វិវាទ​អធិបតេយ្យ​ភាពជា​កត្ដា​ជំ​រុញឱ្យ​គ្រាប់បែកបរមាណូ​តំបន់​អាស៊ី​កើនឡើង​

, , Leave a comment

​នៅពេលដែល​ប្រទេស មហាអំណាច បរមាណូ​អាមេរិក រុស្ស៊ី​បាន​កាត់បន្ថយ ក៏ពិតមែន ផ្ទុយទៅវិញ​នៅ​តំបន់​អាស៊ី ដូចជា​ប៉ា​គី​ស្ថាន ចិន និង​ឥណ្ឌា​បាន​កើន ឡើង​គួរឱ្យ​ព្រួយបារម្ភ ។ការពង្រឹង​ឃ្លាំង​អាវុធ​បរមាណូ​ដោយ សារ​តែ​នយោបាយ​ពិភពលោក​ស្ថិតនៅ តែលតោល សន្ដិ​ភាពមិន​នឹងន បង្កឱ្យមាន​សង្គ្រាម​គ្រប់​ពេលវេលា​ទាំងនោះ ហើយ​បាន​ជំ​រុញឱ្យ​ប្រទេស​មហាអំណាច អាស៊ី​ត្រូវតែ​បង្កើន​ឃ្លាំង​អាវុធ​បរមាណូ របស់ខ្លួន ។​

 

​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សន្ដិភាព ពិភពលោក​បានឱ្យដឹង​ថា មកទល់ពេលនេះ ចិន​មាន​ក្បាល​គ្រាប់​បរមាណូ​រហូតដល់ ២៥០​គ្រាប់ ចំណែក​កាលពី​ឆ្នាំ​២០១២ ចិន​មានតែ​២៤០​គ្រាប់​ប៉ុណ្ណោះ ។ ប៉ា​គី ស្ថាន​ក៏បាន​បង្កើន​ចំនួន​ក្បាល​គ្រា​ប់បរ​-​មា​ណូ​ប្រមាណ​១០​គ្រាប់​ផង ដែរ​ដោយ ពេលនេះ​ប៉ា​គី​ស្ថាន​មាន​បរមាណូ​ប្រមាណ ១០០-១២០​គ្រាប់​។ ចំណែក​ឥណ្ឌា​ក៏បាន បង្កើន​បន្ថែម​មួយចំនួន​ដូចគ្នា​នោះដែរ ដោយ​សរុប​ក្បាល​គ្រាប់​បរមាណូ​ឥណ្ឌា​មាន​ប្រមាណ​៩០-១១០​គ្រាប់ ។​

 

​តាម​របាយការណ៍​មជ្ឈមណ្ឌល​ស្រាវ ជ្រាវ​សន្ដិភាព​ពិភពលោក ការប្រកួត ប្រជែង​សព្វាវុធ​កាន់តែ​ស្វិតស្វាញ​ជាង មុន​ថែមទៀត ដោយសារតែ​សន្ដិភាព នាពេល​បច្ចុប្បន្ន​មាន​ភាព​“​តែលតោល​” នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ពិសេស​គឺ​វិវាទ​ជុំវិញ​អធិបតេយ្យភាព​ដែនសមុទ្រ ដែន​គោក​កាន់តែ​កើនឡើង ។​ ​វិវាទ​តាម​បណ្ដោយ​ព្រំដែន​រវាង ឥណ្ឌា​នឹង​ប៉ា​គី​ស្ថាន ឥណ្ឌា នឹង​ចិន​កាន់តែ កើន​កម្ដៅ​ខ្លាំង​ឡើង ។ ក្រៅពីនេះ​នៅ មាន​ចិន និង​ជប៉ុន ដែលមាន​វិវាទ​ជុំវិញ  អធិបតេយ្យភាព​ប្រជុំ​កោះ​សេន​កា​គូ ។ លើសពីនេះទៅទៀត វិវាទ​បាន​ឈានដល់ ដំណាក់កាល​ធ្ងន់​បំផុត​នៅពេលដែល នាយករដ្ឋមន្ដ្រី​ចិន លោក លី ឃើ​ជាង រួមទាំង​មន្ដ្រី​យោធា​ជាន់ខ្ពស់​បាន​អះអាង ថា ប្រជុំ​កោះ​អូ​គី​ណា​វា​ដែល​ជប៉ុន​គ្រប់ គ្រង​នាពេល​បច្ចុប្បន្ន និង​ជាទី​តាំង​ឈរ ជើង​របស់​អាមេរិក ក៏​ជា​ផ្នែក​មួយ​នៃ​ទឹក ដី​ចិន​តាំងពី​អតីតកាល ។ ទាំងនោះ ហើយ​ដែល​ធ្វើឱ្យ​វិវាទ​កាន់តែ​ចាក់ស្រេះ  មិនអាច​រក​ច្រកចេញ​ឃើញ​នោះឡើយ​។​

 

​មួយវិញទៀត​ចិន​កំពុង​តែមាន​វិវាទ យ៉ាងខ្លាំង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ អាស៊ី​ភាគ​អាគ្នេយ៍ ហើយ​ប្រទេស​ទាំង នោះបាន​ប្ដេជ្ញា​តស៊ូ​ដល់ទី​បំផុត​ប្រឆាំង នឹង​ការប៉ុនប៉ង​ឈ្លានពាន​ទឹកដី​ពី​សំណាក់ ប្រទេស​ចិន ។ ដោយ​វិវាទ​អធិបតេយ្យភាព​ក្នុង​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក និង​ការ​លូកដៃ​ពី​លោក ខាងលិច​បាននិងកំពុង​ជំរុញ​សន្ដិភាព ដែល​កំពុងតែ​“​តែលតោល​”​នោះ​អាច បាត់បង់​គ្រប់ពេលវេលា ។ ទាំងនោះ ហើយ​ដែល​ធ្វើឱ្យ​ប្រទេស​មហាអំណាច បរមាណូ​ក្នុង​តំបន់​អាស៊ី​ចាំបាច់​ត្រូវតែ បង្កើន​ឃ្លាំង​អាវុធ​បរមាណូ​របស់ខ្លួន ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​ដែល​អាច កើតមានឡើង​គ្រប់ពេលវេលា ។​

 

​របាយការណ៍​របស់​ម​ជ្ឈ​មណ្ឌល​ស្រាវ ជ្រាវ​សន្ដិភាព​បញ្ជាក់ទៀតថា “​ទោះបី មកទល់ពេលនេះ ប្រទេស​ដែលជា​ប់​ពាក់ ព័ន្ធ​ក្នុង​វិវាទ​បាន​ខិតខំ​បញ្ចៀស​ការ ប្រឈមមុខ​ដាក់គ្នា​ដោយ​ហិង្សា ប៉ុន្ដែ​វិវាទ​ទាំងនោះ​បានអូសបន្លាយ​មិនអាច រក​ទីបញ្ចប់​បាន​ភ្លាមៗ ទាំងនោះ​ហើយ ដែល​ធ្វើឱ្យ​ប្រទេស​ដែលជា​ប់​ពាក់ព័ន្ធ​ត្រូវតែ​ប្រុងប្រយ័ត្ន​មិន​ហ៊ាន ទុក​ចិ​ត្ដ​គ្នា នោះឡើយ ។​ ​ទន្ទឹមនឹង​ការបង្កើន គ្រាប់បែកបរមាណូ​នៅក្នុង​ប្រទេស​មហាអំណាច​បរមាណូ ទាំង​៣​ក្នុង​ទ្វីបអាស៊ី មហាអំណាច​បរមា ណូ​អាមេរិក និង​រុស្ស៊ី ក៏បាន​កាត់បន្ថយ ចំនួន​គ្រាប់បែកបរមាណូ​របស់​ខ្លួន​ដ៏ ច្រើន​លើសលប់​របស់ខ្លួន​ផងដែរ ។ រុស្ស៊ី បាន​កាត់បន្ថយ​ចំនួន​ក្បាល​គ្រាប់​បរមាណូ ១​ម៉ឺន​គ្រាប់​នៅសល់​៨.៥០០​ប៉ុណ្ណោះ ។ ចំណែក​អាមេរិក​ក៏បាន​កាត់បន្ថយ​ចំនួន គ្រាប់បែកបរមាណូ​ពី​៨​ពាន់​គ្រាប់​នៅ សល់​តែ​៧.៧០០​គ្រាប់​ប៉ុណ្ណោះ ។ ចំណែក​ប្រទេស​បរមាណូ​ដទៃទៀត ដូចជា​បារាំង​រក្សាទុក​ចំនួន​នៅ​ដដែល គឺ ៣០០​គ្រាប់ អង់គ្លេស​ក៏​មិន​ផ្លាស់ប្ដូរ​ដែរ គឺមាន​២២៥​គ្រាប់ អ៊ីស្រាអែល​រក្សាទុក ៨០​គ្រាប់​ដដែល ។​

 

​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សន្ដិភាព​ទី ក្រុង​ស្ដុក​ខម​បាន​ទទួលស្គាល់ថា តួលេខ ខាងលើ​គ្រាន់តែ​ជា​តួលេខ​ប៉ាន់ប្រមាណ របស់​ប្រទេស​មហាអំណាច​បរមាណូ​តែ ប៉ុណ្ណោះ ហើយ​តួលេខ​នោះ​គ្មាន​តម្លា ភាព​នោះឡើយ​។ ចិន​បាន​រក្សា​ជាសម្ងាត់ ជុំវិញ​កម្មវិធី​បរមា​ណូ​របស់ខ្លួន ចំណែក រុស្ស៊ី​ក៏​ដូចគ្នា​ដែរ ។​ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សន្ដិ​ភាពមិន បាន​បូក​បញ្ចូល​អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ជា ប្រទេស​បរមាណូ​នោះឡើយ​ដោយសារ ប្រទេស​ទាំងពីរ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​នៃ​កម្មវិធី​បរមាណូ ។​

 

​ទោះបី​ចំនួន​ក្បាល​គ្រាប់​បរមាណូ​នៅ ទូទាំង​ពិភពលោក​បាន​កាត់បន្ថយ​ក៏​ពិត មែន ប៉ុន្ដែ​ទាំងនោះ​មិនមែន​មានន័យថា ថា ការគំរាមកំហែង​ដោយ​គ្រាប់បែក បរមាណូ​បាន​ថយចុះ​នោះឡើយ ។ ផ្ទុយ ទៅវិញ ការគំរាមកំហែង​វាយប្រហារ ដោយ​គ្រាប់បែកបរមាណូ​កាន់តែខ្លាំង ជាង​មុន​ទៅទៀត ។​ ​អ្នកឯកទេស​មជ្ឈមណ្ឌល​ស្រាវជ្រាវ   Shannon Kile របស់​មជ្ឈមណ្ឌល​ស្រាវ ជ្រាវ​សន្ដិភាព​ស្ដុក​ខម​បាន​វាយតម្លៃថា “​សាជាថ្មី​ម្ដងទៀត​យើង​បាន​បោះបង់ ឱកាស បាត់បង់​ក្ដី​សង្ឃឹមថា ប្រទេស ដែលមាន​គ្រាប់បែកបរមាណូ​យល់ព្រម បោះបង់​ឃ្លាំង​អាវុធ​បរមាណូ​របស់ខ្លួន នោះ ។ កម្មវិធី​អភិវឌ្ឍន៍​អាវុធ​ប​មា​ណូ នៅតែ​បន្ដ ហើយ​គ្រាប់បែកបរមាណូ នៅតែ​ជា​ឧបករណ៍​បង្ហាញ​ពី​ឥទ្ធិពល និង សិទ្ធិអំណាច​របស់​ប្រទេសមួយ​ចំនួន​នៅ លើ​ពិភពលោក​” ។ ក្រៅពីនេះ​ការ​កាត់ បន្ថយ​អាវុធ​ជីវសាស្ដ្រ គីមី​សាស្ដ្រ​ក៏បាន ប្រ​ព្រឹ​ត្ដទៅ​យ៉ាង​យឺតយ៉ាវ​ផងដែរ ។​

 

​នៅក្នុង​ឆ្នាំ​២០១២ អាមេរិក​និង​រុស្ស៊ី មិនបាន​បំផ្លាញ​អាវុធ​ជីវសាស្ដ្រ គីមី សាស្ដ្រ​របស់ខ្លួន​ដូចដែល​បាន​សន្យា​ជា មួយ​ប្រទេស​ស៊ី​រី​នោះឡើយ ហើយ​ស៊ី​រី​ក៏ បានប្រកាសថា នឹង​ប្រើប្រាស់​ឃ្លាំង​អាវុធ  គីមី​សាស្ដ្រ​របស់ខ្លួន​ក្នុងករណី​រង​ការ​វាយ ប្រហារ​ពី​ប្រទេស​ដទៃ ។ នៅក្នុង​ឆ្នាំ​២០១២​នោះដែរ កម្លាំង ទាហាន​រក្សា​សន្ដិភាព​នៅលើ​ពិភព លោក​ក៏បាន​ថយចុះ​១០​ភាគរយ ជា​ផ្នែក មួយ​ធ្វើឱ្យ​សន្ដិភាព​កំពុងតែ​បាត់បង់ បន្ដិច​ម្ដង ។​ ​តាម របាយការណ៍​របស់​ម​ជ្ឈ​មណ្ឌល ស្រាវជ្រាវ​សន្ដិភាព​បង្ហាញឱ្យឃើញថា ដោយឡែក​ប្រាក់​ចំណាយ​សម្រាប់​ផលិត សព្វាវុធ​នៅលើ​ព​ភព​លោក​បាន​ថយចុះ ០,៥​ភាគរយ​ក្នុង​ឆ្នាំ​២០១២ ជាការ​ថយ ចុះ​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៩៨ ។ នៅក្នុង​របាយការណ៍​នោះដែរ ចិន​បាន ឈានមុខ​លើ​ប្រទេស​អង់គ្លេស​ក្លាយជា ប្រទេស​នាំចេញ​សព្វាវុធ​ធំ​លំដាប់​ទី​៥ នៅលើ​ពិភពលោក បន្ទាប់ពី​អាមេរិក រុស្ស៊ី អាល្លឺម៉ង់ និង​បារាំង ៕

k8 (1) k8 (2)

 

Leave a Reply

(*) Required, Your email will not be published