កូរ៉េខាងជើង​ឈរលើ​គោលជំហរ សន្ធិសញ្ញា​សន្ដិភាព​ទើប​អាច​ជម្លោះ​ក្នុង​ឧបទ្វីប​កូរ៉េ​បាន​

, , Leave a comment

​កន្លងមក​កូរ៉េខាងជើង​បាន​អំពាវនាវ​ដល់​កូរ៉េខាងត្បូង​ឱ្យ​ជំនួស​កិច្ច​ព្រម ព្រៀង​ឈប់​បាញ់​នៅ​ឧបទ្វីប​កូរ៉េ​ដោយ សន្ធិសញ្ញា​សន្ដិភាព​ពេញលេញ ។ រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បញ្ជាក់ថា ការដែល​រក្សា​កិច្ចព្រមព្រៀង​ឈប់​បាញ់​ឱ្យនៅ​ដដែល នោះ មានន័យថា ឧបទ្វីប​កូរ៉េ​មិនអាច រកឃើញ​សន្ដិភាព ហើយ​ការឈ្លានពាន ថ្មី អាច​នឹង​កើតមានឡើង​នាពេល​អនាគត​។​

 

​អ្នកនាំពាក្យ​គណបក្ស​ពលករ​កូរ៉េ​ខាង ជើងបាន​បញ្ជាក់ថា សន្ធិសញ្ញា​ឈប់ បាញ់​ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែ កក្កដា ១៩៥៣ គួរតែ​បាន​ផ្លាស់ប្ដូរ​វិញ ដោយ​សន្ធិសញ្ញា​សន្ដិភាព ។ ដល់ពេល ដែល​ឧបទ្វីប​កូរ៉េ​ត្រូវតែ​បំបាត់​ស្លាក ស្នាម​នៃ​សង្គ្រាម​ពី​អតីតកាល​មិនឱ្យ កើតឡើង​ជាថ្មីទៀត​នោះ​ហើយ ដូច្នេះ មានតែ​សន្ធិសញ្ញា​សន្ដិភាព​ប៉ុណ្ណោះ ។​

 

​សារព័ត៌មាន Rodong sinmun បាន ផ្សព្វផ្សាយ​ថា កិច្ចព្រមព្រៀង​ឈប់​បាញ់ មិនអាច​ធានា​ដល់​សុខសន្ដិភាព​ស្ថិរភាព បានជា​រៀងរហូត​នោះឡើយ ។ ការដែល រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បន្ដរ​ក្សា កិច្ចព្រមព្រៀង​ឈប់​បាញ់​រហូតមកទល់ ពេលនេះ បានបង្ហាញ​យ៉ាងច្បាស់​ថា អា មេ​រិ​ក​នៅតែ​រក្សា​គំនិត​ចង់​ឈ្លានពាន កូរ៉េខាងជើង​ដោយ​កម្លាំង​សព្វាវុធ​ដដែល​។ សារព័ត៌មាន​ខាងលើ​បាន​ផ្សព្វផ្សាយ ទៀតថា “​ប្រសិនបើ​ពេលកន្លងមក​សន្ធិ សញ្ញា​សន្ដិភាព​ត្រូវបាន​ចុះហត្ថលេខា នោះ គឺ​គ្មាន​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ នាពេល​នេះឡើយ ហើយ​ការមិន​ចុះ​ហត្ថ លេខា​លើ​សន្ធិសញ្ញា​សន្ដិ​ភាពជា​មូល ហេតុ​ជំរុញ​ឱ្យ​កូរ៉េខាងជើង​ត្រូវតែ​ពង្រឹង កម្លាំង​សម្រាប់​ការពារ​ខ្លួន ពិសេស កម្មវិធី​បរមាណូ​ដែល​បង្ក​វិវាទ​នាពេល បច្ចុប្បន្ន ។​

 

​កន្លងមក​កូរ៉េខាងជើង​ត្រូវបាន​ក្រុម ប្រឹក្សា​សន្ដិសុខ​អ​.​ស​.​ប អនុម័ត​ការដាក់ ទណ្ឌកម្ម​ថ្មី​បន្ថែមទៀត ដោយសារតែ ការសាកល្បង​គ្រាប់បែកបរមាណូ​ជា លើក​ទី​៣ កាលពី​ខែកុម្ភៈ​កន្លងមក ។​ សារព័ត៌មាន Rodong sinmun បាន បញ្ជាក់ទៀតថា ការធ្វើ​សមយុទ្ធ​រវាង កូរ៉េខាងត្បូង​នឹង​អាមេរិក កាលពី​ខែ​កន្លង មក គឺជា​ការបំពាន​លើ​កិច្ចព្រមព្រៀង ឈប់​បាញ់​នៅ​ឧបទ្វីប​កូរ៉េ ។ កត្ដា​ទាំង នោះ​ហើយ​ដែល​ធ្វើឱ្យ​ទីក្រុង​ព្យុងយ៉ាង សម្រេច​លុបចោល​កិច្ចព្រមព្រៀង​ឈប់ បាញ់​ដើម្បី​តបត​នឹង​សកម្មភាព​ឌឺដង របស់​អាមេរិក​និង​កូរ៉េខាងត្បូង ។ នៅ ថ្ងៃទី​៥​មីនា​អគ្គមេបញ្ជាការ​កងទ័ព​កូរ៉េ ខាងជើង​បានប្រកាស​លុប​ចោល​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ​ឧបទ្វីប​កូរ៉េ​ជា ការចាប់ផ្ដើម​សង្គ្រាម ។​

 

​សារព័ត៌មាន​ដដែល​បានបញ្ជាក់​ទៀត ថា កិច្ចព្រមព្រៀង​ដែល​បាន​រក្សា​មក រយៈពេល​៦០​ឆ្នាំ​មិនអាច​បន្ដរ​ក្សា​ទៀត នោះឡើយ នៅពេលដែល​ឧបទ្វីប​កូរ៉េ ប្រឈមមុខ​តានតឹង​ដាក់គ្នា ។ កំហុស មកពី​អាមេរិក​ដែល​បាន​រារាំង​ការចុះ ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្ដិភាព​នា ពេលកន្លងមក  ។​
​កូរ៉េខាងជើង​អំពាវនាវ​ឱ្យ​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​សន្ដិភាព​ពេញលេញ ក្រោយពេល​កូរ៉េខាងជើង​បញ្ជូន​ឧបការី ពិសេស​ទៅកាន់​ប្រទេស​ចិន ហើយ​បណ្ដា មេដឹកនាំ​ចិន​បញ្ជាក់ថា ឧបការី​កូរ៉េ​ខាង ជើង​លោក ចូ យ៉ុង​ហេ មានបំណង​ចង់ ឱ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​គ្រាប់បែកបរមាណូ ។​
​កន្លងមក​កូរ៉េខាងជើង​ក៏បាន​បង្ហាញ សុច្ឆន្ទៈ​ត​ភ្ជាប់​កិច្ចពិភាក្សា​៦​ភាគី​ស្ដីពី វិបត្ដិ​បរមាណូ​ដែល​តែងតែ​បង្ក​ភាព​តាន តឹង​ជាប់​ជានិច្ច​នាពេល​កន្លងមក​ដែរ។​

 

​ក្រុមអ្នកវិភាគ​យល់ឃើញ​ថា ការ ដែល​កូរ៉េខាងជើង​បានស្នើ​ឱ្យ​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​សន្ដិភាព និង​ការឯកភាព ចូលរួម​ពិភាក្សា​៦​ភាគី​នោះ ជាស​ញ្ញា មួយ​បញ្ជាក់​យ៉ាងច្បាស់​ថា កូរ៉េខាងជើង នៅតែ​ស្ដាប់បង្គាប់​តាម​មហា​មិ​ត្ដ​ចិន និង​មិន​ចង់ឱ្យ​ភាព​តានតឹង​បន្ដ​អូសបន្លាយ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​កូរ៉េខាងជើង ប៉ុណ្ណោះ​ទេ គឺ​ប៉ះពាល់​ដល់​ប្រទេស​ចិន ជាច្រើន​ផងដែរ​។ ភាព​តានតឹង​នៅ​ឧបទ្វីប កូរ៉េ​បាន​ក្លាយជា​លេស​មួយ​ដ៏​សំខាន់ សម្រាប់​អាមេរិក​បញ្ជូន​កម្លាំង​ទាហាន មកកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សម្រេច គោលដៅ​ឡោមព័ទ្ធ​ចិន ដូច​គោ​លន​យោ បាយ​របស់​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា ។​

 

​មួយវិញទៀត កូរ៉េខាងជើង​មិន​ចង់ឱ្យ មាន​ភាព​តានតឹង​អូសបន្លាយ​នោះដែរ គឺ​បាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់ ពលរដ្ឋ​កូរ៉េខាងជើង​ដែល​ប្រឈម​នឹង​ភាព ក្រីក្រ កង្វះ​ស្បៀងអាហារ ភាព​តានតឹង កាន់តែខ្លាំង ឧបសគ្គ​កាន់តែច្រើន​សម្រាប់ ទីក្រុង​ព្យុងយ៉ាង​ផងដែរ ។​
​ទាំងនោះ​ហើយ​ដែល​កូរ៉េខាងជើង​បាន បញ្ជូន​ឧបការី​ទៅកាន់​ចិន ដោយ​ស្ដាប់ តាម​ដំបូន្មាន​របស់​ចិន​ត​ភ្ជាប់​នូវ​កិច្ចពិភាក្សា​ឡើងវិញ ។​
​ឧបការី​រដ្ឋាភិបាល​កូរ៉េខាងជើង លោក Choe Ryong-hae កាលពី​ថ្ងៃទី ២៣ ឧសភា បាន​បញ្ជាក់ថា កូរ៉េ​ខាង ជើងបាន​ស្ដាប់​តាម​សំណើ​របស់​សម្ពន្ធ មិ​ត្ដ​ចិន​ដោយ​វិលត្រឡប់​ចូលរួម ពិភាក្សា​បញ្ចប់​ភាព​តានតឹង​ដែល​បាន កើតឡើង​នៅ​ឧបទ្វីប​កូរ៉េ ។ ទីក្រុង​វ៉ា ស៊ីន​តោន ក៏​ទទួលបាន​នូវ​ព័ត៌មាន​ខាងលើ ហើយក៏​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ ដោយ​កូរ៉េខាងជើង​ធ្វើ​អ្វីមួយ​គ្មាន​នរណា ម្នាក់​ដឹង​មុន​នោះឡើយ​សូម្បីតែ​ចិន​ក៏ មិនដឹង​ដែរ ។​

 

​ការប្រកាស​របស់​ឧបការី Choe Ryong-hae ដែលជា​គណៈកម្មាធិការ ក្រសួង​នយោបាយ​មជ្ឈិម​នៃ​បក្ស​ពលករ កូរ៉េខាងជើង និង​ជា​អនុប្រធាន​គណៈ​ក​ម្មា ធិ​ការ​យោធា​មជ្ឈិម បានប្រកាស​ក្រោយ ពេលដែល​លោក​ជួបពិភាក្សា​ជាមួយ មន្ដ្រីជាន់ខ្ពស់​ចិន ។​ ​លោក Choe Ryong-hae បាន​បំពេញ ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉េកាំង ក្នុងនាម តំណាង​ជាន់ខ្ពស់​របស់​មេដឹកនាំ គីម ជុង​អ៊ុន ។ នៅក្នុង​ជំនួប​ពិភាក្សា​ជាន់ខ្ពស់ ជាមួយ​សម​ភាគី​ចិន លោក Choe បាន បង្ហាញ​សុច្ឆន្ទៈ​ថា “​ការគោរព​ស្រឡាញ់ យល់យោគ​ទៅនឹង​អ្វីដែល​ចិន​បាន​បញ្ចុះ បញ្ចូល ហើយ​កូរ៉េខាងជើង​បាន​ត្រៀម លក្ខណៈ​ពិភាក្សា​ជាមួយ​បណ្ដា​ប្រទេស ដែល​ពាក់ព័ន្ធ ។ ឆ្លើយតប​ទៅនឹង​ឥរិយា បថ​បន្ធូរបន្ថយ​ខាងលើ ភាគី​ចិន​ក៏បាន​អំពាវនាវ​ឱ្យ​ពិភាក្សា​ទ្វេភាគី​ស្ដីពី​វិបត្ដិ បរមាណូ​នៅ​ឧបទ្វីប​កូរ៉េ ហើយ​បញ្ជាក់ថា ភាគី​ដែល​ពាក់ព័ន្ធ គួរតែ​រួមគ្នា​បង្កើត​ច្បាប់ ក្នុង​ការចរចា​ប្រកបដោយ​ប្រសិទ្ធភាព ។​

 

​ក្រុមអ្នកវិភាគ​កូរ៉េខាងត្បូង​ជឿជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក Choe Ryong-hae បាន​ឈានដល់​គោលដៅ ដែល​ចង់បាន ។ ដូច​អ្វីដែល​អ្នកនាំពាក្យ ក្រសួងការបរទេស​ចិន លោក​ហុង​លី បានប្រកាស​នាពេល​កន្លងមក​ថា ដំណើរ ទស្សនកិច្ច​របស់លោក Choe Ryong-hae នឹង​ជួយ​ឱ្យ​ប្រទេស​ទាំង​២​ផ្លាស់ប្ដូរ ទស្សនៈ​ពី​ការប្រែប្រួល​ថ្មី​បំផុត​នៅ​ឧបទ្វីប កូរ៉េ​ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស ក្នុង​តំបន់ ។​

 

​ពេលនេះ​សារព័ត៌មាន​កូរ៉េខាងត្បូង កំពុងតែ​តាមដាន​យ៉ាង​យក​ចិ​ត្ដ​ទុក ដាក់ថា​តើ​នាយសេនាធិការរង Choe Ryong- hae នឹង​ជួបពិភាក្សា​ជាមួយ  ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ដែរឬទេ ។ តាម​គម្រោង​មេដឹកនាំ​ចិន​នឹង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ប៉ាក់ យ៉ុង​ហេ នៅ​ខែមិថុនា ឆ្នាំ ២០១៣​នេះ ៕

01 (1) 01 (2) 01

 

Leave a Reply

(*) Required, Your email will not be published