រថយន្ត​លោក​ស័ក្ដិ​៣ សេង វាសនា រកស៊ី​ដឹកឈើ​ប្រណីត​ដុះ​ស្លែ​សមត្ថកិច្ច​បង្ក្រាប​ព្រោះ​ស៊ីដាច់​សមត្ថកិច្ច​ច្រើនដង​

, , Leave a comment

​ខេត្តរតនគិរី ៖ កាលពី វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ស្ពាន​បាក់ ផ្លូវ ជាតិ​លេខ​៧៨​អា ក្នុងភូមិ​ថា​រ៉ុង​ស្វាយ ឃុំ​-​ស្រុក​អូរ​ជុំ មានការ បង្ក្រាប​របស់​មន្ដ្រីរដ្ឋបាល​ព្រៃឈើ រួម​ជាមួយនឹង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូរ​ជុំ​ទៅលើ​រថយន្ដ​ម៉ាក​តូ​យ​តា មួយ​បាំង​កន្លះ គ្មាន​ស្លាក​លេខ​ដឹកឈើ​ប្រណីត​ពេញ  ដែល​គេ​ដឹង​ច្បាស់​ថា ជា​រថយន្ដ​របស់លោក​ស័ក្ដិ​៣​នគរបាល​សេដ្ឋកិច្ច​ខេត្ដ​រតនគីរី​មួយរូប​ឈ្មោះ​សេង​វាសនា​ដែលជា​ឈ្មួញ​​រកស៊ី​ដឹកជញ្ជូន​ឈើ​ដុះ​ស្លែ​ដែល​ពាក់​ស្បែក​ប៉ូលីស ស័ក្ដិ​៣​នគរបាល​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​​ខេត្តរតនគិរី ប៉ុន្តែ​ការបង្ក្រាប​នោះ​ពុំមាន​ចាប់​ឃាត់​បាន​មនុស្ស​នោះទេ​។

 


​សេចក្តីរាយការណ៍​នោះបាន​ឲ្យ​ដឹង​ទៀតថា ឈើ​ប្រណីត​ជា​ច្រើ​កំណាត់  ត្រូវបាន​កម្លាំងចម្រុះ​ដែល​ដឹក នាំ​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃ ឈើ​រួម​នឹង​កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ឃាត់ និង​អូស​​នោះ​មាន​ប្រភេទ​ឈើ​បេង និង​នាងនួន សរុប​មុខកាត់​10X40 បណ្តោយ​1,2m ចំនួន​24​ដុំ និង​មុខកាត់ 20×20 បណ្តោយ​1,2m ចំនួន​1​ដុំ​។ នៅ​ថ្ងៃ​ដដែល​ម​ន្រី្ត​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ​បាន​បញ្ជូន រថយន្ត និង​ឈើ​ប្រណីត​នោះមក​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម នីតិវិធី​ច្បាប់​ព្រៃឈើ​។

 


ការបង្ក្រាប​បទល្មើស​ធ្វើឡើង​បន្ទាប់ពី​កំលាំង​ជំនាញ និង​កម្លាំង អាវុធហត្ថ​បានទទួល​ព័ត៌មាន​ពី​ការដឹក ជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ដ​តូយ៉ូតា មួយ​បាំង​កន្លះ​នេះ​ចេញពី​ទីតាំង​ស្រុក​វ៉ឺ​ន​សៃ ឆ្ពោះ​ឆ្លង​ចូល​ស្រុក​អូរ​ជុំ ក្រុង​បាន​លុង រួចមក កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃ​ក៏បាន សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ក្រុង ចុះ​ស្ទា​ក់នៅ​ចំណុច​ស្ពាន​បាក់​ក៏​ប្រទះ ឃើញ​រថយន្ដ​ដឹកជញ្ជូន​ឈើ​ប្រណីត​មួយគ្រឿង​នេះ​ឆ្លងកាត់​តំបន់​នោះ​មែន  ។ ភ្លាមៗ​នោះ​កម្លាំង​ក៏បាន​ឡោមព័ទ្ធ ចាប់​រថយន្ដ​មួយគ្រឿង​នេះ​ដែល​រក ឃើញ​ប្រណីត​ដុំៗ​រាប់សិប​ដុំ​ពេញ​នៅ លើ​រថយន្ដ​នោះ ។

 


 ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា សេង វាសនា ជា​មន្ដ្រីនគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​រតនគីរី​មិនមែន ទើបតែ​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត និង ឈើ​មានតម្លៃ​មួយ​លើក​នេះ​ទេ គឺ​រូបគាត់ រកស៊ី​យ៉ាង​ដុះ​ស្លែ​ប្រចាំ​ខេត្ដ​រតនគីរី ហើយ​មិនដែល​ឃើញ​កម្លាំង និង​ជំនាញ បង្ក្រាប​នោះទេ ទើបតែ​លើក​នេះ​ត្រូវ បាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ និង​កម្លាំង​កង រាជ​អាវុធហត្ថ​ក្រុង​បាន​លុង​ស្ទាក់ចាប់ ដែលមាន​ការសង្ស័យថា សេង វាសនា ជា​មន្ដ្រីនគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ខេត្ដ រតនគីរី​រកស៊ី​ដឹកជញ្ជូន​ឈើ​ភ្លេច​ចែក​ផលប្រយោជន៍​អោយ លោក​វង្ស សុខ​សេរី  ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី​លោក ហុង វណ្ណ​រាន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ទទួលបន្ទុក​ក្រុង​បាន​លុង​ស្រុក​កូន​មុំ​និង​ស្រុក​លំផាត់ លោក គាំ​សីហា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ទទួលបន្ទុក​ស្រុក​អូរ​ជុំ​ស្រុក​វ៉ឺ​ន​សៃ​និង​ស្រុក​តា​វៃ​ង​ទើបបានជា​មានការ​បង្ក្រាប​ព្រោះ​​នៅ​រតនគីរី​មាន​ឈ្មួញ​ជាច្រើន​ដូចជា​តាច​ន​ហៅ​ច​ន​បាក់​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​មាន​ក្រញូង បេង នាងនួន​ធ្នង់ និង​ឈើ ប្រណីត​កែច្នៃ​ពាក់កណ្ដាល​សម្រេច តាម​រថយន្ដ​ម៉ាក តូយ៉ូតា​មួយ​បាំង​កន្លះ ផ្តាច់មុខ សម្រុក​ដឹក​ចូល ក្រុង​បាន​លុង​ក្នុង​មួយ​១​ថ្ងៃៗ​៥​ជើង​ទៅ​៧​ជើង​ដែល​សរុប​មួយថ្ងៃ​មិនតិច ១០​ទៅ​១៥​ម៉ែត​គីប​ឡើយ ។​មិនមាន​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​របស់​​លោក​វង្ស សុខ​សេរី  ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ មានការ​បង្ក្រាប​សោះឡើយ​៕

767 (2) 767 (3) 767 (1)

 

Leave a Reply

(*) Required, Your email will not be published