ពេជ្រ អា​វី​ហ្សា ចង់​កែ​លើក​ខ្ទង់ច្រមុះ

, , Leave a comment

​តារា​ស្រី​សម្បុរ​.​សខ្ចី និយម​បង្ហាញ​សម្រស់​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់ នាង ពេជ្រ អា​វី​ហ្សា បាន​បង្ហើប​ប្រាប់ថា នាង​គ្រោង​ទៅ​កែ​ច្រមុះ​នៅ​ប្រទេស​ថៃ​ដើម្បី​ឲ្យ​ខ្ពស់​បន្តិច​និង​លើក​ទម្រង់​មុខ​ឲ្យ​កាន់តែ​ស្រស់ស្អាត​។​ ​ជាមួយ​គម្រោង​នេះ កញ្ញា ពេជ្រ អា​វី​ហ្សា ក្លាយជា​សិល្បការិនី​ទី​២ ដែល​បានជ្រើសរើស​យក​វិធី​កែខៃ​ច្រមុះ បន្ទាប់ពី​កញ្ញា ថន លក្ខិណា ក៏​ទើបនឹង​លេច​ព័ត៌មាន​កែ​ច្រមុះ​នេះដែរ ក្រោយពី​ពិធី​ការិនី​រូបនេះ បាន​វះកាត់​កែ​បបូរមាត់​រួច​។​

 

​តារា​ស្រី​ដែល​ល្បីល្បាញ​តាមរយៈ​ការបង្ហាញ​ភាព​សិច​ស៊ី​ពិសេស​បាន​ថតរូប​ឱប​គ្នា​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​លោក​អែន​ឌី​រូបនេះ បាន​បញ្ជាក់ថា នៅពេល​កែកុន​ច្រមុះ​រួចរាល់​នោះមានន័យថា នេះ​ជាការ​កែកុន​លើកដំបូង​នៅលើ​តួខ្លួន​របស់​នាង ក្រៅពីនេះ​សុទ្ធ​ជា​អំណោយផល​ពី​ធម្មជាតិ​ទាំងអស់ រួមទាំង​ដើមទ្រូង​ធំ​ទ្រលុកទ្រលន់ ដែល​ទស្សនិកជន​តែង​មើលឃើញ តាមរយៈ​ការ​ស្លៀក​សំលៀកបំពាក់​វាល​ដើមទ្រូង​នោះ​ផងដែរ​។​

 

​អា​វី​ហ្សា សង្កត់ធ្ងន់ថា “​គេ​សង្ស័យ​ខ្ញុំ​កែកុន តែ​តាមពិត​ដើមទ្រូង​ខ្ញុំ គឺ​ពី​ធម្មជាតិ​សុទ្ធសាធ​!”​។ នាង​បន្តថា នាង​មិនមាន​ហេតុផល​អី​ដែល​ត្រូវ​លាក់បាំង​នោះទេ​ចំពោះ​រឿងនេះ បើ​កែ​គឺ​ប្រាប់ថា​កែ ជាក់ស្តែង​ដូច​គម្រោង​កែ​លើក​ខ្ទង់ច្រមុះ​ជាដើម គឺ​នាង​ប្រកាស​បែបនេះ​តែម្តង ព្រោះថា​នេះ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​នាង​ជា​ស្ត្រី និង​ជា​អ្នកសិល្បៈ​។​ ​មិន​ខុស​អី​នឹង​តារា​ស្រី​មួយចំនួន ដូចជា កុល ដាវី ឆ័យលី ដា​ឡែ​ន ឬ ប៊ុន ផៃ​លីន ជាដើម ពេជ្រ អា​វី​ហ្សា ត្រូវគេ​ចាត់​ថា​ជា​តារា​សិច​ស៊ី​មួយ​ដួង ស្របពេល​នាង​តែងតែ​រំ​លេចឡើង​រាល់ពេល​ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ​នានា​។​

 

​យ៉ាងណាក៏ដោយ មួយរយៈ​ចុងក្រោយ​នេះ អា​វី​ហ្សា បាន​ទទួលស្គាល់ថា នាង​បាន​បន្ថយ​ច្រើន បើ​ធៀប​នឹង​ពេលមុន ព្រោះ​មានការ​លើកឡើងថា នាង​ហាក់ដូចជា​សិច​ស៊ី​ជ្រុល ក្នុងនោះ​ថែមទាំង​មាន​ព័ត៌មាន​ល្ហិ​ច​ល្ហៀ​ង​ថា ក្រសួង​វប្បធម៌​ចង់​ហៅ​នាង និង​អែន​ឌី​ទៅ​ដុះក្អែល​ផង​នោះ​។ ដូច្នេះហើយ​នាង​បញ្ជាក់ថា ពី​ពេលនេះ​ទៅ​នាង​នឹង​កាន់តែ​មធ្យ័ត​ជាង​មុន​លើ​ការ​ស្លៀកពាក់​នេះ​៕​

17 (1) 17 (2) 17 (3)

 

Leave a Reply

(*) Required, Your email will not be published