សង្ស័យ​ប្រពន្ធ​មាន​ប្រុស​ក្មេង បុរស​ចំណាស់​វាយ​ប្រពន្ធ​ស្ទើរ​ស្លាប់​ស្ទើរ​រស់

, , Leave a comment

​ខេត្ដ​បាត់ដំបង ៖ ព្រោះតែ​ភ្លើង​ប្រចណ្ឌ​បានធ្វើ​ឲ្យ​បុរស​ម្នាក់​លើកដៃ​វាយ​ប្រពន្ធ​របស់ខ្លួន​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ភូមិ​ព្រៃ​អម្ពរ ឃុំ​អណ្ដើក​ហែប ស្រុក រតនមណ្ឌល ។​ ​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ ដឹងថា ជនសង្ស័យ​ឈ្មោះ លាន ផន អាយុ ៦១​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ ទី​៥ ខែមិថុនា ឆ្នាំ​២០១៣ ក្រោយ​បង្ក ហិង្សា​បាន​២​ថ្ងៃ​ទៅលើ​ភរិយា​របស់ខ្លួន ឈ្មោះ សួន សុខុម អាយុ​៤៨​ឆ្នាំ ។​

 

​ប្រភព​ដដែល​បញ្ជាក់ថា បុរស​រូប នោះ​មាន​ចរិត​ឃោរឃៅ​បំផុត​វាយ​ប្រពន្ធ និង​កាច់​ដៃ​ឆ្វេង​ប្រពន្ធ​រហូតដល់​បាក់​រួច យក​ឈើ​រុក​ប្រដាប់ភេទ​ប្រពន្ធ​ថែមទៀត ដោយសារតែ​ការ​ប្រចណ្ឌ​គ្មាន​ហេតុផល ហើយ​នេះ​មិនមែនជា​លើក​ទី​១​នោះទេ​។​ ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​និយាយថា ពួកគាត់​បានឃើញ​បុរស​ខាងលើ​ជេរ​ស្ដី ប្រពន្ធ​គ្មាន​សំចៃមាត់​មុនពេល​អូស​ដៃ ប្រពន្ធ​ចេញពីផ្ទះ​អ្នកជិតខាង​ទាំង​ខ្លួន ស្រវឹង​ជោក ហើយ​ប្រពន្ធ​ក៏បាន​ព្យាយាម តបត​វិញ​ខ្លះៗ​ដែរ ប៉ុន្ដែ​ពេលទៅដល់​ផ្ទះ នៅតែ​ត្រូវ​ជន​ខាង​របស់​លើ​វាយ​គ្មាន ប្រណី​ដៃ​និង​កាច់​ដៃ​ឆ្វេង​គាត់​រហូតដល់ បាក់ ។ បន្ថែម​ពីលើ​អំពើ​ដ៏​ថោកទាប និង​ព្រៃផ្សៃ​បំផុត​នេះ​ជន​ឡប់សតិ​បាន យក​ឈើ​រុក​ប្រដាប់ភេទ​ប្រពន្ធ​ថែមទៀត​ធ្វើឱ្យ​គាត់​មាន​ការឈឺ​ចុកចាប់​យ៉ាងខ្លាំង ហើយ​គ្មាន​អ្នកណាម្នាក់​ហ៊ាន​ជួយ​ឡើយ​។​

 

​ក្រុម​ប្រជាពលរដ្ឋ​ដដែល​និយាយថា បុរស​ក្បាល​ឆក​វ័យ​ជាង​ពាក់កណ្ដាល ជីវិត​នេះ​ពេល​ស្រវឹង​ម្ដងៗ​តែងតែ​រក រឿង​ប្រចណ្ឌ​ប្រពន្ធ​ដោយ​គ្មាន​ហេតុផល ស្ទើរ​ក្លាយជា​ទម្លាប់​ទៅហើយ ។​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ លាន ផន បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រើ អំពើហិង្សា​ទាំង​កំរោល​ទៅលើ​ប្រពន្ធ មែនហើយ​ថែមទាំង​និយាយថា ព្រោះតែ ខ្លួន​សង្ស័យថា​ប្រពន្ធ​លួច​មាន​ប្រុស​ថ្មី ទើប​ធ្វើបែបនេះ តែ​គេ​មិនបាន​បញ្ជាក់ ប្រាប់ថា​ជា​អ្នកណា​ឡើយ ។​

 

​លោក រស់ លឹម​សឺ​ន អធិការរង ស្រុក​រតនមណ្ឌល​បាន​បញ្ជក់​ដែរ​ថា ជន សង្ស័យ​ខាងលើនេះ​តែង​បង្ក​ហិង្សា​លើ ប្រពន្ធ​ញឹកញាប់​ណាស់ និង​ធ្លាប់​វាយ​ប្រពន្ធ បាក់ដៃ​ឆ្វេង​ម្ដង​ហើយ កាលពីពេល​កន្លង ទៅហើយ​ពេលនេះ​គេ​បាន​វាយបំបាក់ ស្នាម​ចាស់​ម្ដងទៀត ។ ស្ដ្រី​រងគ្រោះ​ត្រូវបាន​ក្រុមប្រឹក្សាឃុំ អណ្ដើក​ហែប​ជួយ​ដឹក​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​ភ្លាមៗ ។ រីឯ​ជន ដៃដល់​ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំ រឿង​បញ្ជូនទៅ​តុលាការ ៕

02

 

Leave a Reply

(*) Required, Your email will not be published