​បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ជោក បើករថយន្ត​បុក​រះ​រនាំង​ដែក​បាក់​អស់​៥​ផ្ទាំង​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ជោក បើករថយន្ត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​ផ្ទាំង​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​១​និង​២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុស្សី ត្រង់ចំណុច​ទល់មុខ​ស្ថានីយ​ប្រេង​ឥ​ទ្ធ​នៈ តេ​លា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ជនជាតិ​ចិន​ម្នា​ក់វ័យ​ជាង​៤០​ឆ្នាំ ស្រវឹង​ជោក បើករថយន្ត​កាមរី​មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-2558 តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន លុះ​បើក​ទៅដល់​ចំណុចកើតហេតុ ក៏​បោះពួយ​ទៅបុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​ផ្ទាំង ហើយ​ព្យាយាម​បើក​រត់គេចខ្លួន​បាន​ប្រមាណ​ជា​២០០​ម៉ែត្រ រថយន្ត​បែក​កង់​មុខ​ខាងឆ្វេង​ទៅមុខ​លែងរួច ទើបត្រូវ​សមត្ថកិច្ច​ឃាត់​បានតែ​ម្តង​។​  ​ក្រោយពេល​កើតហេតុ រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរ​រា ចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

k17 (1) k17 (2)

 

Leave a Reply

(*) Required, Your email will not be published