ព្រះសង្ឃ​ព្យាបាល​អ្នកជំងឺ​បណ្ដាលឱ្យ​ស្លាប់​រួច​រត់​ដាក់​មេ​ព្រូ​ច​បាត់​ឈឹង​

, , Leave a comment

​ខេត្ដ​តាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ខណៈ​ប្រពន្ធ​និង​ម្ដាយ​បញ្ជូន​ពី​វត្ដ​មករក ពេទ្យ​នៅ​រាជធានី​ភ្នំពេញ​ឱ្យជួយ​ព្យាបាល នា​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៤  ខែមិថុនា ឆ្នាំ​២០១៣ ក្រោយពី​មាន​ជំងឺ​រ៉ាំរ៉ៃ​ដើរ​ព្យាបាល​ច្រើន​កន្លែង​មិនជា​រួច​ក៏ បាន​យកទៅឱ្យ​ព្រះសង្ឃ​ស្រោច​ទឹក​និង​ដាក់​ថ្នាំ​បញ្ចុះ​បាន​៤​ថ្ងៃ ។ ព្រះសង្ឃ​មួយអង្គ​គង់នៅ​វត្ដ​សោក ណា​រាម ហៅ​វត្ដ​តាប៉ាង​បាន​មាន​ថេរ​ដីកា ឱ្យដឹងថា ព្រះសង្ឃ​ដែល​បាន​ព្យាបាល​ឱ្យ ជនរងគ្រោះ​ស្លាប់មាន​ព្រះនាម ជើ​ម ព្រះជន្ម​២៨​វស្សា ។ ក្រៅពី​ចេះ​ព្យាបាល ជំងឺ​លោក​នៅ​ឆេះ​មន្ដអាគម​ស្រោច​ទឹក លើករាសី និង​ទស្សន៍ទាយ​ជោគវាសនា ទៀតផង ។​

 

​អ៊ំស្រី​ឈ្មោះ ទេព ឆេង អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​សំរោង ឃុំ​ពោធិ៍​រំចាក ស្រុក​ព្រៃកប្បាស​ជា​ម្ដាយ​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ហ៊ិ​ន បាន អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជា មួយ​គ្នា ។ មុនពេល​កើតហេតុ​កូនប្រុស របស់គាត់​មាន​ជំងឺ​ឈឺក្បាល និង​ឈឺភ្នែក ហើយ​បាន​ព្យាបាល​ជាច្រើន​កន្លែង​មក ហើយ​នៅតាម​មន្ទីរពេទ្យ តែ​មិនជា​សះ ស្បើយ​បានត្រឹមតែ​ធូរ​ប៉ុណ្ណោះ ។ លុះ​ថ្ងៃ ទី​១ ខែមិថុនា ឆ្នាំ​២០១៣ ពេលដែល​កូន ប្រុស​ត្អូញ​ឈឺក្បាល និង​ភ្នែក​ក្រុមគ្រួសារ របស់គាត់​ក៏បាន​នាំគ្នា​ដឹក​ទៅឱ្យ​ព្រះសង្ឃ ព្រះនាម​ជើ​ម ដើម្បី​ស្រោច​ទឹក​។ ពេល នោះ​លោក​បាន​មាន​ថេរ​ដីកា​ថា នឹង​មើល ជំងឺ​កូន​របស់គាត់​ឱ្យ​ជា និង​បាន​ផ្សំ​ថ្នាំ​ឱ្យ ដាំ​ផឹក​ដើម្បី​បញ្ចុះ​រោគ ។ បន្ទាប់ពី​ផឹក ថ្នាំ​បញ្ចុះ​រួច​ក្រោយមក​កូនប្រុស​របស់ គាត់​ចេះតែ​រាករូស​ក្អួត​មិន​ឈប់ ហើយ លោក​ប្រាប់ថា មិន​អី​ទេ​មិនតែប៉ុណ្ណោះ លោក​បាន​បង្គាប់​ឱ្យ​រៀបចំ​ទ្រ​និ​ប​បច្ច័យ​៣០​ម៉ឺន​រៀល​ព្រមទាំង​គ្រឿង សក្ការបូជា​មួយចំនួន​ទៀត ។

 

​អ៊ំស្រី​បាន​បញ្ជាក់ថា លោក​បាន​យក ថ្នាំ​ដាំ​ឱ្យ​ផឹក​មួយថ្ងៃ​៣​ដង ហើយ​ពេល ដែល​ផឹក​កូនប្រុស​របស់គាត់​រា​ក​រូស ព្រម ទាំង​ហូប​អ្វី​ពុំបាន​សូម្បី​បន្ដិច ។​លុះ​នៅ វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៤ ខែមិថុនា កូនប្រុស​មាន​សភាព​កាន់តែ ធ្ងន់ធ្ងរ​ធ្វើឱ្យ​លោក​(​ព្រះសង្ឃ​)​ភ័យ​ស្លន់ ស្លោ រួច​ក៏​ហៅ​រថយន្ដ​អ្នកភូមិ​ដឹក​ទៅ មន្ទីរពេទ្យបង្អែក​ស្រុក​ព្រៃកប្បាស តែ​ក្រុម គ្រូពេទ្យ​មិន​ហ៊ាន​ទទួល​ព្យាបាល​ទេ គ្រាន់ តែ​ដាក់​សេរ៉ូម ។ ភ្លាមនោះ​ស្ដ្រី​ឈ្មោះ សុខ ថា អាយុ​២២​ឆ្នាំ ជា​ប្រពន្ធ​ជន​រង គ្រោះ​ក៏​សម្រេច​ចិ​ត្ដ​បញ្ជូន​ប្ដី​របស់ខ្លួន ដើម្បី​មក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ តែ​ជា​អកុសល​មិនទាន់​មកដល់​មន្ទីរ ពេទ្យ​ផង​ក៏​ស្លាប់​តែម្ដង ។​


​អ៊ំស្រី ទេព ឆេង មានប្រសាសន៍ថា គាត់​នឹង​ប្ដឹង​ព្រះសង្ឃ​មួយអង្គ​ដែល​គង់ នៅ​វត្ដ​សោក​ណា​រាម ស្ថិតក្នុង​ភូមិ​អង្គ សង្កែ ឃុំ​ពោធិ៍​រំចាក ស្រុក​ព្រៃកប្បាស ខេត្ដ​តាកែវ ដើម្បីឱ្យ​អាជ្ញាធរ និង​សមត្ថ កិច្ច​ពាក់ព័ន្ធ​ជួយ​រក​យុត្ដិធម៌​ដល់​កូន ប្រុស​របស់គាត់ ។​ ​ព្រះសង្ឃ​នាម ជើ​ម អ្នកយកព័ត៌មាន នគរ​វត្ដ​មិនអាច​សុំ​ការពន្យល់​បានទេ​ជុំវិញ ការចោទប្រកាន់​ពី​លោកយាយ​ទេព ឆេង ម្ដាយ​ជនរងគ្រោះ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៣ ដោយ​យាយជី​ម្នាក់​បាន​ប្រាប់ ថា ព្រះអង្គ​បាន​ចាក​ចេញពី​វត្ដ​ពុំ​ដឹង​ទៅ ទីណា​នោះទេ ។​

 

​ដោយឡែក​ប្រធាន​មន្ទីរ​ធម្មការ និង សាសនា​ខេត្ដ​តាកែវ​លោក ជួន វ៉ាន បាន​មានប្រសាសន៍​ច្រានចោល​មិន​ធ្វើ អត្ថាធិប្បាយ​ចំពោះ​ព្រះសង្ឃ​ព្រះនាម ជើ​ម ដែល​ព្យាបាល​ឱ្យ​បុរសរងគ្រោះ ស្លាប់​នោះទេ ប៉ុន្ដែ​លោក ជួន វ៉ាន បាន អះអាងថា ព្រះសង្ឃ​ដែល​ទទួល​ព្យាបាល ជនរងគ្រោះ​ឱ្យស្លាប់​ត្រូវតែ​ទទួលខុស ត្រូវ ។ លោក​បញ្ជាក់ថា “​ខ្ញុំ​នឹង​បង្កើត គណៈកម្មការ​ចុះ​អង្កេត​ករណី​មួយ​នេះ​”​។​ ​លោក​បាន​បន្ថែមថា លោក​នឹង​កោះ ហៅ​ព្រះសង្ឃ​គ្រប់​វត្ដ​នៅក្នុង​ខេត្ដ​តាកែវ ដើម្បី​មក​ប្រជុំ​ពី​ការទទួលខុសត្រូវ​ចំពោះ ការមើល​អ្នកជំងឺ ហើយ​ថាបើ​គ្មាន​សមត្ថ ភាព ព្រះសង្ឃ​គួរតែ​ជំរុញ​និង​បញ្ជូន​អ្នក ជំងឺ​ឱ្យទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​

 

​អធិការ​ស្រុក​ព្រៃកប្បាស​លោក ជុំ ឈឿន បានឱ្យដឹងថា ពេលនេះ​លោក​ពុំ ទាន់​បានទទួល​ពាក្យបណ្ដឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​នៅឡើយ​ទេ ប៉ុន្ដែ​លោក​បាន ចាត់​កម្លាំង​ឱ្យ​ចុះ​ស៊ើបអង្កេត​ករណីនេះ ហើយ ហើយ​ពាក់ព័ន្ធ​យ៉ាងណា​នោះ លោក​នឹង​ផ្ដល់ព័ត៌មាន​ជា​ក្រោយ ។​ ​អ្នកភូមិ​បាន​បង្ហើប​ឱ្យដឹងថា កន្លងទៅ ព្រះសង្ឃ​ព្រះនាម ជើ​ម ធ្លាប់បាន​ព្យាបាល អ្នកជំងឺ​ឱ្យស្លាប់​ដូចគ្នានេះ​ម្ដង​រួចមក ហើយ គេ​ពុំ​បានឃើញ​មន្ទីរ​ធម្មការ និង សាសនា​ខេត្ដ​មាន​វិធានការ​បែបណា ទៅលើ​ព្រះសង្ឃ​អង្គ​នេះ​នៅឡើយ​ទេ ៕

03

 

Leave a Reply

(*) Required, Your email will not be published