គោយន្ដ​កន្ដ្រៃ​បើក​លឿន​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់

, , Leave a comment

​ខេត្ដ​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ដ​បាត់ដំបង និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ក្នុង​ឧ​ទ្ទ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​ដោយ​គោយន្ដ​កន្ដ្រៃ​បុក​ជាមួយនិង​ម៉ូតូ នៅតាម​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម មុខ​ប៉ុស្ដិ៍នគរបាល​ពពេល កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៣​។​

​នៅ​កន្លែងកើតហេតុ​ប្រជាពលរដ្ឋ​បានឱ្យដឹងថា នៅវេលា​កើតហេតុ​ខាងលើ គេ​ឃី​ញ​មាន​យុវជន​ម្នាក់  បើក​គោយន្ដ​កន្ដ្រៃ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​ជើ​ទៅ​ត្បូង ពេលមកដល់​កន្លែងកើតហេតុ​ដែលជា​កន្លែង​ផ្លូវ​កោង បត់​មិនទាន់​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម​អត់​ស្លាក​លេខ ជិះ​ឌុប​គ្នា​ពីរ​នាក់ បណ្ដាល​ជាប់​ម៉ូតូ​ក្រោម​គោយន្ដ​អូស​ជាច្រើន​ម៉ែត្រ ហើយ​អ្នកបើកបរ​ម៉ូតូ​ប៉ើង​ខ្ទាត​ចេញពី​ម៉ូតូ​សន្លប់​ស្ដូកស្ដឹង​តែម្ដង ។​

​នគរបាល​ចរាចរ​ស្រុក​បរិបូរណ៍​បានឱ្យដឹងថា មានឈ្មោះ យីន ហន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ បាក់ជើង និង​បាក់​ឆ្អឹងខ្នង ហើយ​បាន​ស្លាប់​នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ដ​បាត់ដំបង និង​ម្នាក់ទៀត​ឈ្មោះ ម៉េង ជា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ត្រូវជា​កូនប្រសា រងរ​បួ​បែកក្បាល​ដេរ​៧​ថ្នេរ ។ នៅក្រោយពេល​កើតហេតុ ជនបង្ករ​ឈ្មោះ ហៀ​ង សុ​យ​ហេង អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ពពេល ស្រុក​បរិបូរណ៍ ខេត្ដ​កំពង់ឆ្នាំង បាន​រត់​គេ​ខ្លួន​បាត់ ។​ ​បច្ចុប្បន្ន​មធ្យោបាយ​បង្ក​ទាំងពីរ​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​បរិបូរណ៍ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ៕​

10

 

Leave a Reply

(*) Required, Your email will not be published