ថយ​រថយន្ដបុក​ទ្វារផ្ទះ​ប៉ើង​សង្ស័យ​ប្រពន្ធដើម​ជួល​គេ​ឱ្យទៅ​ឈ្នានីស​ប្រពន្ធចុង​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ទ្វារ​ផ្ទះមួយ​ផ្ទាំង​បាន​ដួលរលំ ដោយសារ​រថយន្ដ​កាម​រី​ស៊េរី​៩១​មួយ គ្រឿង​ថយ​បុក​ទាំង​កំរោល ហើយ​ក្រោយ មក​រថយន្ដ​នេះ​បាន​បើក​គេច​បាត់ទៅ ។ ហេតុការណ៍​គួរឱ្យភ្ញាក់ផ្អើល​នេះ​កើត ឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៣ ក្នុង​បុរី​ព្រី​ន ថោ​ន តាម​ផ្លូវលំ​ក្នុងភូមិ​ក្បាលដំរី​សង្កាត់ កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

​ពុំមាន​សាក្សី​ណា​បញ្ជាក់​ឱ្យដឹង ថា​ក្នុង ករណីនេះ​កើតឡើង​ដោយសារ​មូលហេតុ អ្វី​នោះទេ ក៏ប៉ុន្ដែ​តាម​ការ​លួច​បង្ហើប ពី​អ្នកជិតខាង​ឱ្យដឹងថា ករណីនេះ​ទំនងជា រឿង​ប្រច័ណ្ឌ​ដែល​ប្រពន្ធដើម​ជួល​មនុស្ស ពីរ​នាក់​ឱ្យមក​ឈ្នានីស​ផ្ទះ​ប្រពន្ធចុង​នៅ ចំណុចកើតហេតុ​ខាងលើ ខណៈដែល​គេ   ដឹងថា​នារី​ម្នាក់​អាយុ​២០​ឆ្នាំ​ដែល​រស់នៅ ក្នុងផ្ទះ​នេះ​ត្រូវ​បុរស​ជា​ប្ដី​របស់​ប្រពន្ធដើម  លួច​ទំនាក់ទំនង​ស្នេហា​អស់​រយៈពេល​ជា ច្រើន​ខែ​មកហើយ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន ឃើញ​បុរស​ពីរ​នាក់​ជិះ​រថយន្ដ​កាមរី​ស៊េរី ឆ្នាំ​៩១​មិន​ស្គាល់​ស្លាក​លេខ​និង​ពណ៌ (​យប់​ងងឹត​)​ទៅផ្ទះ​កើតហេតុ​ខាងលើ​ដែល ផ្ទះ​នេះ​មាន​នារី​ម្នាក់​ឈ្មោះ​ស៊ុន​លី អាយុ ២០​ឆ្នាំ ដែល​គេ​អះអាងថា​ជា​ស្រី​ស្នេហ៍  លួចលាក់​របស់​បុរស​ម្នាក់​អាយុ​៤០​ឆ្នាំ ធ្វើការ​នៅកាស៊ី​ណូ​មួយ​កំពុង​រស់នៅ បាន​ថយ​រថយន្ដបុក​ទាំង​កំរោល បណ្ដាល ឱ្យ​បាក់​ទ្វារ​ទាំង​ផ្ទាំង​កៀប​ជាប់​នឹង​រថយន្ដ ។ ភ្លាមនោះ មាន​បុរស​ម្នាក់​ក្នុងចំណោម ២​នាក់​បាន​ចុះទៅ​ធាក់​ទាញ​ទ្វារ​ដែល​កៀប ជាប់​រថយន្ដ​រួច​នាំគ្នា​ជិះ​គេច​បាត់ទៅ ។​

 

​ប្រភពព័ត៌មាន​ដដែល​បានឱ្យដឹង​ទៀត ថា បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​កើត ឡើង​ទើប​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​កា​កាប ទៅដល់​ក្នុង​គោលបំណង​ជួយ​អន្ដរាគមន៍ ចាប់​ជនដៃដល់ ប៉ុន្ដែ​យឺត​ពេល​បន្ដិច ដោយសារ​ជនបង្ក​ដឹងខ្លួន​ទាន់​នាំគ្នា​ជិះ  រថយន្ដ​គេច​បាត់ទៅ ។​ ​នារី​ឈ្មោះ​ស៊ុន លី បាន​លួច​បង្ហើប​ឱ្យ ដឹងថា  ក្នុងករណីនេះ​នាង​សង្ស័យ​ជា​អំពើ ឈ្នានីស​របស់​ប្រពន្ធដើម ដោយសារតែ រូបនាង​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជា មួយ​បុរស​ឈ្មោះ លាង សេង អាយុ​ជាង ៤០​ឆ្នាំ​ជា​ប្ដី​ដោយ ឈ្មោះ​នេះ​ជា​រៀងរាល់ ខែ​បាន​ជួយ​ចិញ្ចឹម​នាង​ផ្ដល់​ជា​លុយ​ជា កាក់​២០០​ដុល្លារ ។ ហេតុ​ដូច្នេះហើយ ទើប​នាង​សន្និដ្ឋាន​បែបនេះ ព្រោះថា​ក្រៅ ពី​មាន​ទំនាក់ទំនង​នេះ នាង​មិនដែល​បាន ធ្វើ​អ្វី​ប៉ះពាល់​ដល់​អ្នកដទៃ​រហូត​គេតាម សងសឹក​ជិះ​រថយន្ដ​មក​បំ​បុក​ទ្វារផ្ទះ​បែប នេះឡើយ ។​ ​ទោះយ៉ាងណា នារី​ស៊ុន​លី​បាន​សុំឱ្យ  សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ក្នុងករណី នេះ​ឱ្យបាន​ដើម្បី​កុំឱ្យ​មាន​គ្រោះថ្នាក់​ដល់  នាង​ទៅ​ថ្ងៃក្រោយ​ទៀត ៕​

k10 (1) k10 (2)

 

Leave a Reply

(*) Required, Your email will not be published