ឥណ្ឌា​ចាប់ខ្លួន​បុរស​៣​នាក់​ចាប់រំលោភ​ស្ដ្រី​អ្នកទេសចរ​អាមេរិក​

, , Leave a comment

​អាជ្ញាធរ​ឥណ្ឌា​បាន​ថ្លែង​កាលពី​ថ្ងៃ ព្រហស្បតិ៍​ថា បាន​ចាប់ខ្លួន​បុរស​ល្មោភ កាម​៣​នាក់​ដែល​ចាប់រំលោភ​ស្ដ្រី​អ្នក ទេសចរ​ជនជាតិ​អាមេរិក​ម្នាក់​នៅ​ភាគ ខាងជើង​រមនីយដ្ឋាន​ទេសចរណ៍​ហ៊ី​មាឆាយ ប្រា​ដែ​ស រដ្ឋធានី​ម៉ា​ណា​លី កាល ពីថ្ងៃ​អង្គារ ។ ប្រភព​បន្ដថា បុរស​ទាំង​៣​នាក់ រួម ទាំង​អ្នកបើក​បរផង ត្រូវ​ចោទប្រកាន់​ពី បទ​រំលោភ​បូក​ទៅលើ​ស្ដ្រី​អ្នកទេសចរ ជនជាតិ​អាមេរិក​ម្នាក់ អាយុ​៣០​ឆ្នាំ អំឡុង ពេល​នាង​ជិះ​រថយន្ដ​ជាមួយ វិលត្រឡប់ មកពី​ជួបជុំ​មិ​ត្ដ​ភក្ដិ​នៅ​ជាយក្រុង ម៉ា​ណា លី ក្បែរ​ព្រំដែន​ប្រទេស​ណេ​ប៉ាល់ ។​

 

​ស្ដ្រី​រងគ្រោះ​បាន​ប្រាប់​ប៉ូលិស​ថា អ្នក បើករថយន្ដ និង​គូកន​២​នាក់​ទៀត​បើក​រថ  យន្ដ​ដឹក​នាង​ទៅ​កន្លែង​ស្ងាត់ រួច​ធ្វើ​សកម្ម ភាព​ចាប់បង្ខំ​នាង​រំលោភ​ម្ដងម្នាក់ៗ មុន ពេល​ទម្លាក់​នាង​ចោល​នៅតាម​ផ្លូវ ។​ ​ករណី​ចាប់រំលោភ​សេពសន្ថវៈ​ទៅលើ ភ្ញៀវទេសចរ​បរទេស​នៅ​ឥណ្ឌា ឧស្សាហ៍ កើតឡើង​ញឹកញាប់ ជាក់ស្ដែង​កាលពី ប៉ុន្មាន​ខែ​មុននេះ ស្ដ្រី​ទេសចរ​ជនជាតិ ស្វី​សម្នាក់​បានទទួល​រង​ការចាប់រំលោភ បូក​ផងដែរ ខណៈដែល​នាង​ជិះ​កង​ទេសចរ នៅ​តំបន់ ម៉ា​ដ​ហា​យ៉ា ប្រ៉ា​ដេ​ស​ជាមួយ ស្វាមី​របស់​នាង ៕​

09 09

 

Leave a Reply

(*) Required, Your email will not be published