យុវជន​ម្នាក់ទៀត​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​

, , Leave a comment

រាជធានី​ភ្នំពេញ  ៖ ហេតុការណ៍​លោតទឹក​សម្លាប់ខ្លួន​នៅ​ស្ពាន​ព្រះមុនីវង្ស​ចាស់​និង​ថ្មី កើតឡើង​ផ្ទួនៗ​គ្នា យុវជន​ម្នា​ក់បាន​លោត សម្លាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​៤ ខែមិថុនា លុះ​ព្រឹក​ឡើង​ថ្ងៃទី​៥ខែមិថុនា ទើប​រក​សាកសព​ឃើញ ហើយ​នៅវេលា​ម៉ោង ១០​និង​៥០​នាទី ថ្ងៃទី​៥ ខែមិថុនា មាន​បុរស​ម្នាក់​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី បង្កឱ្យមាន​ការភ្ញាក់ផ្អើល ជាថ្មី​ម្ដងទៀត ។​

 

​បុរស លោតទឹក​សម្លាប់ខ្លួន​មានឈ្មោះ កាន់ សុភាព អាយុ​៣២​ឆ្នាំ ជា​អ្នក​ប៉ះ​កង់​នៅមុខ​មន្ទីរពេទ្យ​ការងារ ពេល​ខ្លះមក​ធ្វើ ជា​កម្មករ​លី​សែន​នៅ​ផ្សារ​ច្បារអំពៅ ប៉ុន្ដែ​មិន​ស្លាប់​នោះឡើយ ដោយសារ​ជនរងគ្រោះ​ចេះ​ហែល ។​ ​តាម អ្នក​ស្ទូចត្រី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា មុនពេល​លោត ជនរងគ្រោះ​បានធ្វើ​ដំណើរ​ឡើងលើ​ស្ពាន​ព្រះមុនីវង្ស ថ្មី​ពី​លិចទៅ​កើត ពេលទៅដល់​ពាក់កណ្ដាល​ស្ពាន ស្រាប់តែ​លោត​ចូលមកក្នុង​ទឹកតែ​ម្ដង ភ្លាមៗ​នោះ​ជនរងគ្រោះ​ចេះ​ហែល ទឹក​ខំប្រឹង​ប្រឹង​ប្រវេ​ប្រ​វ៉ា​ហែល​មក​ខាង ត្រូវ​អ្នក​ស្ទូចត្រី​ជួយ​ទាន់ ។ ការ​លោតទឹក​នេះ​មិនទាន់​ដឹង​មូលហេតុ​នោះឡើយ ដោយសារ​ជនរងគ្រោះ​មា​នស​ភាពមិនប្រក្រតី និយាយ​មិនដឹង​ខុសត្រូវ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ត្យ​បង្អែក​មានជ័យ ៕​

k12

 

Leave a Reply

(*) Required, Your email will not be published