បងប្អូន​ម្ចាស់​ដើមការ​ស្រវឹង​ប្រើ​ហិង្សា​លើ​ក្រុម​តន្ដ្រី រួច​បាញ់​គំរាម​របួសធ្ងន់​ស្រាល​៥​នាក់​

, , Leave a comment

​ខេត្ដ​តាកែវ ៖ ដើម្បី​បញ្ជាក់​ពី​ឥទ្ធិពល និង​អំណាច​ប្រាប់​អ្នកភូមិ​ថា​ខ្លួន​បែក​ពី ស្រុក​យូរ​មាន​អ្វី​ប្លែក​ក៏​យក​ថ្ងៃ​មង្គលការ បងប្អូន​មក​បញ្ចេញ​សមត្ថភាព និង​កំហឹង ដាក់​ក្រុម​តន្ដ្រី​ធ្វើឱ្យ​ភ្ញៀវ​ផ្អើល​ពេញ​រោងការ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី យប់ ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៣ នៅ ភូមិ​ត្រញំង​កី ឃុំ​សិង្ហ ស្រុក​សំរោង​។​ ​ជនបង្ក​ជា​ម្ចាស់​ដើមការ​ឈ្មោះ​ខាត់  ទូច ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​ប្អូនប្រុស  ឈ្មោះ​ខាត់ ប៊ុន​ថេ​ង ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ ជា​ទាហាន​នៅ​កង​អន្ដរាគមន៍​លេខ​២ កាំភ្លើង​ធំ ស្រែ​ណូយ ស្រុក​អន្លង់វែង ខេត្ដ ឧត្ដរមានជ័យ ។​

 

​លោក ទិ​ត្យ សាវ៉ន ហៅ​សៅ អាយុ ៥៣​ឆ្នាំ ជា​ម្ចាស់ និង​ជា​អ្នកដឹកនាំ​ក្រុម តន្ដ្រី រស់នៅ​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ បាន​យំ​ឱប​កូនៗ​ស្រី រៀប រាប់​ប្រាប់​អ្នកយកព័ត៌មាន​នគរ​វត្ដថា លោក​រកស៊ី​មុខរបរ​នេះ​ជិត​មួយជីវិត​ទៅ ហើយ ពុំ​ធ្លាប់​ជួបប្រទះ​ហេតុការណ៍​ដ៏ អាក្រក់​បែបនេះ​ទេ ។ សកម្មភាព​ខាង ម្ចាស់​ដើមការ​រួមជាមួយ​បងប្អូន​ជាង ៦០​នាក់​ស្រវឹងធ្លាក់ភ្នែក​មិន​និយាយ​ខុស ត្រូវ បែរជា​ប្រើ​អំពើហិង្សា​មកលើ​ក្រុម តន្ដ្រី​ពួកគាត់​ទាំង​កំរោល និង​គំរាម​សម្លាប់ ។​

 

​លោក​បន្ដទៀតថា មូលហេតុ​ផ្ទុះ​ហិង្សា ដោយសារ​ក្រុម​តន្ដ្រី​របស់លោក​បាន ប្រគំ​កំដរ​ជិត​ផុត​ម៉ោង​ទៅហើយ គឺ សម្រាក​ម៉ោង​១១​យប់ ហើយ​ខាង​លោក ក៏​ប្រកាស​ប្រាប់ថា​ក្រុម​តន្ដ្រី​របស់លោក​ជិត​ដល់​ម៉ោង​សម្រាក​ហើយ​ដែរ​។ ពេល នោះ​ម្ចាស់​ដើមការ​បានមក​សុំឱ្យ​លោក បន្ថែម​១​ម៉ោង​ទៀត លោក​ក៏​ព្រម ក៏ ស្រាប់តែ​បងប្អូន​ម្ចាស់​ដើមការ​ឡើង មក​ទាញ​ក្បាល​មីក្រូ​ប្រកាសថា បើ​មិន ប្រគំ​បិទ​ទៅ ។ រំពេច​នោះ​ក៏​ស្រាប់​ខាង ម្ចាស់​ដើមការ​ច្រើន​នាក់​ចេញមក​ប្រតាយ ប្រតប់​ទៅលើ​ក្រុម​តន្ដ្រី​រហូត​មាន​របួសស្នាម ។​

 

​ដោយមាន​ការឃាត់​ទាំងសងខាង ម្ចាស់​ដើមការ​បានប្រកាស​ឱ្យ​ក្រុម​តន្ដ្រី របស់លោក​ប្រមូល​ផ្ដុំគ្នា​នៅលើ​ឆាក ខណៈ ដែល​ពួកគាត់​ភ័យ​រត់​ស្លន់ស្លោ ។ ឮដូច្នេះ ក្រុម​តន្ដ្រី​ពួកគាត់​បាន​ឡើង​ផ្ដុំ គ្នា​លើ​ឆាក ព្រោះ​បើ​មានរឿង​អី ខាងដើម ការ​ជា​អ្នកទទួលខុសត្រូវ ។​ ​តែ​ផ្ទុយទៅវិញ​ដូច​ឡើងទៅ​ឈរ​ផ្ដុំ គ្នា ធ្វើជា​ផ្ទាំង​ស៊ី​ប​ឱ្យ​ម្ចាស់​ដើមការ​ចោល កែវ ដប តុ កៅអី​ដូច​គ្រាប់​ភ្លៀង​សាច ពេញ​ឆាក​បណ្ដាលឱ្យ​របួសធ្ងន់​ស្រាល សមាជិក​ក្រុម​តន្ដ្រី​របស់​ពួកគាត់​៥​នាក់ ។ ប្រភពពី​សមត្ថកិច្ច​ស្រុក​សំរោង បញ្ជាក់ថា ក្រោយ​ទទួល​ព័ត៌មាន​នេះ កម្លាំង​របស់លោក​បាន​ចុះទៅ​ដល់​ឃើញ ក្រុម​ម្ចាស់​ដើមការ​ស្រវឹង​ជោកជាំ​និយាយ លែង​ស្ដាប់​គ្នា​បាន ។​ ​លោក​ទិ​ត្យ សាវ៉ន ហៅ​សៅ បន្ថែម ទៀតថា ក្រោយពី​សាមីដើមការ​ប្រើ អំពើហិង្សា​មកលើ​ក្រុម​តន្ដ្រី​គាត់​ហើយ ក៏បាន​ផ្ទុះ​អាវុធខ្លី​មិន​ស្គាល់​ម៉ាក​២​គ្រាប់ ទៀត ។​

 

​លោក​មឿ​ន សារុន អធិការនគរបាល ស្រុក​សំរោង​ឱ្យដឹងថា បច្ចុប្បន្ន​លោក ខាត់ ប៊ុន​ថេ​ង ជា​ប្អូន​ម្ចាស់​ដើមការ​ឈ្មោះ ខាត់ ទូច បាន​ប្ដឹង​ខាង​ក្រុម​តន្ដ្រី​ទាមទារ ជំងឺ​ចិ​ត្ដ​៣.០០០​ដុល្លារ និង​ថ្លៃ​ខូចខាត ទូរស័ព្ទ​៧០០​ដុល្លារ​ទៀត ដោយ​ចោទ ខាង​ក្រុម​តន្ដ្រី​ប្រើ​ហិង្សា​មកលើ​ខ្លួន​មុន ។ លោក​បន្ដទៀតថា ចំណែក​ខាង​ក្រុម​តន្ដ្រី ក៏បាន​ប្ដឹង​លោក​ខាត់ ប៊ុន​ថេ​ង និង​លោក ខាត់ ទូច ទាមទារ​សង​ថ្លៃ​ខូចខាត និង ព្យាបាល​របួស​៥.០០០​ដុល្លារ​ឯណោះ ។​ ​រីឯ​លោក​លោក ខាត់ ទូច ជា​ម្ចាស់ ដើម​ការដឹង​កំហុស​សុំ​សម្របសម្រួល និង​ជួយ​ចេញថ្លៃ​ព្យាបាល ថ្លៃ​ខូចខាត​ទៅ ខាង​ក្រុម​តន្ដ្រី​២​លាន​រៀល ។​


​លោក​មឿ​ន សារុន បន្ដថា ការ​សម្រប សម្រួល​នេះ​មិន​ត្រូវរ៉ូវ​គ្នា​ទេ ដោយ​ភាគី ខាង​ក្រុម​តន្ដ្រី​មិន​ព្រម ហើយ​កម្លាំង ជំនាញ​របស់លោក​កំពុង​កសាង​សំណុំ រឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល ខេត្ដ​ចាត់​ការបន្ដ ។ រីឯ​លោក​ខាត់ ប៊ុន ថេ​ង បញ្ជាក់ថា ពុំមាន​ការផ្ទុះអាវុធ​ទេ ជា​ស្នូរ​កាំជ្រួច​ប៉ុណ្ណោះ ។  ហេតុអ្វី​មង្គលការ​មាន​ដុត​កាំជ្រួច ? ៕​

k7 (1) k7 (2)

 

Leave a Reply

(*) Required, Your email will not be published