ឃាត់ខ្លួន​មនុស្ស​៣​នាក់​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ នគរបាល​កា​រិ​យា ល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ដ​កំពង់ចាម​សហការ​ណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កំពង់សៀម បាន​ឃាត់ខ្លួន​ស្ដ្រី​២​នាក់ និង​បុរស​ម្នាក់ ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​កាលពី​វេលា​ម៉ោង ៣ និង​៣០​នាទី​រសៀល ថ្ងៃទី​៤ ខែមិថុនា  ឆ្នាំ​២០១៣​នៅក្នុង​ភូមិ ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្ដ​កំពង់ចាម ។​

 

​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង ញៀន​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ បាន​ឃាត់ខ្លួន​ទី​១.​មានឈ្មោះ​ឯក បូរី ភេទ ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក កំពង់សៀម ខេត្ដ​កំពង់ចាម ទី​២.​ឈ្មោះ យូ​ន ហៀ​ប ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខ របរ​លក់ដូរ រស់នៅ​ភូមិ​-​ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ដ​កណ្ដាល និង​ទី​៣.​ឈ្មោះ ស្រ៊ូ​យ ឆេង ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មុខ របរ​កសិករ រស់នៅ​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ជា​ម្ចាស់ផ្ទះ ចំណុច​ឃាត់ខ្លួន​ខាងលើ ។​

 

​ជាមួយ​ការឃាត់ខ្លួន​អ្នក​ទាំង​៣ ខាងលើ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ ក្រាម​ពណ៌​ស​ចំនួន​២១​កញ្ចប់ ឧបករណ៍ សេព​គ្រឿងញៀន​ចំនួន​២​សំរាប់ ប្រាក់ ញួ​ស​ញ​ង់​៨​ម៉ឺន​រៀល និង​សម្ភារ​សម្រាប់ វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន ។​ ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង ញៀន​បានឱ្យដឹងថា មុនពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣ គឺ​នៅ​បន្ទាប់ពី​មាន បញ្ជា​លោក​វរសេនីយឯក​ឆាយ សុខា ស្នងការរង​ខេត្ដ​កំពង់ចាម​ទទួល​ផ្នែក កណ្ដាល​បទល្មើស​ដោយ​ប្រើប្រាស់​វិធាន ប្រាក់​ញួ​ស​ញ​ង់​ដែល​សមត្ថកិច្ច​បាន​តាម ដាន​ស៊ើបអង្កេត​ស្រាវជ្រាវ​មុខសញ្ញា ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​នេះ​ជា​យូរ​មក ហើយ ។​ ​ក្រោយពី​ឃាត់ខ្លួន​នឹង​សាកសួរ​សមត្ថ  កិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ជាមួយនឹង​វត្ថុតាង​ថ្នាំញៀន​ទៅ​តុលាការ​ដើម្បី ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

k6 (1) k6 (2)

 

Leave a Reply

(*) Required, Your email will not be published