សុខ ពិសី ភ្ញាក់​ផ្អើល​នឹង​ព័ត៌មាន​កម្រើក​ថ្មី​

, , Leave a comment

កញ្ញា សុខ ពិសី ចាប់​ផ្ដើម​រង្គោះរង្គើ​ព័ត៌មាន​ទៀត​ហើយ​ ដោយ​មាន​គេ​លើក​ឡើង​ថា ​​នាង​មាន​ទំនាក់ទំនង​ស្នេហ៍​នឹង​បុរស​អាណិកជន​ខ្មែរ​ម្នាក់​នៅ​អាមេរិក​ក្នុង​ពេល​ថ្មីៗ។ ការ​រង្គោះរង្គើ​ព័ត៌មាន​មាន​ស្នេហ៍​នឹង​បុរស​អាណិកជន​អាមេរិក​នេះ​ចំ​ពេល​ដែល​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​របស់​សាន់ដេ​​រូប​នេះ​ទើបតែ​ស្ងប់ស្ងាត់​មួយ​រយៈ​រឿង​មាន​ផ្ទៃ​ពោះ​​ដោយ​គេ​អះអាង​ថា​នាង​យក​កូន​ចេញ​ដើម្បី​បញ្ចប់​ព័ត៌មាន​​នេះ។

 

ទោះ​ជា​យ៉ាង​ណា​ព័ត៌មាន​ខាង​លើ​​នេះ​ កញ្ញា សុខ ពិសី សម្ដែង​ភាព​ភ្ញាក់​ផ្អើល និង​ហួស​ចិត្ត​​ក្រោយ​គេ​អះអាង​ថា​ ខ្លួន​ទើប​ទាក់ទង​បុរស​អាណិកជន​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ម្នាក់​នៅ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ។ កញ្ញា សុខ ពិសី បាន​បញ្ជាក់​ថា ​”អត់​មាន​ទេ ​ទាក់ទង​ពី​ណា​ ខាង​ណា​គេ​ចុះ​ខ្ញុំ​អត់​ដឹង​រឿង​អី​ផង”។ កញ្ញា​និយាយ​ថា​កំពុង​មមាញឹក​រឿង​ការងារ​មិន​ទាន់​គិត​រឿង​ស្នេហា​ទេ។ យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​សួរ ថា​​តើ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​បែប​នេះ​ធ្វើ​ឡើង​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ចង់​ធ្វើ​បាប​ឬ​យ៉ាង​ណា។ តារា​ចម្រៀង​លើក​ពាន​អាណាចក្រ​តារា​ឆ្នាំ​២០១១​ផ្នែក​ប្រជាប្រិយភាព​ សុខ ពិសី បាន​និយាយ​ថា ​​ប្រហែល​ជា​អ្នក​​ចុះ​ផ្សាយ​មាន​ការ​យល់​ច្រឡំ ឬ​ក៏​ទទួល​បាន​ព័ត៌មាន​មិន​ច្បាស់ ហើយ​សរសេរ​ទាំង​គ្មាន​មូលដ្ឋាន។

 

កញ្ញា សុខ ពិសី បាន​បាត់​មុខ​មួយ​រយៈ​ ពី​សង្វៀន​សិល្បៈ​កាល​ពី​ឆ្នាំ​២០១២ ​ដោយ​នាង​អះអាង​ថា ​ទៅ​សិក្សា​ជំនាញ​ផ្នែក​កែ​សម្ផស្ស​នៅ​ប្រទេស​សិង្ហបុរី។ ប៉ុន្តែ​ព័ត៌មាន​នេះ​​ត្រូវ​បាន​គេ​អះអាង​ថា ​នាង​ទៅ​សម្ងំមាន​ផ្ទៃ​ពោះ​លួច​លាក់​នឹង​បុរស​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ម្នាក់។ នាង​ទើប​តែ​វិល​មក​ប្រឡូក​ចូល​សិល្បៈ​ឡើង​វិញ​នៅ​ចុង​ឆ្នាំ​២០១២​នេះ​ប៉ុណ្ណោះ តែ​ទោះ​ជា​យ៉ាង​ណា ការ​វិល​ត្រឡប់​របស់​នាង​ចូល​សង្វៀន​សិល្បៈ​ឡើង​វិញ​នេះ​ សុខ ពិសី មិន​ទាន់​មាន​បទ​ចម្រៀង​ធ្វើ​ឱ្យ​ផ្ទុះ​ខ្លាំង​ដូច​មុន​នៅ​ឡើយ​​ទេ៕

17 17 (1) 17 (2) 17 (3) 17 (4) 17 (5)

 

Leave a Reply

(*) Required, Your email will not be published