ចូល​លួច​ផ្ទះ​លក់​ចាបហួយ​នៅ​ខាងកើត​ផ្សារ​គគីរ​ចាក់​អ្នកលក់​ត្រូវ​៥​កាំបិត​

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ ស្ដ្រី​អ្នកលក់​ចាបហួយ ម្នាក់​បាន​រងរបួស​ត្រូវ​ចំនួន​៥​កាំបិត ចំណែក​ម្នាក់ទៀត​គេច​ផុតពី​គ្រោះថ្នាក់ ក្នុងករណី​ជនសង្ស័យ​មាន​គ្នា​២​នាក់ ពាក់ ម៉ាស់ កាត់​បន្លា​លួស​ព័ទ្ធរបងក្នុង​បំណង ចូល​លួច​ទ្រព្យសម្បត្ដិ តែ​ត្រូវ​ម្ចាស់ផ្ទះ ទាន់​ប្រតាយប្រតប់ ចាក់​អ្នក់លក់​ចាប មួយ​បណ្ដាលឱ្យ​របួស ហើយ​ជនសង្ស័យ ទាំង​២​នាក់​រត់​គេចខ្លួនបាត់ ។​ ​ហេតុការណ៍​ចូល ធ្វើ​សកម្មភាព​ចូល លួច​ទ្រព្យសម្បត្ដិ​ក្នុងផ្ទះ​អ្នកលក់​ចាប ហួយ​នេះ បាន​កើតឡើង​កាលពី​វេលា ម៉ោង​១៩​និង​៤៥​នាទី ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ ២០១៣ ឋិត​នៅតាម​បណ្ដោយ​ផ្លូវជាតិ លេខ​១ ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក កៀនស្វាយ ខេត្ដ​កណ្ដាល ។​

 

​នារី​រងគ្រោះ​មាន ឈ្មោះ ប្រាក់ សម្ពស្ស  អាយុ​២៧​ឆ្នាំ មុខរបរ​លក់​ចាបហួយ​នៅ ផ្ទះកើតហេតុ ត្រូវរបួស​៥​កាំបិត នារី​រង គ្រោះ​ម្នាក់ទៀត​ដែល​រួច​ផុតពី​គ្រោះថ្នាក់ មានឈ្មោះ ចាន់ ស្រី​នាង អាយុ​២១​ឆ្នាំ ត្រូវជា​ប្អូន ។​ ក្រោយ​ធ្វើ សកម្មភាព​មិនបាន​សម្រេច  យក​បានតែ​ទូរស័ព្ទ​រួចមក ជនសង្ស័យ ដែលមាន​គ្នា​២​នាក់​បន្សល់ទុក​កាំបិតកៃ ១​ដើម ស្បែកជើង​១​គូ ដោយឡែក​លួស បន្លា​ដែល​ម្ចាស់ផ្ទះ​រាយ​នៅលើ​របង​ថ្ម ត្រូវ​ក្រុម​ជនសង្ស័យ​កាត់​ចន្លោះ​ប្រហែល កន្លះ​ម៉ែត្រ ដែលជា​កន្លែង​ពួកវា​ចូលធ្វើ សកម្មភាព​និង​គេចខ្លួន ។​

 

​តាម​ប្រភពព័ត៌មាន ពី​សមត្ថកិច្ច ដែល​ចុះទៅ​កាន់​កន្លែងកើតហេតុ បានឱ្យ ដឹងថា តាម​ការបំភ្លឺ​របស់​ក្រុមគ្រួសារ ម្ចាស់ផ្ទះ ប្រាប់​សមត្ថកិច្ច​ថា នៅ​យប់​ថ្ងៃ កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ សម្រាក​នៅក្នុង​ផ្ទះ​លក់​ចាបហួយ រួច ហើយក៏​ឮ​សំឡេង​លួច​លោត​ចូល គ្រា នោះ​នារី​រងគ្រោះ​ទាំង​២​នាក់​ក៏​ចេញមក ក្រៅ ក៏​ឃើញ​ជនសង្ស័យ​២​នាក់​ដែរ​មាន ពាក់​ម៉ាស់​មុខ និង​ពាក់មួក ពេល​ឃើញ ដូច្នោះ ជនរងគ្រោះ​និង​ជនសង្ស័យ​បាន ប្រតាយប្រតប់​គ្នា ដោយ​ក្នុងនោះ​ជន សង្ស័យ​ម្នាក់​មាន​កាំភ្លើងខ្លី និង​ម្នា​ក់មាន កាំបិត ។​

 

​ប្រភពព័ត៌មាន​បាន បន្ដថា ពេល​ឃើញ មាន​កាំភ្លើង​ដូច្នោះ នារី​រងគ្រោះ​ឈ្មោះ ចាន់ ស្រី​នាង ក៏​ស្ទុះ​ទៅ​ចាប់​ជនសង្ស័យ ដែលមាន​កាំភ្លើងខ្លី តែ​មិន​ឈ្នះ ក៏​រត់​ចូល  ក្នុងផ្ទះ​ចាក់សោ​ទ្វារ​ពី​ក្នុង​ជាប់ ធ្វើឱ្យ​ជន សង្ស័យ​ទាំង​២​នាក់​ធាក់​ទ្វារ តែ​មិន​របើក ដោយឡែក​នារី​រងគ្រោះ​ម្នាក់ទៀត​ឈ្មោះ ប្រាក់ សម្ពស្ស បាន​ប្រតាយប្រតប់​ជា មួយ​ជនសង្ស័យ​ម្នាក់ទៀត​ដែរ ហើយ​ត្រូវ ជនសង្ស័យ​នោះ​ចាក់​ចំនួន​៥​កាំបិត ។ ដោយ​ស្ថានភាព​មិនអាច​តទល់​ជាមួយ ជនសង្ស័យ​បាន នារី​រងគ្រោះ​ដែល​នៅក្នុង ផ្ទះ​បាន​ស្រែក​ឱ្យ​អ្នកជិតខាង​ជួយ​ផងៗ ។ បន្ទាប់ពី​ស្រែក​ហើយ ធ្វើឱ្យ​ជនសង្ស័យ ទាំង​២​នាក់​រត់ចេញ​តាម​របង​ខាងក្រោយ គេចខ្លួនបាត់ ។​

 

​ក្រោយពី​កើត​ករណី ចូល​លួច​ផ្ទះ​លក់ ចាបហួយ​នេះ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ ទីតាំង​កើតហេតុ ឃើញថា ជនសង្ស័យ បាន​រៀប​ផែនការ​ចូលធ្វើ​សកម្មភាព​រួច ជាស្រេច ព្រោះ​ផ្ទះ​លក់​ចាបហួយ​នេះ​ធ្វើ របង​ថ្ម​កម្ពស់​២​ម៉ែត្រ ហើយ​ស្រះ​បន្លា លួស​ពីលើ​២​ជាន់​ទៀត ។ ក្នុង​សកម្មភាព នេះដែរ ជនសង្ស័យ​បាន​ចូល​ពីក្រោយ​ផ្ទះ ដាក់​ជណ្ដើរ​ឡើង​តាម​របង​ថ្ម​ហើ​ី​យ​កាត់ បន្លា​លួស​ដែល​នៅ​ខាងលើ រួច​ចូលធ្វើ សកម្មភាព​តែម្ដង តែ​ត្រូវ​ម្ចាស់ផ្ទះ​ទាន់  ធ្វើឱ្យ​ជនសង្ស័យ​លួច​បានតែ​ទូរស័ព្ទ​ម៉ាក សាំ​ស៊ុ​ង​១​គ្រឿង និង​ទូរស័ព្ទ​ចាស់​មួយ ទៀត​ប៉ុណ្ណោះ ។​ ​មកដល់ពេលនេះ សមត្ថកិច្ច​បាន​និង កំពុងតែធ្វើការ​ស្រាវជ្រាវ ដោយមាន ការចូលរួម​ពី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង មហាផ្ទៃ​ផងដែរ ៕​

k9 (2) k9 (1)

 

Leave a Reply

(*) Required, Your email will not be published