ស្រី​ស្អាត​ Bollywood ឥណ្ឌា​ធ្វើ​អត្តឃាត​

, , Leave a comment

តារា​សម្តែង​ស្រី​កូនកាត់​ឥណ្ឌា​ អង់គ្លេស​ វ័យ​២៥​ឆ្នាំ​នាង​ Jiah Khan បាន​សម្លាប់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ ​ទី​០៣​ ឧសភា​ នៅ​ក្នុង​ Apartment មួយ​ក្នុង​ទី​ក្រុង​ Mumbai (ម៉ុមបៃ)ប្រទេស​ឥណ្ឌា​។តារា​សម្តែង​ស្រី​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ឈ្មោះ​មួយ​ទៀត​ថា Nafisa Khan បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​ក្នុង​នាម​ជា​តារា​សម្តែង​កាល​ពី​ឆ្នាំ​២០០៧​ ដោយ​សម្តែង​ជា​ដៃ​គូ​ជាមួយ​តារា​សម្តែង​ជើង​ចាស់​ដ៏​ល្បី​ល្បាញ​លោក​ Amitabh Bachchan ក្នុងរឿង “Nisshabd”។ ឆ្នាំ​បន្ទាប់​នាង​បាន​ចាប់​ដៃ​គូ​សម្តែង​ជា​មួយ​តារា​សម្តែង​ប្រុស​ Amir Khan ក្នុង​រឿង​ “Ghajini” ហើយ​បាន​ទទួល​ជោគជ័យ​ជា​ទី​បំផុត​។ រឿង​ដែល​នាង​សម្តែង​ចុង​ក្រោយ​បំផុត​គឺ​ក្នុង​ឆ្នាំ​២០១០​ មាន​ចំណង​ជើង​​ថា​ “Houseful”។

 

នាង​មិន​ត្រឹម​តែ​ជា​តារា​សម្តែង​មួយ​មុខ​ទេ ​តែ​នាង​ក៏​ជា​តារា​បង្ហាញ​ម៉ូដ​ឱ្យ​ខោ​ខូវ​ប៊យ​ម៉ាក​ Wrangler​ ជាតារា​​ម៉ូដែល​ឱ្យ​យុទ្ធ​នា​ការ​ការពារ​សិទ្ធិ​សត្វ​ PETA​ និង ជាតារា​ម៉ូដែលឱ្យ Taj Group (សម្ព័ន្ធ​សណ្ឋាគារ​ដ៏​បំផុត​មួយ​នៅ​ប្រទស​ឥណ្ឌា​) ផង​ដែរ​។ យ៉ាង​ណា​ក៏​ដោយ ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​អត្តឃាត​​នេះ របស់​​នាង នៅ​​មិន​ទាន់​មាន​សេចក្តី​បញ្ជាក់​ពី​មូលហេតុ​ពិត​ប្រាកដ​​នៅ​ឡើយ​ទេ ​ដោយ​​ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើប​សួរ​អ្នក​ក្បែ​ខាង​មួយ​ចំនួន​។ Jiah Khan បាន​ទៅ​មក​​ៗ រវាង​​ក្រុង​ Mumbai និង​​ក្រុង​ Chealsea ប្រទេស​អង់គ្លេស​ជាមួយ​គ្រួសារ​នាង មុន​ពេល​មក​ធ្វើ​អត្តឃាត​​។ តារា​រូប​នេះ​បាន​រៀន​​​សម្តែង​នៅ​សាលា​ Lee Strasberg ក្រុង New York៕

16 (1) 16 (2) 16 (5)

 

Leave a Reply

(*) Required, Your email will not be published