រុស្ស៊ី​ពង្រាយ​កម្លាំង​ទ័ព​អចិន្ដ្រៃយ៍​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​

, , Leave a comment

​ប្រភពព័ត៌មាន​ពី​ក្រសួងការពារជាតិ រុស្ស៊ី​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទាហានជើងទឹក​រុស្ស៊ី​បានដាក់​ពង្រាយ នាវាចម្បាំង​ប្រមាណ​១០​គ្រឿង​ឱ្យ​ឈរ ជើង​អចិន្ដ្រៃយ៍​នៅ​សមុទ្រ​មេ​ឌី​តែ​រ៉ា​ណេ។ កម្លាំង​ប្រតិ​ប​ត្ដិ​ការ​ទាំងនេះ​រួមមាន ប្រមាណ​១០​នាវាចម្បាំង ដែល​មកពី កង​នាវា​ជើង​ទឹក​ភាគ​ខាងជើង​, កង​នាវា ជើង​ទឹកសមុទ្រ​ខ្មៅ កង​នាវា​ប៊​ល​ស្ទិ​ក​និង ម្ដងម្កាល​មកពី​កង​នាវា​ប៉ាស៊ីហ្វិក ។​

 

​ប្រភព​បាន​បន្ដថា ចំនួន​ទាំងនោះ​នឹង មានការ​ប្រែប្រួល​កើនឡើង​បន្ថែម ប្រសិន បើ​ស្ថានការណ៍​ចាំបាច់​។ កងកម្លាំង​ទាំង នេះ​នឹង​ពិនិត្យមើល​ស្ថានការណ៍​នៅក្នុង តំបន់ ធ្វើ​មនុស្សធម៌ ប្រតិ​ប​ត្ដិ​ការជួយ សង្គ្រោះ ការពារ​ការរត់ពន្ធ​គ្រឿងញៀន និង​អាវុធ​ខុសច្បាប់ ប្រយុទ្ធប្រឆាំង​ចោរ កម្ម​តាមផ្លូវ​សមុទ្រ និង​អំពើ​ភេរវកម្ម​។  ផែនការ​នេះ​ក្នុង​គោលដៅ​ការពារ​ផល ប្រយោជន៍​របស់​រុស្ស៊ី​នៅ​តំបន់​ម៉េ​ឌី​តែ រ៉ា​ណេ​កុំឱ្យ​សត្រូវ​ឈ្លានពាន​ផងដែរ ៕​

12 (1) 12 (2) 12 (3)

 

Leave a Reply

(*) Required, Your email will not be published