ប្រធានាធិបតី​ពូ​ទីន និង​ភរិយា​លែងលះគ្នា​ក្រោយ​ពេលដែល​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​

, , Leave a comment

​សុភមង្គល​គ្រួសារ​នីមួយៗ​មិនមែន ជា​រឿង​ងាយស្រួល​នោះឡើយ ។ កត្ដា​ជា ច្រើន​ដែល​អាចជួយ​ឱ្យ​គ្រួសារ​នីមួយៗ មាន​សុភមង្គល ហើយ​ក៏មាន​កត្ដា​ជា ច្រើន​ដែល​ធ្វើឱ្យ​បាត់បង់​សុភមង្គល ។ទ្រព្យសម្បត្ដិ​យសស័ក្ដិ មិនអាច​នាំមក នូវ​សុភមង្គល​គ្រួសារ​បានឡើយ ទោះបី ខ្លួន​ជា​បុគ្គល​មានអំណាច​ត្រូវគេ​គោរព ស្រឡាញ់​នៅ​ទូទាំងប្រទេស​ក៏ដោយ ។​

 

​ជាក់ស្ដែង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌឺ​មៀរ ពូ​ទីន និង​ភរិយា Lyudmila Putin កាលពី​ថ្ងៃទី​៦ ខែមិថុនា បាន សម្រេច​បញ្ចប់​ចំណងអាពាហ៍ពិពាហ៍ រយៈពេល​ជាង​៣០​ឆ្នាំកន្លងមក ។ បង្ហាញ វត្ដ​មាន​ចំពោះមុខ​អ្នកសារព័ត៌មាន​ជា ច្រើន លោកស្រី Lyudmila Putin បាន សម្រេច​ចិ​ត្ដ​បោះបង់​តំណែង​ភរិយា​ប្រធានាធិបតី​រុស្ស៊ី ដោយ​លោកស្រី​បាន បញ្ជាក់ថា ចំណងអាពាហ៍ពិពាហ៍រ​បស់ ស្វាមីភរិយា​លោកស្រី​បានបញ្ចប់​ទៅ​គួរ ឱ្យស្រព​ប់​ស្រពោន​បំផុត ។​

 

​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​រុស្ស៊ី បាន​ផ្សព្វផ្សាយ​ថា នៅ​មុនពេល​ប្រកាស លែងលះ​នៅ​យប់​ថ្ងៃទី​៦ ខែមិថុនា ប្រ​ធា នា​ធិបតី​ពូ​ទីន និង​លោកស្រី  Lyudmila Putin បាន​ទស្សនា​របាំ​បា​ឡេ​រួមគ្នា​នៅ ក្នុង​វិមាន​ប្រធានាធិបតី ។ នៅពេល បញ្ចប់​របាំ​ដ៏​ល្បីល្បាញ ប្រធានាធិបតី ពូ​ទីន និង​ភរិយា​បានប្រកាសថា នឹងមិន រួម​ដំណើរ​ជីវិត​ជាមួយគ្នា​ទៀតឡើយ ។​

 

​និយាយ​អំពី​ព្រឹ​ត្ដិ​ការណ៍​នេះ ប្រ​ធានា ធិបតី​ពូ​ទីន បានឱ្យដឹងថា ស្វាមីភរិយា របស់លោក​បានសម្រេច​ចិ​ត្ដ​លែងលះ  ប៉ុន្ដែ​អ្នក​ទាំងពីរ​នៅតែ​ជា​មិ​ត្ដ​ជិតស្និទ្ធ ដដែល ។ លោកពូ​ទីន បាន​បញ្ជាក់ថា ការងារ របស់លោក​ត្រូវបាន​មនុស្ស​ជាច្រើន ចាប់អារម្មណ៍​, មាន​អ្នកខ្លះ​ចូល​ចិ​ត្ដ  អ្នកខ្លះ​ទៀត​មិន​ពេញចិត្ដ  ហើយក៏​មាន​អ្នក ដែល​យល់ឃើញថា មិន​សមស្រប​ទៅ នឹង​រឿង​នោះ ។ លោកពូ​ទីន បញ្ជា​ក់ទៀត ថា លោកស្រី  Lyudmila Putin ត្រូវ ទទួល​រ៉ាប់រង​រឿងរ៉ាវ​មិន​ពេញចិត្ដ​រយៈ ពេល​៩​ឆ្នាំកន្លងមក ពេលដែល​ក្លាយជា ភរិយា​ប្រធានាធិបតី​នោះ ។​

 

​ចំពោះ​លោកស្រី  Lyudmila Putin បាន​បញ្ជាក់ថា លោកស្រី​ពិតជា​មិន​ចូល ចិ​ត្ដ​ជីវិត​រស់នៅ​លេចធ្លោ​ជាងគេ​បំផុត ការធ្វើដំណើរ​ទៅណា​មក​ណា ក៏​ជួប​ផល លំបាក​នោះ ។​ ​អំពី​កូនៗ ក្រោយ​លែងលះ​លោកស្រី  Lyudmila Putin បាន​បញ្ជាក់ថា ពួកគាត់​មាន​មោទនភាព​ចំពោះ​កូនៗ​យ៉ាងខ្លាំង ទោះ​បីកូន​ទាំងអស់​បាន​ធំ​ពេញវ័យ និង​សម្រេច​វាសនា​របស់ខ្លួន​ដោយ​ខ្លួនឯង ។ ចំពោះ​ការ​លែងលះ​នោះ​ផងដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​រុស្ស៊ី​បាន ផ្សព្វផសាយ​ថា អ្នក​ដែល​នៅ​ពីក្រោយ ការ​លែងលះ​នោះ គឺ​កីឡាការិនី​កាយ សម្ព័ន្ធ​ជនជាតិ​រុស្ស៊ី​ដែល​គេ​ចាត់ទុកថា ជា​ស្រី​ស្នេហ៍​លួចលាក់​របស់​លោកពូ​ទីន​។​

 

​មាន​ព័ត៌មាន​ជាច្រើន​បាន​ផ្សព្វផ្សាយ​ថា កីឡាការិនី​កាយសម្ព័ន្ធ Alina Kabaeva មានកូន​២​នាក់​ជាមួយ ពូ​ទីន ប៉ុន្ដែ​កន្លងមក​ទាំង​ប្រធានាធិបតី ពូ​ទីន និង​នាង Alina Kabaeva បាន​ច្រានចោល​ព័ត៌មាន​ទាំងនោះ ៕

08 (3) 08 (1) 08 (2)

 

Leave a Reply

(*) Required, Your email will not be published