រំលាយ​ជាតិ​ខ្លាញ់​លើស​ដោយ​រូបមន្ត ៤ យ៉ាង

, , Leave a comment

​ខ្លាញ់​ផ្នែក​លើស​នៅ​បរិវេណ​ជុំវិញ​ចង្កេះ របស់​ស្រីៗ​ជា​បញ្ហា​ធំ​ដែល​មិនត្រូវ ព្រងើយកន្តើយ​ទេ​ត្រូវតែ​ប្រញាប់​ដោះ ស្រាយ​ជាបន្ទាន់​ដោយ​ប្រើ​រូបមន្ត​ខាងក្រោម ៖

Beautiful woman with flowers
១-​ស្ពៃ​ប្រូ​ខូ​លី​
​ក្រុម​អ្នកស្រាវជ្រាវ​បាន​អះអាងថា ជាតិ​កាល់ស្យូម​នឹង​ជួយ​ដុតបំផ្លាញ កាឡូរី​ដែល​ប្រមូលផ្តុំ​តាម​រាងកាយ ហើយ​ស្ពៃ​ប្រូ​ខូ​លី​នេះហើយ​ដែល​សម្បូរ ដោយ​កាល់ស្យូម ទើប​អ្នកជំនាញ​ណែ​នាំឱ្យ​ទទួលទាន​ក្នុង​បរិមាណ​មួយ​កូន ចាន​កន្លះ​ទៅ​ពីរ​កូនចាន ។​

16 (1)

២-​សណ្តែក និង គ្រាប់​ដំណាំ​ផ្សេងៗ​
​ត្រូវ​ទទួលទាន ២ ស្លាបព្រា​បាយ​ក្នុង​មួយថ្ងៃ ។ ដោយសារតែ​ដំណាំ​ក្នុង ត្រកូល​សណ្តែក​ជាការ​បូ​អ៊ី​ដ្រា​ត​រួមផ្សំ មាន​ចំណែក​ជួយ​ក្នុងការ​គ្រប់គ្រង​ទម្ងន់ ។​

 

៣-​ផ្លែ​ប៊័រ​
​មាន​សារធាតុ​បេ​តា​ស៊ី​ស​តូ​ស្តេ​រ៉ូ​ល ដែល​ជួយ​ក្នុងការ​បឺត​ស្រូបយក​កូ​ឡេ​ស្តេ​រ៉ូ​ល​មាន​ជាតិ​សរសៃ​អាហារ​ដែល​រលាយ​ក្នុង​ទឹក និង មិន​រលាយ​ក្នុង​ទឹក ។ ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​លើស និង ការពារ​ដំណើរ​ទល់លាមក ។ អ្នក​ត្រូវ​ទទួលទាន​កន្លះ​កូនចាន​ក្នុង​មួយថ្ងៃ ។​

16 (4)

៤-​ប្រេង​
​ជ្រើសរើស​ទទួលទាន​ប្រេង​ដែលមាន​ប្រយោជន៍​ចំពោះ​រាងកាយ​ក្នុង​បរិមាណ​មួយ​ស្លាបព្រា​បាយ​ក្នុង​មួយថ្ងៃ វា​នឹង​ជួយ​សម្រក​ទម្ងន់ ដូចជា ប្រេង អូ​លីវ ប្រេង​ផ្កាឈូករ័ត្ន ប្រេង​សណ្តែកសៀង និង ប្រេង​តែ ជាដើម ៕​

16 (3)

 

Leave a Reply

(*) Required, Your email will not be published