បុរស​ម្នាក់ បើក​ម៉ូតូ​បោះពួយ​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត រងរបួស​ធ្ងន់​ទាំងសងខាង​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ បើក​ម៉ូតូ​បោះពួយ​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងសងខាង កាលពី​ម៉ោង​២០​និង​២០​នាទី ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៣នៅលើ​កំណាត់​ផ្លូវ​លេខ​៦A ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឬ​ស្សី​កែវ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​សេ​១១០ មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-4463 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​៦A ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ទៅដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​សង់​កូរ៉េ​មួយគ្រឿង​ទៀត ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​វ័យ​ប្រហែល​ជាង​៣០​ឆ្នាំ ក្នុងទិសដៅ​ច្រាស់​គ្នា បោះពួយ​ទៅបុក​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងសងខាង​។​

 

​ក្រោយពេល​កើតហេតុ អ្នករងរបួស​ធ្ងន់​ទាំង​២​នាក់ ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​

14 (1) 14 (2) 14 (3)

 

Leave a Reply

(*) Required, Your email will not be published