រោគ​ស្ត្រី​អ្វីខ្លះ​ដែល​ឆ្លង​តំណពូជ

, , Leave a comment

* មហារីក​សុដន់​
ប្រសិនបើជា​សាច់ញាតិ​ជិត (​ម្តាយ​បងប្អូន​ស្រី​បង្កើត កូនស្រី​) មាន​កើតរោគ​មហារីក​សុដន់ អត្រា​នៃ ការ​កើតរោគ​មហារីក​សុដន់​របស់ អ្នកមាន​កម្រិត​ខ្ពស់​លើស ២ ដង បើ​ប្រៀបធៀប​នឹង​មនុស្ស​ធម្មតា ។ ប្រសិនបើ​សាច់ញ្ញាតិ​ជិត​ណា​ម្នាក់​កើតរោគ​មហារីក​សុដន់​នៅមុន​អាយុ ៥០ ឆ្នាំ អ្នក​ក៏​នឹង​បាន​ជួប​ជំងឺ គ្រោះថ្នាក់​នេះ​ក្នុង​កម្រិត​ខ្ពស់​បន្តិច ។ ប្រសិន បើ​ក្នុងចំណោម​សាច់ញ្ញាតិ​ជិត​របស់​អ្នកមាន​មនុស្ស ២ នាក់ ឬ​ចាប់ពី ២ នាក់​ឡើងទៅ​កើតរោគ​មហារីក​សុដន់ អត្រា​នៃ​ការ​កើតរោគ​មហារីក​សុដន់ របស់​អ្នកមាន កម្រិត​ខ្ពស់​លើស ៣ ដង បើ​ប្រៀបធៀប​នឹង​មនុស្ស​ធម្មតា ។​

 

– វិធី​ទប់ស្កាត់​ រក្សា​ទម្ងន់​រាងកាយ​ឱ្យនៅ​ធម្មតា និង លេង​កីឡា ឬក៏​ហាត់ប្រាណ​ឱ្យ បាន​ទៀងទាត់​ពេលវេលា ហើយ​ត្រូវ​ទទួលទាន​ចំណីអាហារ​ពណ៌​បៃតង ក្នុង​បរិមាណ​ច្រើន ។ កាត់បន្ថយ​ការបរិភោគ​អាហារ​មាន ជាតិ​ខ្លាញ់​ច្រើន ព្រមទាំង​ចេះ​គ្រប់គ្រង​បរិមាណ​សុរា​ប្រចាំថ្ងៃ ហើយ​យក​ល្អ​គឺ​មិនត្រូវ​លើស​មួយ​កែវ​ឡើយ ។​

 

* មហារីក​ពោះវៀនធំ​
ប្រសិនបើ​នៅក្នុង​គ្រួសារ​មួយ​មាន​ស្ត្រី​ជា​ម្តាយ​ស្លាប់​ក្នុង​អាយុ ៥១ ឆ្នាំ ដោយ​រោគ​មហារីក​ពោះវៀនធំ កូនស្រី​ដែលមាន​អាយុ ៣០ ឆ្នាំ អាច​ចម្លងជំងឺ​នេះ​ក្នុង​អត្រា​ប្រហែលជា ៦ ភាគរយ (​ចំពោះ​មនុស្ស​ធម្មតា ក្នុង​មួយជីវិត​គឺអាច​កើត​ជំងឺមហារីក​ពោះវៀនធំ​នេះ​ជា​មធ្យម ត្រឹម​តែមួយ​ភាគរយ​ប៉ុណ្ណោះ​) ។ ម្យ៉ាងទៀត បើ​ស្ត្រី​ជា​ម្តាយ​កើតរោគ​មហារីក​ពោះវៀនធំ មុន​អាយុ ៤៥ ឆ្នាំ ពេលនោះ​អត្រា​នៃ​ការចម្លង​ដល់​កូនស្រី​អាច កើន​ដល់​ទៅ ១០ ភាគរយ ។ ចំពោះ​ស្ត្រី​ដែលមាន​ឪពុកម្តាយ​សុទ្ធតែ​ធ្លាប់មាន​រោគ​មហារីក​ពោះវៀនធំ នោះ​អត្រា​នៃ​ការ ចម្លងជំងឺ​អាច​កើន​រហូតដល់​ទៅ ១៧ ភាគរយ​ឯណោះ ។​

 

– វិធី​ទប់ស្កាត់​ ទទួលទាន​អាហារ​មាន​ជាតិ​ខ្លាញ់​តិច សាច់​តិច តែ​បន្លែ ច្រើន ។ ម្យ៉ាងទៀត​ត្រូវ​ចេះ​ហ្វឹកហាត់​លត់​ដំ រាងកាយ​ឱ្យមាន​សុខភាព​មាំមួន ។ ត្រូវ​ចៀសវាង​ការជក់បារី ហើយ ជា​រៀងរាល់ថ្ងៃ​ត្រូវ​បំប៉ន​ជាតិ​កាល់ស្យូម និង​ជាតិ​ហ្វូ​ឡែ​ត ឱ្យបាន ៤០០ ក្រាម ក៏​អាច​កាត់បន្ថយ​អត្រា​នៃ​ការ​កើតរោគ​មហារីក​ពោះវៀនធំ​ដែរ ។​

 

* រោគ​ទឹកនោមផ្អែម​
អ្នកជំងឺ​ទឹកនោមផ្អែម​មាន​អត្រា​កើត​ជំងឺ​បេះដូង​ច្រើន​លើស ៥ ដង បើ​ប្រៀបធៀប​នឹង​មនុ​ស្សមាន សុខភាព​ល្អជា​ព្រមទាំង​មាន​ករណី​ស្រវាំងភ្នែក និង ខ្សោយក្រលៀន​ទៀតផង ។​ ប្រសិនបើ​ក្នុងចំណោម​ឪពុកម្តាយ ឬ​បងប្អូន​ប្រុស​ស្រី​មាន អ្នកណាម្នាក់​កើតរោគ​ទឹកនោមផ្អែម អត្រា​ចម្លង​ដល់​អ្នកមាន ៣៨ ភាគរយ តែ​ប្រសិនបើ​មាន​ឪពុកម្តាយ​សុទ្ធតែ​កើតរោគ​ទឹកនោមផ្អែម អ្នក​អាចមាន​អត្រា​កើត​រហូតដល់​ទៅ ៨០ ភាគរយ ។​

 

– វិធី​ទប់ស្កាត់​ ខិតខំ​ប្រឹងប្រែង​ហាត់ប្រាណ​ដោយ​ក្នុង​មួយថ្ងៃៗ​ឱ្យបាន​រយៈពេល​កន្លះ​ម៉ោង ហើយ​ក្នុង​មួយ សប្តាហ៍​ឱ្យបាន ៥ ដង គឺអាច​ជួយ​សម្រក​ទម្ងន់​ពី ៥ ទៅ ៧ ភាគរយ ។ ម្យ៉ាងទៀត​ត្រូវប្រកាន់យក ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ចំណីអាហារ​ប្រកបដោយ​សុខភាព អត្រា​នៃ​ការកើត​ជំងឺ​នេះ​អាច​កាត់បន្ថយ​បាន ៥៨ ភាគរយ ។ ក្រៅពីនោះ​ត្រូវ​ទទួលទាន​បន្លែ​-​ផ្លែឈើ និង ចំណីអាហារ​ផ្សំ​ពី​ស្រូវ​សាលី​សុទ្ធ​ឱ្យ បាន​ច្រើន​និង​ទទួលទាន​ជាតិ​ខ្លាញ់​តិចតួច (​ត្រូវ​តិចជាង ៣០ ភាគរយ នៃ​តម្រូវការ​ជាតិ​កាឡូរី​ប្រចាំថ្ងៃ​) ព្រោះនេះ​ពុំ​គ្រាន់តែ​អាចជួយ​សម្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការកើត រោគ​ទឹកនោមផ្អែម​ទៀតផង ។​

 

* ជំងឺ​បេះដូង​
ប្រសិនបើ​នៅក្នុង​គ្រួសារ​របស់​អ្នកមាន​បងប្អូន​ប្រុស​-​ស្រី ២ នាក់ ឬ​បងប្អូន​សាច់ញាតិ​ជិត​ដទៃទៀត​ធ្លាប់​កើត​ជំងឺ​បេះដូង (​ប្រុស​មុន​អាយុ ៥៥ ឆ្នាំ និង ស្ត្រី​មុន​អាយុ ៦៥ ឆ្នាំ​) ។ ហេតុនេះ​ទៅ​ថ្ងៃមុខ​អ្នក​អាច​កើត​ជំងឺ​នេះ​ក្នុង​អត្រា​ច្រើន​លើស​មនុស្ស​ធម្មតា ១២ ដង ។ ម្យ៉ាងទៀត​ប្រសិនបើ​មាន​បងប្អូន​សាច់ញាតិ​ណា​ម្នា​ក់កើត​ជំងឺ​បេះដូង អត្រា​កើត​ច្រើន​លើស​ធម្មតា​ត្រឹមតែ ៣ ទៅ ៤ ដង​ប៉ុណ្ណោះ ។​

 

– វិធី​ទប់ស្កាត់​ វិធីសាស្ត្រ​ក្នុងការ​គ្រប់គ្រង​ចំណីអាហារ និង ការហាត់​ហាត់ប្រាណ​ឱ្យបាន ទៀងទាត់​ពេលវេលា គឺ​ពុំ​គ្រាន់តែ​អាចជួយ​កាត់បន្ថយ​អត្រា​នៃ​ការ​កើតរោគ​ទឹក​- នោម​ផ្អែម​ប៉ុណ្ណោះ​ទេ ថែមទាំង​អាចជួយ​កាត់បន្ថយ​អត្រា​នៃ​ការកើត​ជំងឺ​បេះដូង ទៀតផង ។ ប្រសិនបើ​មាន​ឪពុកម្តាយ ឬ​បងប្អូន​ប្រុស​ស្រី​ចាប់ពី​អាយុ ៥០ ឆ្នាំ​ឡើងទៅ​កើត​ជំងឺ​បេះដូង អ្នក​ត្រូវតែ​ឆាប់​ចាប់ផ្តើម​កែប្រែ​ទម្លាប់​រស់នៅ ៕​

Beautiful elegant blond woman k4 (2)

 

Leave a Reply

(*) Required, Your email will not be published