ជិះ​ម៉ូតូ​លឿន​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ដួល​របួសធ្ងន់​ស្រាល​បីនាក់​

, , Leave a comment

​ប៉ៃលិន ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​កំពុង​ជិះ​ឌុប​គ្នា ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ពី​កើ​តទៅ​លិច បណ្ដាលឱ្យ​ដួលសន្លប់​ពីរ​នាក់​និង​អ្នក​អត់​សន្លប់​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ។ គ្រោះថ្នាក់ ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​មុខ​បេនឡាន ថ្មី​ផ្លូវបែក​ជា​បួន​ចូល​ផ្សារ​ប៉ា​ហ៊ី​ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃ លិ​ន ។ ជនបង្ក​ហេតុ​មិន​ស្គាល់​អត្ដ​សញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ មានមុខ របរ​ជា​អ្នក​បញ្ជូន​បទ​ចម្រៀង​នៅលើ ចិញ្ចើមផ្លូវ​ចូល​ផ្សារ​ប៉ា​ហ៊ី ។​

 

​ជននេះ​ជិះ ម៉ូតូ ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម​1A-2749 បើកបរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង​ឆ្លងផ្លូវ​បែក​ជា​បួន​ចូល​ផ្សារ​ប៉ា​ហ៊ី​រងរបួស​ស្រាល​រលាត់​ដៃជើង​បន្ដិចបន្ដួច​ហើយ​នៅពេល​ឃើញ​ជនរងគ្រោះ​ពីរ​នាក់​ដែល​ខ្លួន​បាន​បើក​ម៉ូតូ​បុក​សន្លប់​ក៏​ទាញ​ម៉ូតូ​បើក​រត់​គេចខ្លួនបាត់​តែម្ដង ។ ចំណែក​ជនរងគ្រោះ​ទាំងពីរ​នាក់​ដែល សន្លប់​មានឈ្មោះ ពី ណង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​ជាងដែក ជា​អ្នកបើកបរ​ម៉ូតូ ទី​២ ជា​អ្នករួមដំណើរ ឈ្មោះ ហន សុខន ភេទ​ប្រុស អាយុ​២១ ឆ្នាំ មុខរបរ​កម្មករ​ជាងដែក​រស់នៅ​ភូមិ អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុង​ប៉ៃ លិ​ន ខេត្ដ​ប៉ៃលិន ។ ជិះ​ម៉ូតូ​ម៉ាក​ស៊េរី​៩០ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1N-3200 បើកបរ​ក្នុងទិសដៅ​ពី​កើតមក លិច ។​

 

​តាម​សាក្សី​បញ្ជាក់ថា​ពេលមកដល់​កន្លែង​ចំណុចកើតហេតុ​ស្រាប់​តែមាន ម៉ូតូ​ជនបង្ក​បុក​ពី​ចំហៀង​បណ្ដាលឱ្យ​ជន រងគ្រោះ​ទាំងពីរ​នាក់​ដួលសន្លប់​តែម្ដង ។​​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ពី​សួន​កុមារ​ក្នុងទិសដៅ​ពី​កើតមក​លិច លុះ មកដល់​កន្លែងកើតហេតុ​ក៏​វាក់​និង​ម៉ូតូ មួយគ្រឿង​ទៀត​ដែល​ជិះ​ម្នាក់ឯង​ចេញពី បេនឡាន​ថ្មី​ជិះ​ម៉ូតូ​ពី​ត្បូង​ទៅ​ជើង​ក្នុង សភាព​ស្រវឹងស្រា​ហើយ​ជនបង្ក​លើក​ម៉ូតូ​បើក​រត់គេចខ្លួន​បាត់​ប​ន្ស​ល់​ទុក ស្លាក លេខ​ម៉ូតូ​នៅលើ​ថ្នល់ជាតិ​លេខ​៥៧ ។ នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្ដ​ប៉ៃលិន​បានឱ្យដឹងថា ជនបង្ក បើក​ម៉ូតូ​ល្បឿន​ត្រង់ចំណុច​ផ្លូវបំបែក​មិន​មើល​ឆ្វេង​ស្ដាំ ៕​

06

 

Leave a Reply

(*) Required, Your email will not be published