ក្រុមចោរ​ប្រដាប់អាវុធ​កាច់ក​ម៉ូតូ​ចាប់ផ្ដើម​អុកឡុក​រាជធានី​ភ្នំពេញ​ទៀតហើយ​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ មួយ​រយៈពេល​កន្លងទៅ​ថ្មីៗ​នេះ គេ​ឃើញ​ស្ថានភាព​ក្រុមចោរ​កាច់ក​ម៉ូតូ​ប្រដាប់​ដោយ​អាវុធ បានធ្វើ​សកម្មភាព យ៉ាងសកម្ម​កក្រើក​ឡើង​វិញទៀត​ហើយ ។ ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​៣​រំលងអធ្រាត្រ ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៣ នៅមុខ​ភោជនីយដ្ឋាន​យីហោ ហ្គា​យ​ឡាង មាន​ទីតាំង​ឋិត​នៅផ្ទះ​លេខ​១៣ ផ្លូវ​លេខ​១៧៨ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ មាន​ករណី​ិ​ក្រុមចោរ​ប្រដាប់​អាវុធខ្លី​កាច់ក​ម៉ូតូ ពេល​ម្ចាស់​ឃើញ​ទាន់ ពួកគេ​បាន​បាញ់​បណ្ដាលឱ្យ​ម្ចាស់​ម៉ូ​ូ​តូ រងរបួស​ជើង​ខាងស្ដាំ ហើយ​ក្រុមចោរ​បាន​រំដោះ​រត់​គេចខ្លួនបាត់ យក​ម៉ូតូ​មិនបាន​សម្រេច ។ ជនរងគ្រោះ​មានឈ្មោះ បូ ភេទ​ប្រុស អាយុប្រមាណ​៣០​ឆ្នាំ មុខរបរ​ចុងភៅ​ក្នុង​ភោជនីយដ្ឋាន​ខាងលើ  រងរបួស​មួយគ្រា​ប់​ចំ​ភ្លៅ​ខាងស្ដាំ ។​

 

​ប្រភពព័ត៌មាន​ពី​មិ​ត្ដ​ភក្ដិ​និង សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ម៉ូតូ​របស់​ជនរងគ្រោះ​បាន​ចត ម៉ូតូ​នៅមុខ​ហាង ម៉ាក​ភូសា ពណ៌​សលាយ​ខ្មៅ ។ ក្រោយមក​ខណៈនោះ​មាន​ក្រុមចោរ​២​នាក់​ជិះ​ម៉ូតូ​មក​ឈប់​មុខ​ហាង ហើយ​ធ្វើ​សកម្ម​កាច់ក​ម៉ូតូ​របស់​ជនរងគ្រោះ ពេលនោះ​ជនរងគ្រោះ​មក​ឃើញ និង​ហៅ​មិ​ត្ដ​ភក្ដិ​៤-៥​នាក់មក​វាយ​លើ​ក្រុមចោរ ពេលនោះ​ក្រុមចោរ​ក៏​ដក​កាំភ្លើង​បាញ់​២​គ្រាប់ បណ្ដាលឱ្យ​ត្រូវ​ម្ចាស់​ម៉ូតូ​រងរបួស ហើយ​ពួកគេ​បាន​រំដោះខ្លួន​រត់គេចខ្លួន​បាត់​តែម្ដង ។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ក៏បាន​ចុះ ទៅដល់ ធ្វើ​សាក​សួរសាក​បុគ្គលិក​ហាង​ខាងលើ ពួកគេ​បាន​និយាយថា ហាង របស់​ពួកគេ​ធ្លាប់​ត្រូវ​ចោរលួច​កាច់ក​ម៉ូតូ​យកបាន​សម្រេច​អស់​២​គ្រឿង​មក ហើយ ។ នៅ​យប់​ថ្ងៃកើតហេតុ​នេះ បុគ្គលិក​ហាង​ចត​ម៉ូតូ​ចោល ដើម្បី​បញ្ឆោត​ក្រុមចោរ ទីបំផុត​ក៏មាន​ក្រុមចោរ​មក​លួច​មែន ប៉ុន្ដែ​ខណៈ​ជួប​ចោរលួច​ជាក់ស្ដែង​ហើយ ចាប់​មិនបាន ថែមទាំង​ត្រូវ​ក្រុមចោរ​បាញ់​បណ្ដាលឱ្យ​រងរបួស​ទៀត ៕​

k2 (1) k2 (2)

 

Leave a Reply

(*) Required, Your email will not be published