​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ឆបោក​ម៉ូតូ​នឹង​ទូរ​សព្ទ​ដៃ​២​គ្រឿង​របស់​មិត្តភក្តិ​

, , Leave a comment

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​គេ​សង្ស័យថា បាន​ឆបោក​ម៉ូតូ​នឹង​ទូរ​សព្ទ​ដៃ​២​គ្រឿង ត្រូវបាន​គេ​ឃាត់ខ្លួន​កាលពី​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៣ ។​ ​ប្រភពព័ត៌មាន​ពីជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៣ ជនសង្ស័យ​ដែល​ត្រូវជា​មិត្តភក្ដិ បានមក​ខ្ចី​ម៉ូតូ​ឆា​លី​ពណ៌​ខៀវ នឹង​ទូរ​សព្ទ​២​គ្រឿង​របស់ខ្លួន ដោយ​ប្រាប់ថា​យកទៅ​មួយ​ភ្លែ ពេលនោះ​រូប​ខ្លួន​ដែលជា​មិត្តភក្ដិ​ក៏​យល់ព្រម​ឲ្យ​ខ្ចី​ហើយក៏​បាត់​រហូត លុះ​មកដល់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៣ រូប​ខ្លួន​ក៏​បើក​ម៉ូតូ​ដើរលេង​លុះ​មកដល់​ចំណុច​រង្វង់​មូល​សំពៅ​មាស ផ្លូវ​លេខ​១៦៣ ក៏​ប្រទះឃើញ​បុរស​ជា​មិត្តភក្តិ​ដែល​ខ្ចី​ម៉ូតូ​របស់ខ្លួន ពេលនោះ​ក៏រ​ត់ទៅ​ចាប់​ឃាត់ខ្លួន​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ប៉ុ​ស្ត៍ មិត្តភាព​ខណ្ឌ​៧​មករា ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ហ៊ី បូរ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​១៦១ ផ្លូវ​លេខ​៥៦ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ជា​អ្នក​បញ្ចូល​បទ​ភ្លេង​ទូរ​សព្ទ និង​ជនសង្ស័យ ឈ្មោះ វិត ភេត​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ។ ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​សម្ថ​កិច្ច​ប៉ុ​ស្ត៍​មិត្តភាព យកទៅ​សួរនាំ​ដើម្បី​បញ្ជូនមក​អធិការដ្ឋាន​ខណ្ឌ​៧​មករា ៕​

k18

 

Leave a Reply

(*) Required, Your email will not be published