រថយន្ត​កាមរី​បា​ឡែ​ន​ បុក​ម៉ូតូរ៉ឺម៉កហើយ​រុញ​ទៅបុក​ម៉ូតូ​សង់​កូរ៉េ​មួយគ្រឿង​ទៀត

, , Leave a comment

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាមរី​បា​ឡែ​ន​បុកម៉ូតូ​រ៉ឺម៉ក រួច​រុញ​ម៉ូតូរ៉ឺម៉ក​ទៅបុក​ម៉ូតូ​សង់​កូរ៉េ​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​អ្នកបើកម៉ូតូ​រ៉ឺម៉ក់​រងរបួស​ស្រាល។ ហេតុការណ៍​នេះ កើតឡើងកាលពីម៉ោង០០មិង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ នៅលើ​កំណាត់​មហាវិថី​ព្រះស៊ីសុវត្ថិ មុខ​រង្គសាល​ទន្លេ​សាប ក្នុងសង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។

 

ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​កាមរី​បា​ឡែ​ន បាន​បើក​តាម​បណ្តោយ​មហាវិថីព្រះស៊ីសុវត្ថិ ក្នុងទិសដៅពី​ត្បូង​ទៅ​ជើង​ លុះទៅដល់ចំណុចកើតហេតុ បាន​បុកម៉ូតូ​រ៉ឺម៉កមួយគ្រឿង ដែល​ឈប់​នៅលើ​ចិញ្ចើមផ្លូវ​ខាងមុខ​រង្គសាល​ទន្លេសាបពេញទំហឹង ហើយក៏​រុញ​ម៉ូតូរ៉ឺម៉ក​ទៅបុក​ម៉ូតូ​សង់​កូរ៉េ មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូរ៉ឺម៉កដែល​កំពុង​ចង​អង្រឹង​ដេក នៅក្នុង​រ៉ឺម៉ក​រងរបួស​ត្រង់​កញ្ចឹងក។

ក្រោយពេល​កើតហេតុ រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច នាំយកទៅ​រក្សាទុក នៅអធិការដ្ឋាននគរបាល​ខណ្ឌដូនពេញ៕

9 9 (1)

 

Leave a Reply

(*) Required, Your email will not be published