កូន​កាប់​ឪពុកចុង​ ៣ ​កាំបិត​ស្លាប់​ក្នុង​ថ្លុកឈាម​ព្រោះ​ពូកែ​វាយ​ម្ដាយ​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ បុរស​ជា​ឪពុកចុង​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារ​កូន​ប្តី​ដើម​កាប់​ប្រហារ​នឹង​កាំបិត ខណៈដែល​ជនរងគ្រោះ​ប្រើ​អំពើហិង្សា​វាយដំ​ទៅលើ​ម្ដាយ​របស់គេ ។ អំពើ​ឃាតកម្ម​ខាងលើនេះ​បានកើត​ឡើង​នៅ​ម៉ោង​៩​និង​២៥​នាទី​យប់ ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៣ ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​សូ​សែន ស្រុក​ព្រៃឈរ ខេត្ដ​កំពង់ចាម ។​

 

​អធិការ ស្រុក​ព្រៃឈរ លោក កែវ ស៊ា​ង​ហ៊ាន់ បានឱ្យដឹងថា ជនរងគ្រោះ​ជា​ឪពុកចុង​មានឈ្មោះ ស៊ិន ថា​ន អាយុ​៥២​ឆ្នាំ ចំណែក​ជនដៃដល់​ជា​កូនចុង​មាន ឈ្មោះ ស​រ៉េត រុំ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ លោក​បានឱ្យដឹងថា ជនដៃដល់​បច្ចុប្បន្ន​មានមុខរ​បរជាក​ម្មក​រ​សំណង់ តែង​ដើរ​ស៊ីឈ្នួល​ធ្វើការ​ឱ្យគេ​មិនសូវ​នៅផ្ទះ​ទេ ហើយ​អតីត​ក៏​ជា​អ្នកបួស​រៀន​ក្នុង​ទី​អារាម​ដែរ ។ លោក​អធិការ​បាន​បន្ដថា បុរស​ជា​ជនដៃដល់​មុនពេល​កើតហេតុ​បានមក​លេង​ផ្ទះ​រយៈពេល​៥​ថ្ងៃ​មក ហើយៗ​ពេល​មកលេង​នោះ​ក៏​កើតរឿង​ឡើង​នាយ​ប់​ថ្ងៃកើតហេតុ ។ ខណៈនោះ​ឪពុកចុង​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ម្ដាយ​របស់គេ​រហូតដល់ ប្រើ​អំពើហិង្សា​វាយ​ទាត់​ធាក់​លើ​ម្តាយ​របស់គេ ។ ពេលនោះ​ប្រហែល​ជនដៃដល់​ឃើញ​ឪពុកចុង​ធ្វើឱ្យ​ទៅលើ​ម្ដាយ​របស់ខ្លួន របៀប​ព្រៃផ្សៃ​ពេក ទើប​ទ្រាំ​មិនបាន​ទាញ​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ពីក្រោយ​ចំក្បាល ២​កន្លែង​និង​ខាងមុខ​១​កន្លែង ប្រកាច់​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​តែម្ដង​។ ក្រោយពី​ធ្វើ​សកម្មភាព​ក៏បាន​រត់​គេចខ្លួនបាត់​ស្រមោល ។​

 

​លោក​អធិការ​បាន​បន្ដថា ករណី​ខាងលើនេះ មិន​ត្រូវបាន​អ្នកជិតខាង​ដឹង​ជាមុន​នោះទេ ព្រោះតែ​យប់​ទៅហើយៗ​ពេល​ក្រោយ​កើតហេតុ ទើប​ប្អូនប្រុស​ជនសង្ស័យ​ឃើញ​ក៏រ​ត់ទៅ​ហៅ​អ្នកជិតខាង​មកជួយ ខណៈដែល​ម្ដាយ​របស់គេ​សន្លប់​បាត់ស្មារតី និង​ត្រូវបាន​អ្នកជិតខាង​រាយការណ៍​មក​សមត្ថកិច្ច ដើម្បី​ចុះទៅ​កន្លែងកើតហេតុ​។ លោក​បាន​បញ្ជាក់ថា ករណី​ខាងលើនេះ បន្ទាប់ពី​កម្លាំង​ជំនាញ​ស្រុក​ពិនិត្យ​សាកសព​រួច ក៏បាន​ប្រគល់ឱ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជនដៃដល់​កម្លាំង​នគរបាល​ស្រុក​នឹង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន យកមក​ផ្ដន្ទាទោស​តាមច្បាប់ ៕​

 

Leave a Reply

(*) Required, Your email will not be published