អ្នក​ប្រណាំង​ឡាន​ស្រី​វ័យ ៧​ឆ្នាំ មាន​ឡាន mini Ferrari ផ្ទាល់ខ្លួន​តម្លៃ ២៥ លាន​ផោន

, , Leave a comment

​ក្មេងស្រី​ម្នាក់​ដែលមាន​អាយុ​ទើបតែ 7​ឆ្នាំ​ប៉ុណ្ណោះ​បានធ្វើ​ឲ្យ​ក្មេង​ដែល​នៅ​រៀន​សាលា​ជាមួយ​មានការ​ច្រណែន ដោយ​ការបើក​រថយន្ត​គំរូ​ម៉ាក Ferrari ដែលមាន​តម្លៃ​ថ្លៃ​រហូតដល់​ទៅ 25 លាន​ផោន​។​ ​ឪពុក​របស់ Scarlett Gurr លោក Stuart ដែលជា​អ្នក​ស្ថាបនិក​ឡាន​មួយរូប បាន​ផលិត​ឡាន​ទំហំ​ពាក់កណ្តាល​នៃ​រថយន្ត Ferrari 250 GTO ជំនាន់​ឆ្នាំ 1962 ជាមួយនឹង​ម៉ាស៊ីន 49cc ដែល​ល្បឿន​លឿន​បំផុត​របស់​វា គឺ 15 mph (​ដែល 1 mph = 0.44704 m / s)​។​


 
​ជា​សមាជិក​ក្នុង​ក្លឹប​ប្រណាំង​ឡាន​ស្ត្រី British Women Racing Drivers Club របស់​អង់គ្លេស Scarlett  នេះ​ជា​លើកដំបូង​ដែល​របស់​ប្រជាជន​អង់គ្លេស​ដែលមាន​ស្ត្រី​ចូលរួម​ក្នុង ក្លឹប​ប្រណាំង​ឡាន​។ Scarlett សង្ឃឹមថា​នាង​នឹង​បាន​ចូលរួម​ប្រណាំង​ឡាន Little Big Man នៅ​ទីក្រុង Le Mans នៅ​ឆ្នាំ​ក្រោយនេះ​។​ ​ឪពុក​របស់​នាង ដែល​មកពី West Moseley និង​ចេញពី​សាកលវិទ្យាល័យ Surrey នឹង​ផលិត​ឡាន Mercedes Uhlenhaut Gullwing coupe 300SLR ធុន​តូច ដើម្បីឱ្យ​នាង​ចូលរួម​ការប្រណាំង​។​ ​កន្លងមក គាត់​ធ្លាប់បាន​ផលិត​រថយន្ត Searlet ធុន​តូច ដែល​យក​គំរូ​តាម​រថយន្ត Chitty Chitty Bang Bang និង​ស៊េរី​រថយន្ត​ប្រភេទ 35 Bugattis៕

7-jun (1) 7-jun (2)

 

Leave a Reply

(*) Required, Your email will not be published