អ្នកទោស​ប្លន់​រត់​ចេញពី​ពន្ធនាគារ​ខេត្ដ​បាត់ដំបង​ដោយ​សុវត្ថិភាព​

, , Leave a comment

ខេត្ដ​បាត់ ដំបង ៖ អ្នកទោស​ជាប់ចោទ​ពីបទ​ប្លន់​ប្រដាប់អាវុធ​ម្នាក់​បាន​រត់គេច ចេញពី​ពន្ធនាគារ​ខេត្ដ​បាត់ដំបង​ដោយ សុវត្ថិភាព កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៣ គ្រា​ដែល​គេ​រាយការណ៍​ថា អ្នកទោស​រូបនេះ​បាន​ចេញមក​ធ្វើការ​ងារ​នៅ ខាងក្រៅ​ជាមួយនឹង​អ្នកទោស​ផ្សេងទៀត ហើយ​បាន​សុំ​អ្នកយាម​ទៅ​បត់ជើងធំ ។​ ​ប្រធាន​ពន្ធនាគារ ខេត្ដ​បាត់ដំបង​លោក សំអុល ធា​រិ​ទ្ធ អ្នកយកព័ត៌មាន​នគ​រ​វត្ដ មិនអាច​សុំ​ការពន្យល់​បានទេ​ជុំវិញ​អ្នក ទោស​ប្លន់​ប្រដាប់អាវុធ បាន​រត់​ចេញពី ពន្ធនាគារ ខណៈ​មាន​គេ​រាយការណ៍​ថា ពេលដែល​អ្នកទោស​ម្នាក់​នេះ​បាន​រត់​គឺ មាន​រថយន្ដ​១​គ្រឿង​បានមក​ចាំ​ជាស្រេច ដើម្បី​គេចខ្លួន ។​

 

​ទោះជា​យ៉ាងនេះ ក្ដី​គេ​បានដឹងថា អ្នកទោស​ដែល​បាន​រត់​រួច​ពី​ពន្ធនាគារ​ស្រួល ដូច​បក​ចេក​នេះ​មានឈ្មោះ​សួ​ម វុទ្ធី អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​រំចេក​២ សង្កាត់ រតនៈ ក្រុង​-​ខេត្ដ​បាត់ដំបង ត្រូវបាន​ចាប់ ខ្លួន​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១២ ពីបទ​ប្លន់​ប្រដាប់អាវុធ ។​ ​តាម​មន្ដ្រី តុលាការ​ខេត្ដ​បាត់ដំបង ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា ជន​ជាប់ទោស​រូបនេះ​ត្រូវបាន​តុលាការ សម្រេច​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​៣​ឆ្នាំ ហើយ​ចាប់តាំងពី​ការសម្រេច​ទោស​មក ទល់នឹង​ថ្ងៃ​ដែល​អ្នកទោស​រូបនេះ​រត់​គឺ បាន​ជាប់ពន្ធនាគារ​ចំនួន​១៨​ខែ ។ នៅ​ព្រឹក កើតហេតុ​ឆ្មាំ​គុក​បាន​នាំ​អ្នកទោស​ផ្សេង ទៀត​ដែល​បាន​អនុវត្ដ​ទោស​ក្នុង​ពន្ធនាគារ ច្រើន​ខែ​ច្រើន​ឆ្នាំ​មកហើយ​នោះ ចេញពី បន្ទប់​ឃុំឃាំង​ដើម្បី​ទៅធ្វើ​ពលកម្ម​ផ្សេងៗ  រួម​ជាមួយនឹង​អ្នកទោស​ដែល​រត់​រួច​នោះ ផង។ ប្រភពពី​មន្ដ្រី​អ្នកយាម​ម្នា​ក់បាន និយាយថា ជនជាប់ចោទ​នៅពេលដែល អ្នកទោស​ផ្សេងទៀត​កំពុង​ធ្វើ​ពលកម្ម​គេ ក៏បាន​សុំ​ទៅ​បត់ជើងធំ រួច​ក៏​គេចខ្លួន បាត់​តែម្ដង ។​

 

​ជុំវិញ​ការរត់ របស់​អ្នកទោស​ជាប់ចោទ ពីបទ​ប្លន់​ប្រដាប់អាវុធ​នេះដែរ គេ​បាន ឃើញ​រថយន្ដ​១​គ្រឿង​មក​ចាំ​ជាស្រេច  ហើយ​ពេលដែល​ទណ្ឌិត សួ​ម វុទ្ធី គេច ខ្លួន​ពី​ភ្នែក​សមត្ថកិច្ច​ហើយ​នោះ​ក៏បាន ឡើង​ជិះ​រថយន្ដ​ឆ្ពោះទៅ​ភូមិ​-​ឃុំ​ឈើ ទាល ស្រុក​បាណន់ ខេត្ដ​បាត់ដំបង ។​ ​ជាមួយនឹង​ព័ត៌មាន មាន​រថយន្ដ​មក ចាំ​ទទួល​អ្នកទោស​ជាស្រេច​នេះ​ត្រូវបាន គេ​លើកឡើងថា ការរត់​គេចខ្លួន​រប​ស់ ទណ្ឌិត​ជាប់ចោទ​ពីបទ​ប្លន់​ប្រដាប់អាវុធ ហាក់បីដូចជា​មានការ​រៀបចំ​ទុកជាមុន ណាមួយ ទើប​ទណ្ឌិត​រូបនេះ​មានឱកាស រត់​យ៉ាង​ស្រួល​បែបនេះ ខណៈ​មាន​អ្នក យាម​ដ៏​តឹងតែង​នោះ ។​

 

​គួរ​បញ្ជាក់ថា នៅក្នុង​ពន្ធនាគារ​ខេត្ដ បាត់ដំបង​ធ្លាប់មាន​ករណីបែបនេះ​កើត ឡើង​ផងដែរ ។ មិនតែប៉ុណ្ណោះ​ក៏មាន ការរិះគន់​ដល់​មេ​គុក​ផងដែរ ចំពោះ​អ្នក ទោស​មួយចំនួន​មាន​ជំងឺ ប៉ុន្ដែ​អ្នក​គ្រប់ គ្រង​នៅ​ទីនោះ​មិនបាន​បញ្ជូន​អ្នកទោស មាន​ជំងឺ​មក​ព្យាបាល​បាន​ទាន់ពេលវេលា នោះទេ គឺ​បាន​បណ្ដែតបណ្ដោយ​ឱ្យមាន អ្នកទោស​ខ្លះ​ស្លាប់​ព្រោះតែ​ការយឺតយ៉ាវ បញ្ជូនមក​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕​

k13

 

Leave a Reply

(*) Required, Your email will not be published