​រថយន្ត​ឡិច​ស៊ី​ស​RX570 បើក​បុក​ម៉ូតូ​សេ​C125 បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​រងរបួស​

, , Leave a comment

រាជធានី​ភ្នំពេញ​៖ រថយន្ត​ឡិច​ស៊ី​ស​RX 570 បើក​បុក​ម៉ូតូ​សេ​C125 បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់​និង​ស្រាល ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម៉ោង​២១​និង​២០​នាទី​យប់ ថ្ងៃទី​៤ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​លេខ​១៩៣ ប្រសព្វ​និង​ផ្លូវ​លេខ​៣៦៦ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។​

ព័ត៌មាន​ពីសា​ក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​៤​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ ១២៥  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AJ-8812​ឌុប​គ្នា តាម​បណ្តោយ​ផ្លូវ​លេខ​១៩៣ ទិសដៅ​ពី​លិចទៅ​កើត លុះ​ជិះ​ដល់​ចំណុចប្រសព្វ ជាមួយ​ផ្លូវ​លេខ​៣៦៦ ក៏ត្រូវ​រថយន្ត​ឡិច​ស៊ី​ស RX 570 ពណ៌​ខ្មៅ​មួយគ្រឿង ដែល​បើក​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៦ ជ្រុល​ចង្កូត​ទៅបុក​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំង​៤​នាក់ រងរបួស​ធ្ងន់​និង​ស្រាល​។  

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ចំណែក​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍ រង់ចាំ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​ទៅវិញ​៕

k16 (1) k16 (2)

 

 

Leave a Reply

(*) Required, Your email will not be published