រវល់​ទៅ​ការកូន​នៅផ្ទះ​បងប្អូន ទុក​ផ្ទះ​ខ្លួនឯង​ចោល​ត្រូវ​ជន​មិន​ស្គាល់មុខ​លួច​ដុត​ឆេះ​ខ្ទេច​

, , Leave a comment

​ខេត្ដ​កោះកុង ៖ ផ្ទះមួយ​ខ្នង​សង់​ពី​ឈើ ដំបូល​និង​ជញ្ជាំង​ស័ង្កសី​ដែលមាន​ទទឹង ៥ ម៉ែត្រ និង​បណ្ដោយ​៥​ម៉ែត្រ​កន្លះ ត្រូវ បាន​ភ្លើង​ឆេះ​ខ្ទេច កាលពី​វេលា​ម៉ោង ប្រហែល ៧ និង​៣០នាទី​យប់​ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៣ នៅ​ចំណុច​ភូមិ​ស្មាច់មានជ័យ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ដ​កោះកុង ក្នុងពេលដែល​ម្ចាស់ផ្ទះ​ជាប់រវល់​ខ្ចី​ផ្ទះ​បងប្អូន​ការកូន​រួច​ទុក​ផ្ទះ​ខ្លួនឯង​ចោល​ដែលមាន​ចម្ងាយ ជិត​នោះ​ប្រមាណ​ជាង ២០០ ម៉ែត្រ​។​

 

​លោក ហ៊ុន ណេង អាយុ ៥២ ឆ្នាំ ដែលជា​ម្ចាស់ផ្ទះ​ភ្លើង​ឆេះ​បាន​រៀបរាប់​ឱ្យដឹងថា នៅវេលា​ខាងលើ​គាត់​និង​ក្រុមគ្រួសារ កំពុង​ជាប់រវល់​ទទួលភ្ញៀវ​ក៏​ស្រាប់តែ​ក្រឡេកឃើញ​មាន​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅផ្ទះ ។ ពេលនោះ​គាត់ និង​ក្រុមគ្រួសារ​ជាច្រើន​នាក់​នាំគ្នា​រត់​មក​មើល ប៉ុន្ដែ​មិនអាច​ពន្លត់​បានទេ ព្រោះ​ភ្លើង​ឆេះ​យ៉ាងខ្លាំង​ប្រៀបដូចជា គេ​យក​ប្រេងសាំង​មក​ជះ​ជុំវិញ​ផ្ទះ​រួច​យក​ភ្លើង​ដុត ។ គាត់​បាន​បន្ដថា កន្លងមក​គាត់​មិន​ដែលមាន​គំនុំ​ជាមួយ​អ្នកជិតខាង​ណា​ទេ ផ្ទះ​របស់គាត់​ពិត​ត្រូវបាន​គេ​លួច​ដុត​បើ​មិន​អ៊ីចឹង​ទេ​គឺ​ពុំ​អាច​ឆេះ​ដោយ​ងាយ​ដូចនេះ​បានឡើយ ។​

 

​ម្ចាស់ផ្ទះ​ខាងលើ​បាន​បន្ដថា ផ្ទះ​របស់គាត់​ឆេះ​ខ្ទេច​តែ​ក្នុង​រយៈពេល​ជិត​កន្លះ​ម៉ោង​ប៉ុណ្ណោះ គឺ​គាត់​មិនអាច​ចូល​យក​សម្ភារ​អ្វី​បាន​ទាំងអស់ ហើយ​នៅក្នុង​ផ្ទះ​គឺ មាន​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​, សម្លៀក បំពាក់​, អង្ករ ២ បាវ និង​លុយ ៤០ ម៉ឺន​រៀល ព្រមទាំង​លិខិតស្នាម​មួយចំនួនទៀត ។​ ​លោក​ភឿ​ក កៅ នាយ​ប៉ុស្ដិ៍នគរបាល រដ្ឋបាល​សង្កាត់​ស្មាច់មានជ័យ​បានឱ្យដឹង ថា តាម​ការសន្និដ្ឋាន​ជា​ជំហាន​ដំបូង លោក​ក៏​សង្ស័យ​ដូច​ម្ចាស់ផ្ទះ​ដែរ តែ​លោក​មិនទាន់​ហ៊ាន​ចោទប្រកាន់ថា​ជន ណា​ម្នាក់​ទេ​គឺ​រង់ចាំ​សាកសួរ និង​ស៊ើបអង្កេត​សិន ។​


​នៅ​ថ្ងៃ​ដដែល​នេះដែរ​ដោយ​មើលឃើញ​ពី​ការលំបាក​ខ្វះខាត​របស់​ក្រុម គ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ លោក ធូ វិបុល អភិបាលក្រុង​ខេមរភូមិន្ទ​រួម​នឹង​លោក ហាក់ ឡេង ប្រធាន​សាខាសមាគម​យុវជន​និង​បញ្ញាវន្ដ (​ក្រុមទី ១២) ព្រមទាំង​មន្ដ្រី​សាខា​កាកបាទក្រហម ខេត្ដ​បាន​នាំយក​អំណោយ​មាន​គ្រឿង​ឧបភោគបរិភោគ សម្ភារ​ប្រើប្រាស់​ប្រចាំ ថ្ងៃ និង​ថវិកា​មួយចំនួន​ទៅជូន​ដល់​គ្រួសារ​ជនរងគ្រោះ​ដើម្បី​ជួយ​កាត់បន្ថយ​នូវ​ទុក្ខលំបាក​ជូន​ពួកគាត់​ផងដែរ​៕

04

 

Leave a Reply

(*) Required, Your email will not be published