​ប្ដី​ចិត្ត​ហួស​ប៉ែត ខឹង​ប្រពន្ធ ចាក់​សាំង​ដុត​រថយន្ត​ចោល​

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​ខឹង​ប្រពន្ធ​ខ្លាំងពេក ចាក់​សាំង​ដុត​រថយន្ត​កាមរី​បា​ឡែ​ន​របស់ខ្លួន​ឆេះ​ខ្ទេច​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​០០​នឹង​៥០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវ​លេខ​៥៩៨ ត្រង់ចំណុច​ទល់មុខ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​យាម​នៅមុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ប្តី​ប្រពន្ធ​មួយគូ វ័យ​ប្រហែល​ជាង​៣០​ឆ្នាំ ជិះ​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-6141 យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ទៅ​ឈប់​នៅមុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួច​ប្តី​ប្រពន្ធ​ទាំង​២​នាក់ ក៏​ចេញពី​រថយន្ត​ឈ្លោះប្រកែក​គ្នា​ប្រមាណ​១០​នាទី ស្រាប់តែ​ប្តី​យក​សាំង​ចាក់​លើ​រថយន្ត ហើយ​កេះ​ដែកកេះ​ដុតចោល​តែម្តង​។​

 

​ក្រោយពេល​កើតហេតុ សមត្ថ​កិ​ច​បាន​ឃាត់ខ្លួន​នាក់​ទាំង​២ យកទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទើប​ដឹងថា ពួកគេ​ឈ្លោះប្រកែក​គ្នា ហើយ​ខាង​ប្តី​ខឹង​ពេក ក៏​ចាក់​សាំង​ដុត​រថយន្ត​ចោល​តែម្តង​។​ ​គួរ​បញ្ជាក់ថា ហេតុការណ៍​ចាក់​សាំង​ដុត​រថយន្ត​នេះ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​១​គ្រឿង ដើម្បី​ពន្លត់​អណ្តាតភ្លើង ដែល​កំពុង​ឆាបឆេះ​រថយន្ត​កាមរី​បា​ឡែ​ន តែ​រថយន្ត​ខាងលើ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​ទាំងស្រុង​ទៅហើយ​៕

k14 (1) k14 (2)

 

Leave a Reply

(*) Required, Your email will not be published