គ្រូបង្រៀន​រង​ការចោទប្រកាន់​ពីបទ​ប្រទូស្ត​កេ​រ្ត៍ ត្រូវបាន​មន្ទីរអប់រំ​ខេត្ត​ដក​បញ្ឈរជើង​ហើយ តែ​សំណុំ​រឿងនេះ​នៅ​យឺតយ៉ាវ ព្រោះ​តុលាការ​សម្អាងថា រង់ចាំ​ការស៊ើបអង្កេត​បន្ត​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង​៖ សំណុំរឿង​គ្រូបង្រៀន​សាលាបឋមសិក្សា​ម្នាក់​ជាប់ចោទ​ពីបទ​ប្រទូស្ត​កេរ្តិ៍ សិស្សស្រី​ខ្លួនឯង​ដល់​ទៅ​៤​នាក់ មកដល់ពេលនេះ​នៅ​ពុំទាន់​ដោះស្រាយ​យ៉ាងណា​នោះទេប៉ុន្តែ​លោកគ្រូ​ប​បង្រៀន​ម្នាក់​នោះ ត្រូវបាន​ក្រសួង​និង​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត ដក​បញ្ឈរជើង ទៅ​នៅ​ការិយាល័យ​អប់រំ​ស្រុក​ហើយ ដើម្បី​ទុក​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត និង​ម្យ៉ាង​ដោយ​សិស្ស និង​គ្រូ​មិនអាច​នៅ​រៀន និង​នៅ​បង្រៀន​ជាមួយគ្នា​បានទេ​។​

 

​លោក ពេជ្រ សំបូរ ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង បាន​និយាយថា លោក​និង​ខាង​មន្ត្រី​ក្រសួង​អប់រំ ពិតជា​បាន​ឯកភាពគ្នា​ដក​គ្រូបង្រៀន​ឈ្មោះ កែម ចាន់​ឆេន នោះ​ទៅ​បញ្ឈរជើង​នៅ​ការិយាល័យ​អប់រំ​ស្រុក​រលារ​ប្អៀ​រ​ពិតមែន ព្រោះ​ទី​១ គឺ​ទុក​ឲ្យ​ខាង​សមត្ថកិច្ច​ចុះ​ធ្វើការ​ស្រាវជ្រាវ​តាម​និតិ​វិធី ដើម្បី​ស្វែងរក​យុត្ត​ធម៌​ជូន​ភាគី​ទាំងសងខាង ទាំង​ភាគី​សិស្ស​និង​លោកគ្រូ​បង្រៀន​។ ទី​២ យោងតាម​ការស្នើសុំ​រប​ស់​សហគមន៍​មូលដ្ឋាន និង​អាណាព្យាបាល​សិស្ស ។ និង​ទី​៣ គឺ​យោងតាម​ការចាត់តាំងរ​បស់​ថ្នាក់លើ​ព្រោះ​បានដឹងថា សិស្ស​មិន​ព្រម​ចូលរៀន​បើ​មិន​ប្តូរ​គ្រូ​ថ្មី​។ លោក​បាន​បញ្ជាក់ថា គ្រូបង្រៀន​នោះបាន​ដក​ទៅ​នៅ​ការិយាល័យ​អប់រំ​ស្រុក​កាលពីដើម​សប្តាហ៍​នេះ​។​

 

​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខេត្ត​បាន​ឲ្យ​ដឹងថា ឆ្លងតាម​ការស្រាវជ្រាវ​ក្នុងចំណោម​សិស្សស្រី​ទាំង​៤​នាក់ មាន​សិស្ស​ម្នាក់​ត្រូវបាន​គ្រូបង្រៀន​រូបនោះ លូកលាន់​បំពាន​ខ្លាំងជាងគេ ដែល​ពេលនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​ ​ដោយឡែក​លោក លឹម ហាក់ នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ ដែល​កាន់​សំណុំ​រឿងនេះ បាន​និយាយថា លោក​បាន​កសាង​សំណុំរឿង​បណ្តឹង​របស់​សិស្សស្រី​ទាំង​៤​នាក់ ដាក់ជូនទៅ​តុលាការ​រួចហើយ​ដែរ​។​

 

​លោក ពេញ វិបុល ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​មាន​ប្រសា​ស​ថា លោក​បាន​ឲ្យ​សមត្ថកិច្ច កសាង​សំណុំរឿង​បន្ថែមទៀត ឲ្យ​បានច្បាស់លាស់​មុននឹង​ឈានដល់​ការចោទប្រកាន់ ហើយ​លោក​ក៏ត្រូវ​កោះអញ្ជើញ​ក្មេងស្រី​ទាំង​៤​នាក់​នោះ​ដើម្បី​សា​សួរ​ដែរ គឺ​ក្នុងអំឡុង​ថ្ងៃ​១៣ និង​១៤​ខែមិថុនា​នេះ​។ លោក​បញ្ជាក់ថា បើទោះបី​ពេលនេះ មានការ​ចោទប្រកាន់​លោកគ្រូ​នោះ​ក្តី ប៉ុន្តែ​ក្រោយពី​ប្រមូល​សំណុំរឿង​គ្រប់គ្រាន់ និង​ច្បាស់លាស់​ត្រឹមត្រូវ ទើប​លោក​សម្រេច​ចោទប្រកាន់​ឬ​មិន​ចោទប្រកាន់ ព្រោះ​លោក​ត្រូវការ​ភាពយុត្តិធម៌​ដល់​ភាគី​ទាំងសងខាង​។​

 

​លោក ឡាយ យ៉ុម អនុប្រធាន​ភូមិ​ថ្មកែវ​បាន​និយាយថា ពេលនេះ​សិស្ស​ថ្នាក់​ទី​៦​នោះ​មិនទាន់មាន​គ្រូបង្រៀន​ច្បាស់លាស់​នៅឡើយ​ទេ បន្ទាប់ពី​ដក​គ្រូបង្រៀន​ម្នាក់​នោះ​។​ ​លោក​បាន​បន្តថា ខាង​ឪពុកម្តាយ​និង​អាណាព្យាបាល​បាន​រង់​ចាំមើល​ច្បាប់​ថា នឹង​ចាត់ការ បែបណា​ចំពោះ​គ្រូបង្រៀន​រូបនោះ ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ មាន​ខាង​គ្រូៗ​សុំ​ឲ្យ​គាត់​ជួយ​សម្របសម្រួល​ជាមួយ​ឪពុកម្តាយ និង​អាណាព្យាបាល​សិស្ស​ដែរ ប៉ុន្តែ​ខាងដើម​បណ្តឹង​មិន​ព្រម ដោយនិយាយ​ដាច់ខាត​ថា ទុក​ឲ្យ​ច្បាប់​ចាត់​ការចុះ​។​

 

​គួ​រម្លឹកថា កាលពី​ចុងខែ​ឧសភា​កន្លងទៅ លោកគ្រូ​បង្រៀន​ឈ្មោះ កែម ចាន់​ឆេន បង្រៀន​ថ្នាក់​ទី​៦ នៅ​សាលាបឋមសិក្សា​ថ្មកែវ សិ្ថ​ត​ក្នុងភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ត្រូវបាន​សិស្សស្រី​ចំនួន​៤​នាក់ ប្តឹង​ចោទប្រកាន់​ពីបទ​ប្រទូស្ត​កេរ្តិ៍ ដែល​សំណុំ​រឿងនេះ​មន្ត្រី​កងរាជអាវុធហត្ថ ជា​អ្នក​កសាង​បញ្ជូនទៅ​តុលាការ បន្ទាប់មកទៀត​ឪពុកម្តាយ និង​អាណាព្យាបាល​សិស្ស រួមទាំង​សិស្ស​ថ្នាក់​ទី​៦​មួយ​ថ្នាក់ បាន​លើកគ្នា​ទៅ​តវ៉ា នៅ​មន្ទីរ​អប់​យុវជន​និង​កីឡា ដើម្បី​សុំ​ឲ្យ​ជួយ​ដក​គ្រូបង្រៀន​រូបនោះ​ចេញ​ជា​បណ្តោះអាសន្ន និង​សុំ​ដាក់​គ្រូ​ថ្មី​ជំនួស ព្រោះ​យល់ថា​សិស្ស​និង​គ្រូ​ដែល​ម្ខាង​ជាដើម​បណ្តឹង និង​ម្ខាង​ជា​ចុង​ចម្លើយ ពុំ​អាច​នៅ​រៀន និង​នៅ​បង្រៀន​ជាមួយគ្នា​បានទេ​៕

13 (1) 13 (2)

 

Leave a Reply

(*) Required, Your email will not be published