ប្រជា​ពលរដ្ឋ​ខំ​ចាប់​ជន​ដៃដល់​ឱ្យ​នគរបាល​​បាន​មួយ​ភ្លែត​ តែ​នគរបាល​ធ្វើ​ប្រហេស​ឱ្យ​រួច​បាត់​ម្នាក់​

, , Leave a comment

​ខេត្ដកំពង់ឆ្នាំង​ ៖​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ ឃុំ​ផ្សារ​ ស្រុក​បរិបូរណ៍​ ខេត្ដកំពង់ឆ្នាំង​ បាន​ស្នើ​ឱ្យ​លោក​អាត់​ ខែ​ម​ ស្នងការ​នគរ​ បាល​ខេត្ដកំពង់ឆ្នាំង​ជួយ​ពិនិត្យ​មើល​ មន្ដ្រី​ថ្នាក់​ក្រោម​ដែល​កំពុងបំពេញការងារ​ នៅ​ក្នុងស្រុក​បរិបូរណ៍​ ខេត្ដកំពង់ឆ្នាំង​ ធ្វើការ​ធ្វេសប្រហែស​បណ្ដោយ​ឱ្យ​ជន​បង្ក​ របួស​ស្នាម​ម្នាក់​បាន​រត់​រួច​ ខណៈ​ដែល​ ប្រជាពលរដ្ឋ​បាន​ចាប់​ជាប់​ក្នុង​ពេល​ធ្វើ​ សកម្មភាព​រួច​ប្រគល់​ឱ្យ​នគរបាល​ ។​

 

​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ ពួក​គាត់​ ទាំងអស់​គ្នា​ខិតខំ​បង្ក្រាប​បាន​ជន​បង្ក​ទៅ​ ហើយ​មូលហេតុ​អ្វី​បានជា​នគរបាល​ ទទួលយក​ជន​ដៃដល់​ទៅ​ហើយ​បណ្ដោយ​ ឱ្យ​បក្ខពួក​ជន​ដៃដល់​ម្នាក់រ​ត់បា​ត់ទៅ​វិញ​?​ ករណី​បង្ក​របួស​ស្នាម​នេះ​បាន​កើតឡើង​ ក្នុង​អំឡុង​បុណ្យ​ឡើងអ្នកតា​នៅ​ក្នុ​ុ​ង​ភូមិ​ិ​ ក្បាលថ្នល់​ ឃុំ​ផ្សារ​ ស្រុក​បរិបូរណ៍​ ខេត្ដ​ កំពង់ឆ្នាំង​ ។​ ពិធីបុណ្យ​ឡើងអ្នកតា​នេះ​ធ្វើ​ ឡើង​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់​ថ្ងៃ​ទី​៣០​ ខែ​ ឧសភា​ដល់​ថ្ងៃ​ទី​១​ ខែមិថុនា​ ឆ្នាំ​២០១៣​ ហើយ​ក្នុង​អំឡុង​បុណ្យ​ឡើងអ្នកតា​នេះ​គឺ​ មាន​លេង​រាំ​ធុងបាស់​ដាក់​ឱ្យ​ប្រជា​ពល​ រដ្ឋ​លេង​កម្សាន្ដ​ ហើយ​នៅ​ថ្ងៃ​ទី​៣​នៃ​បុណ្យ​ ឡើងអ្នកតា​នេះ​ ស្រាប់តែ​នៅ​វេលា​ម៉ោង​ ៤​រសៀល​មាន​ពួកក្មេង​ស្ទាវ​១​ក្រុម​មក​ពី​ ភូមិ​ផ្សេង​មាន​ម៉ូតូ​ជាង​១០​គ្រឿង​ និង​ មនុស្ស​ប្រមាណ​២០​នាក់​បាន​ចូល​រាំ​នៅ​ ក្នុង​ពិធីបុណ្យ​នេះ​។​ ក្នុង​ពេល​រាំ​នោះ​ក៏​មាន​ ការ​ប៉ះទង្គិច​គ្នា​ជាមួយ​អ្នក​ភូមិ​រួច​បាន​ បង្ក​ជា​ជម្លោះ​នោះ​ ហើយ​បក្ខពួក​មក​ពី​ ភូមិ​ផ្សេង​បាន​ទាញ​យក​ដាវ​សា​មូ​រ៉ៃ​ កាំបិត​ត្នោត​ និង​ពូថៅ​ដៃ​ ដែល​ដាក់​ ក្រោម​កែបម៉ូតូ​នោះ​យក​មក​កាប់​ប្រហារ​ គ្នា​ទៅ​លើ​កូន​អ្នក​ភូមិ​បណ្ដាល​ឱ្យ​រង​របួស​ ធ្ងន់​២​នាក់​ មានឈ្មោះ​រឿ​ន​  វាសនា​ ភេទ​ ប្រុស​ អាយុ​១៩​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ផាត់​ វិសាល​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ។​

 

​ក្រោយ​ពី​មាន​ជម្លោះ​នេះ​កើតឡើង​ អ្នក​ភូមិ​នៅ​ទីនោះ​បាន​ចាប់​បាន​បក្ខពួក​ ក្រុម​ស្ទាវ​ដែល​មក​ពី​ភូមិ​ផ្សេង​បាន​២​ នាក់​ ម្នាក់​ឈ្មោះ​ សំបុ​ន​ សុវណ្ណ​រ៉ុ​ង​ ហៅ​ ហួ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ នៅ​ភូមិ​អូរ​ ឃុំ​ពន្លៃ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ទឹម​ ខួច​ ភេទ​ ប្រុស​ អាយុ​១៩​ឆ្នាំ​ នៅ​ភូមិ​ជើង​ខ្នា​ ឃុំ​ ពន្លៃ​ ស្រុក​បរិបូរណ៍​ ។​ បន្ទាប់​ពី​ចាប់​បាន​ រួច​យក​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ ប៉ុន្ដែ​ក្រោយ​ពី​ប្រគល់​ឱ្យ​នគរបាល​រួច​ហើយ​ ស្រាប់តែ​ជន​ដៃដល់​ម្នាក់​ ឈ្មោះ​សំបុ​ន​ សុវណ្ណ​រ៉ុ​ង​ ត្រូវ​បាន​នគរបាល​ធ្វើ​ឱ្យ​រត់​រួច​ បាត់​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ​តែ​ ម្ដង​ព្រោះថា​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ ហើយ​នគរបាល​ធ្វើ​ឱ្យ​រត់​រួច​ជន​ដៃដល់​ បែប​នេះ​ ។​ ​ករណី​នេះ​បើ​នគរបាល​មិន​តាម​រក​ជន​ ដៃដល់​ដែល​បាត់​នោះ​ទេ​ ពួក​គាត់​នឹង​ ប្ដឹង​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​ម្ដង​កុំ​ ឱ្យ​នគរបាល​ខាងក្រោម​ធ្វើការ​ធ្វេស​ ប្រហែស​ពេក​ ៕

06 06 (1)

 

Leave a Reply

(*) Required, Your email will not be published