បុរស​ម្នាក់​ឱ្យប្រាក់​ក្មេងស្រី​២​ពាន់​រៀល​ចាប់រំលោភ​ម្ដាយ​នាង​ដឹង​ប្ដឹង​នគរបាល​ឃាត់ខ្លួន​

, , Leave a comment

​ខេត្ដ​បាត់ដំបង ៖ ក្មេងស្រី​អាយុ​៨​ឆ្នាំ ម្នាក់​ត្រូវ​បុរស​ម្នាក់​នៅផ្ទះ​ក្បែរ​គ្នា​ជាប់ សាច់ឈាម​ខាង​ឪពុក​នាង​លួងលោម​ឱ្យ ប្រាក់​២​ពាន់​រៀល​ឡើង​យក​សៀវភៅ​នៅ លើផ្ទះ​រួច​ចាប់រំលោភ​ពេល​ឪពុកម្ដាយ នាង​មិន​នៅផ្ទះ ។ តែ​រំលង​បាន​១​ថ្ងៃ​នាង ឈឺ​ប្រដាប់ភេទ​ងើប​មិន​រួច​ម្ដាយ​ដឹង​ប្ដឹង នគរបាល​ស្រុក​ប​វេ​ល​ឃាត់ខ្លួន​ជន សង្ស័យ​និង​កសាង​សំណុំរឿង​បទ​រំលោភ សេពសន្ថវៈ​ទៅកាន់​ស្នងការដ្ឋាន​នគរ បាល​ខេត្ដ​បាត់ដំបង​នា​រសៀល​ថ្ងៃទី​៤ ខែ មិថុនា ឆ្នាំ​២០១៣ ចាត់ការ​តាមច្បាប់ ។​

 

​ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ធ្វើ ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥៦​នាទី យប់ ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៣ នៅផ្ទះ ជនសង្ស័យ ស្ថិត​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្ដ​បាត់ដំបង ។ ហេតុការណ៍​ចាប់រំលោភ​កើតឡើង កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃទី​២ ខែមិថុនា ឆ្នាំ ២០១៣ នៅលើផ្ទះ​ជនសង្ស័យ ស្ថិត​ឃុំ ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្ដ​បាត់ដំបង​។​ ​លោក​អឿ​ម ទិ​ត្យ អធិការ​ស្រុក​ប​វេ​ល បានឱ្យដឹងថា​បុរស​សង្ស័យ​ដែល​ឃាត់ ខ្លួន​មានឈ្មោះ វណ្ណា គឹម​ឡាយ អាយុ ២៥​ឆ្នាំ​។ ចំណែក​កុមារី​រងគ្រោះ​មាន ឈ្មោះ​ឈ​.​ច​.​ឌ​. អាយុ​៨​ឆ្នាំ​។ ជនរងគ្រោះ និង​ជនសង្ស័យ​មាន​ទីលំនៅ​ក្បែរ​គ្នា​ក្នុង ភូមិ​-​ឃុំ​កើតហេតុ ។​

 

​ម្ដាយ​កុមារី​រងគ្រោះ​បាន​ប្ដឹង សមត្ថ កិច្ច​ថា កូនស្រី​ត្រូវ​ជនសង្ស័យ​ជាប់សាច់ ញាតិ​ខាង​ប្ដី​លួងលោម​ចាប់រំលោភ​រហូត ឈឺ​ក្រោក​មិន​រួច​ពី​កន្ទេល ។​ ​ជនសង្ស័យ​ឈ្មោះ​វណ្ណា គឹម​ឡាយ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា នៅ ព្រឹក​ថ្ងៃកើតហេតុ​ពេល​ប្អូនស្រី​មកដល់ ផ្ទះ​ខ្លួន​ក៏​ប្រើ​នាង​ឡើងលើ​ផ្ទះ​ជួយ​យក សៀវភៅ​ឱ្យ​ដោយ​សន្យា​ឱ្យប្រាក់​នាង​២ ពាន់​រៀល​។ ពេល​ក្មេងស្រី​ឡើងលើ​ផ្ទះ ខ្លួន​ក៏​ឡើង​តាម​ក្រោយ ហើយ​ចាប់​នាង ផ្ដួល​ស្រាត​ខោអាវ គ្រានោះ​កុមារី​រង គ្រោះ​ពោលថា “​លែងៗ ប្រយ័ត្ន​ខ្ញុំ​ស្រែក ប្រាប់​ម្ដាយ​ខ្ញុំ​” មួយសន្ទុះ​ខ្លួន​ក៏​ព្រលែង  នាង​ឱ្យ​ចុះ​ពី​ផ្ទះ ។​

 

​លោក​អឿ​ម ទិ​ត្យ បាន​បញ្ជាក់ថា តាម ចម្លើយ​ក្មេងស្រី​រងគ្រោះ​ស្រដៀង​គ្នា​នឹង ចម្លើយ​ជនសង្ស័យ តែ​ម្ដាយ​ខាង​ស្រី​អះ អាង​ថា​ក្មេងស្រី​រងគ្រោះ​មានការ​ឈឺ ចាប់ ងើប​មិន​រួច រីឯ​ឪពុក​កុមារី​រងគ្រោះ ថា ជនសង្ស័យ​ជាប់សាច់​ញាតិ​ជា​ក្មួយ ចង់រក​ដំណោះស្រាយ​។ ម្យ៉ាងទៀត​ករណី រំលោភ​នេះ​មិនទាន់​ដឹងថា​ស៊ីជម្រៅ​បែប ណា​ទេ​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​បាន រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បាត់ដំបង ចាត់ការ​តាមច្បាប់​។ ចំណែក​កុមារី​រងគ្រោះ​ត្រូវបាន​អង្គ ការ​បន្ទាយស្រី​យកទៅ​ពិនិត្យ និង​ថែរក្សា ៕​

 

 

Leave a Reply

(*) Required, Your email will not be published