​បុរស​ម្នាក់​ជិះ​ម៉ូតូ​លើស​ល្បឿន ជ្រុល​ទៅបុក​គូទ​ម៉ូតូ​មួយគ្រឿង​ទៀត ដួលសន្លប់​ស្ដូក​ខ្លួនឯង​

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​រងរបួស​ធ្ងន់ ខណៈ​ជិះ​ម៉ូតូ​ស្កុប​ពី​យ៉ាង​លឿន​ទៅបុក​ម៉ូតូ​គុប​ពីក្រោយ​ពេញទំហឹង កាលពី​ម៉ោង​២០​និង​១៥​នាទី​យប់ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវ​លេខ​២៧១ ត្រង់ចំណុច​ទល់មុខ​ម​ន្ទីរ​ពេទ្យ​ព្រះកុសុមៈ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។​ ​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនបង្ក​ឈ្មោះ ចាន់ រដ្ឋា អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​ស្ទឹងមានជ័យ​។​

 

​ប្រភព​ដដែល​បាន​បន្តថា មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ម៉ាក​ស្កុប​ពីមួយ​គ្រឿង ពណ៌​សលាយ​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1AY-0652 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​បោះពួយ​ទៅបុក​ម៉ូតូ​គុប​ដែល​ជិះ​ស្រប​ទិស​គ្នា​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ខ្លួនឯង​។​ ​ក្រោយពេល​កើតហេតុ បុរស​រងរបួស​ធ្ងន់ ត្រូវ​អ្នក​ចោមរោម​មើល​សែង​យក​ចូល​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​តែម្តង​៕​

k19 (1) k19 (2) k19 (3)

 

Leave a Reply

(*) Required, Your email will not be published