ឪពុក​ព្រះកាយ​ច័ន្ទ អួតថា កូនស្រី​មមាញឹក និង​ឡើង​កូត​ខ្លាំង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ពិធី​ការិនី មាន​វ័យ​២០​ឆ្នាំ កញ្ញា ព្រះកាយ​ច័ន្ទ ក្រោយពី​បណ្តែតបណ្តោយ​ខ្លួន ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ ជិត​ពីរ​ឆ្នាំ​មកនេះ ត្រូវបាន​មហាជន​គ្រប់​មជ្ឈដ្ឋាន​មើលឃើញថា ប្រជាប្រិយភាព និង កេរ្តិ៍ឈ្មោះ​របស់​នាង គឺ​កាន់​តែមាន សន្ទុះ​ហក់​ឈាន​ឡើងទៅ​មុខជា​លំដាប់​។ មិនតែប៉ុណ្ណោះ ឈានចូល​ដល់ ឆ្នាំ​២០១៣​នេះ ព្រះកាយ​ច័ន្ទ មានឱកាស​ដណ្តើមបាន ដំណែង​ជា​តួឯក​ស្ទើរតែ គ្រប់​សាច់រឿង​។​

 

​មជ្ឈដ្ឋាន​អ្នក​និយម​តាមដាន ព័ត៌មាន​តារា បាន​លើកសរសើរ​ថា តារា​សម្តែង ព្រះកាយ​ច័ន្ទ ចូលដល់​ឆ្នាំ​២០១៣​នេះ នាង​ហាក់​មាន ស្ទុះ​ទៅមុខ​ជាខ្លាំង ជាហេតុ​ធ្វើ​ឲ្យ តារា​ស្រី​ល្បី​ឯទៀត មានការ​ព្រួយបារម្ភ ចំពោះ​ការ​ប្រជែង ដណ្តើមយក​ទីផ្សារ​ពី​នាង​។​មិនតែប៉ុណ្ណោះ ព្រះកាយ​ច័ន្ទ ក៏​កាន់​តែមាន​សម្រស់ ស្រស់ស្អាត​ប្លែក​ពីមុន ទើប​ធ្វើ​ឲ្យ​យីអ៊ុន​របស់​នាង ហក់​ឡើង​ក្រឺតៗ​បែបនេះ​។​

ប្រភព​ខាងលើ បាន​និយាយទៀតថា មួយរយៈ​ចុងក្រោយ​នេះ តារា​សម្តែង​វ័យក្មេង ព្រះកាយ​ច័ន្ទ កាន់​តែមាន​ភាពលេច​ធ្លោ នៅក្នុង​វិស័យ​សិល្បៈ ខណៈដែល​មុននេះ តារា​សម្តែង​វ័យ​ស្របាល​គ្នា កញ្ញា ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា មាន​សន្ទុះ​ដើរទៅ​មុខ​ខ្លាំង​ជាង ។ ក៏ប៉ុន្តែ​ចូលដល់​ឆ្នាំ​២០១៣​នេះ ព្រះកាយ​ច័ន្ទ ហាក់​មាន​សន្ទុះ​ខ្លាំង​ជាង តូ​តា​វិញ​ម្តង​។​
​លោក ពៅ ច័ន្ទ​តារា ដែលជា​ឪពុក​បង្កើត​របស់​កញ្ញា ព្រះកាយ​ច័ន្ទ បាន​និយាយប្រាប់​ឲ្យ​ដឹង​កាលពី​មុននេះ​បន្តិច​ថា បច្ចុប្បន្ននេះ​ការងារ​សិល្បៈ របស់​ព្រះកាយ​ច័ន្ទ គឺ​មានការ​មមាញឹក​ជាខ្លាំង រហូត​ស្ទើរតែ​រក ពេល​សម្រាក​គ្មាន​ផង​។​

លោក​បាន​បន្តថា "​កូន​របស់​ពូ អា​ច័ន្ទ (​ព្រះកាយ​ច័ន្ទ​) មមាញឹក​ខ្លាំង​ដូចជា ការថត​រឿង និង ការ​គ្រង​ដំណែង ធ្វើជា​ពិធី​ការិនី​។​ទន្ទឹម​ជាមួយគ្នានេះ ក៏មាន​ខាង​ផលិតកម្ម និង​ស្ថានីយ​ន​ទូរទស្សន៍​គេ​ទាក់ទង​មក​ហៅ កូន​ពូ ដើម្បី​ទៅ​ថត​ខ្សែ​រឿង ជា​បន្តបន្ទាប់​ដែរ តែ​ខ្ញុំ​មិនទាន់ ឆ្លើយ​យល់ព្រម​ថា ទទួល​ទេ ព្រោះ​ឥឡូវនេះ ច័ន្ទ កំពុង​ជាប់​ថត​៣​រឿង មិនទាន់​ចប់​ទេ​"​។​ ​ព្រះកាយ​ច័ន្ទ ជា​តារា​សម្តែង​ស្រី​មួយ​ដួង ដែល​មួយរយៈ​ចុងក្រោយ​នេះ ត្រូវបាន​ទស្សនិកជន ទទួលស្គាល់ថា​នាង​ជា​តារា​វ័យក្មេង ដែលមាន​ទាំង​ទេពកោសល្យ និង​សមត្ថភាព​ក្នុងការ​សម្តែង​ច្រៀង រាំ ការដើរ​ម៉ូដ និង ការធ្វើជា​ពិធី​ការិនី​ជាដើម​។​ជាងនេះទៅទៀត នាង​ក៏មាន​សម្រស់​ស្រស់​ស្អា​ត់ មិន​ចាញ់​តារា ឯទៀត​ប៉ុន្មាន​ដែរ​៕

k5 (1) k5 (2) k5 (3)

 

Leave a Reply

(*) Required, Your email will not be published