​បុរស​ម្នាក់ ត្រូវ​ស្រី​ស្នេហ៍​លួង​យកទៅ​សម្លាប់ ហើយ​ទម្លាក់ចោល​ក្នុង​ទឹក​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ មនុស្សម្នា​ជាច្រើន បាននាំគ្នា​ឈរ​ចោមរោម​មើល​សព​បុរស​ម្នាក់ ដែល​ត្រូវ​ស្រី​ស្នេហ៍ ជា​ស្រី​ខារ៉ាអូខេ លួងលោម​យកទៅ​សម្លាប់ ហើយ​យកទៅ​ទម្លាក់ចោល​ក្នុង​ទឹក​ពីលើ​ស្ពាន​ព្រះ​មុ​នី្ន​វង្ស ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ឡើង កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៣ នៅត្រង់ចំណុច​គល់ស្ពាន​ព្រះមុន្នីវង្ស​ចាស់ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​២ ខណ្ឌមានជ័យ​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ កែវ គីម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ស្នាក់នៅ​សំណង់​១២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ចំណែក​ស្រី​ស្នេហ៍​ឈ្មោះ លីន ដា អាយុ​១៩​ឆ្នាំ​ត្រូវជា​សង្សារ​បុរសរងគ្រោះ បាន​គេចខ្លួនបាត់​។​ ​ម្តាយ​សព​បុរសរងគ្រោះ​បាន​និយាយថា កាលពី​ល្ងាចម្សិលមិញ ម៉ោង​ប្រហែលជា​១៦​និង​៣០​នាទី កូនប្រុស​របស់គាត់​បា​ន​ចេញពីផ្ទះ ទៅ​ចូលរួម​ខួបកំណើត​មិត្តភក្តិ​នៅ​ចាក់អង្រែ​ក្រោម ហើយ​បាត់​ពេញ​១​យប់ លុះដល់​ម៉ោង​ខាងលើ ទើប​ដឹងថា កូន​ត្រូវគេ​សម្លាប់​យកទៅ​ទម្លាក់ចោល​នៅ​ស្ពាន​ព្រះមុន្នីវង្ស កាលពី​ម៉ោង​២១​និង​៤០​នាទី​យប់ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៣ ។​

​សមត្ថកិច្ច​ប្រចាំការ​យាម​ស្ពាន​បាន​និយាយថា ក្រោយពី​សព​អណ្តែត​ទឹក ទើប​ពិនិត្យ​ទៅ​ឃើញថា ក្បាល​បែក​ផ្នែក​ខាងឆ្វេង ផុង​ភ្នែក ហើម​ជាំ ហើយ​នេះ​ជា​អំពើ​ឃាតកម្ម​សុទ្ធសាធ មិនមែន​ខឹង​ស្រី​ស្នេហ៍​ហើយ​ទៅ​លោតទឹក​នោះទេ​។​ ​សព​ត្រូវបាន​គេ​យកទៅ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ នៅ​វត្ត​ច្បារអំពៅ​៕

k1 (1) k1 (2) k1 (3) k1 (4)

 

Leave a Reply

(*) Required, Your email will not be published