ផឹកស្រា​ស្រវឹងរ​ត់ទៅ​ដេក​ក្នុង​អង្រឹង​ខ្យល់គ​ស្លាប់ចោល​ប្រពន្ធ​និង​កូន​

, , Leave a comment

​ខេត្តកណ្តាល ៖ បុរស​ម្នាក់​បន្ទាប់ពី​ផឹកស្រា​ស្រវឹង​យ៉ាង​ជោកជាំ​ក៏បាន​ត្រឡប់មក ដេក​ក្នុង​អង្រឹង​នៅក្រោម​ផ្ទះ​របស់ខ្លួន ហើយក៏​ខ្យល់គ​ស្លាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រពន្ធ​កូន និង​ប្រជាពលរដ្ឋ​ជិតខាង​នាំគ្នា​ទៅ​ចោមរោម​មើល​​កាលពី​វេលា​ម៉ោង​១៨ និង​៣០​នាទី ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៣ ឋិត​ក្នុងភូមិ​ព្រៃ​លូ​ង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​ ​មន្ត្រីនគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ដើ​ង ប៉ុន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរ​បរជាកសិករ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​លូ​ង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

 

​ប្រភព​ដដែល​បាន​បន្តថា នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៣ វេលា​ម៉ោង​ប្រមាណ​១៣ ជនរងគ្រោះ​បាន​ដើរ​ចេញពីផ្ទះ​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​៣​ទៅ​៤​នាក់ ដែល​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា ។ ក្រោយពី​ផឹកស្រា​អស់​ជាច្រើន​លីត្រ​រួចមក ជនរងគ្រោះ​និង​មិត្តភក្តិ​មាន​សភាព​ស្រវឹងស្រា ជោកជាំ រហូតដល់​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ដដែល​ពួកគេ​ក៏បាន​បែកផ្លូវ​គ្នា​ត្រឡប់ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន ។​

 

​មន្ត្រីនគរបាល​ខាងលើ​បាន​បន្តទៀតថា ពេលមកដល់​ផ្ទះ​របស់​ខ្លួន​វិញ ជនរងគ្រោះ​ក៏បាន ទៅសម្ងំ​ដេក​នៅក្នុង​អង្រឹង​ដែល​ចង​នៅ​ក្រោមផ្ទះ​តែម្នាក់ឯង ខណៈ ប្រពន្ធ មិន​នៅផ្ទះ រវល់​ទៅធ្វើ​ការ​នៅ រោងចក្រ ។​លុះដល់​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រលប់ ទើប​ប្រពន្ធ​ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ​ហើយក៍​បានឃើញ​ជនរងគ្រោះ​របស់ខ្លួន​ដេក​ធ្លា​កជើង​ម្ខាង​មកលើ​ដី ឃើញ​ដូច្នេះ​ស្ត្រី​ជា​ប្រពន្ធ​ក៏បាន​ចាប់ជើង​ប្តី​លើក​ឡើងលើ​អង្រឹង​វិញ ខណៈនោះ​ជើង​ប្តី​របស់គាត់​មាន​ភាព​ត្រជាក់​ខុសប្លែក​ពី​ធម្មតា ដោយមាន​ការសង្ស័យ​ស្ត្រី​ជា​ប្រពន្ធ​ក៏បាន​យកដៃ​ទៅ​ស្ទាប​ដង្ហើម ទើប​ដឹងថា ប្តី​របស់គាត់​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ក៏មាន​ការភ្ញាក់ផ្អើល​ដ​ល់​ប្រជាពលរដ្ឋ រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​ចុះទៅ​ធ្វើការ​ពិនិត្យ​សព​ជនរងគ្រោះ​។​

 

​ក្រោយពី​ធ្វើការ​ពិនិត្យ​រួចមក សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​កើតរោគ​ខ្យល់គ​ប្រាកដ​មែន ។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

11

 

Leave a Reply

(*) Required, Your email will not be published