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ព្រៃ​សម្បទាន​៕

fgf

 

Leave a Reply

(*) Required, Your email will not be published